ភាគទី52: ភាគបញ្ចប់🦁🐰

3.6K 188 7
                                    

@ព្រឹកថ្ងៃថ្មី
ក្រាក!~~
<មិនទាន់ងើបទៀត!> ថេយ៍ផ្ដើមក្រពុលមុខភ្លែតនៅពេលដែលបើកទ្វារបន្ទប់មកឃើញលោកប្ដីកំពូលដួងចិត្តនឹងកូនប្រុសមិនទាន់ងើបដេកអោបគ្នាឡើងស្អិតប៉ាកូនគេ។ ដាស់តាំងពីព្រឹកម៉ោងស្មើរនឹងទៅហើយនៅមិនទាន់ងើប។ រាងតូចដើរទៅតាំងៗដោយមានពាក់អៀមធ្វើម្ហូប។

<ក្រោក!..ថ្ងៃរះដល់កម្ពស់ចុងដូងហើយប្រុងគេងដល់ម៉ោងប៉ុន្មានទៀត?> ថេយ៍ដើរចូលទៅបើកវាំងននឲពន្លឺចាំងចូល ម៉ោង9ជាងហើយមិនមែនតិចឯណា៎! អ្នកណាគេគេងម្លឹងៗនោះ?

<ហឹម!!~ ថេយ៍ពិតវាំងននវិញ!..កូនកំពុងគេងណា៎> ជុងហ្គុកក្រហឹមដើម.កបែបភ្ញាក់ពីដំណេកព្រោះថ្ងៃចាំងប៉ះភ្នែកស្ទើរខ្វាក់ទៅហើយ។ បើអាច្រម៉ក់នោះវិញរុលចូលក្រោមទ្រូងប៉ាគេបាត់។

<ផាច់!~ ក្រោកឡើង..អ៊ុននីក្រោក..សឺត! appaធ្វើអីឲកូនញុាំហើយ!> ថេយ៍វាយមួយដៃលើដើមដៃនាយក្រាស់ ស្របនឹងសកម្មភាពអោនទៅថើបថ្ពាល់អ៊ុននីឲងើបឡើង។

<Appa!~> អាល្អិតតូចបើកភ្នែកសម្លឹងមើលថេយ៍ភ្លឺសៗមុននឹងលើកដៃទៅអោប.កគេ។

<ថើបកូនចឹងមិនគិតថើបប្ដីខ្លះទេ?> ជុងហ្គុក គេងញញឹមសម្លឹងមកមើលថេយ៍នឹងអ៊ុននី។

<មិនចាំបាច់ទេ!..ឆាប់ក្រោកទៅ បងនាំកូនទម្លាប់អាក្រក់អស់ហើយទើបតែជួបបានប៉ុន្មានថ្ងៃសោះ!>

<អឺស!..អ្នកណាថា? បងជួបអូននឹងកូនរាល់ថ្ងៃនឹង> ជុងហ្គុកសម្រាស់ខ្លួនងើបអង្គុយលើកដៃទៅប៉ះចុងច្រមុះថេយ៍បន្ដិច! មិនខុសនោះឡើយនាយលួចមើលថេយ៍មករហូតនឹង។

<ជួបយ៉ាងមិច?>
<អឹម..គ្មានអីទេ! មោះអ៊ុននីមករកប៉ាមកកូន!> ចាត់ទុកថាវាជាអតីតកាលទៅហើយចឹងក៏ខ្ចិលរំលឹកដែរ នាយយកអ៊ុននីពីដៃរបស់ថេយ៍មកវិញ ងើបខ្លួនប្រុងសម្ដៅទៅបន្ទប់ទឹកសម្អាតខ្លួន។

<ឆ្លើយនឹងអូនសិនមក!> ថេយ៍នៅលើពូកអង្គុយបត់ជើងសួរនាយ តែឪពុកកូនពីរនាក់គេនោះមិនខ្ចីចាប់ខ្វល់ទៅនិយាយអីផ្សេង។

<ថ្ងៃនឹងប៉ានាំកូនទៅដើរលេងកន្លែងមួយ!>

<ចុះយកappaទៅទេ!>
<ហឹស! ពួកយើងទៅទាំងអស់គ្នា!>

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now