Part20: អារម្មណ៍ច្របូកច្របល់!

2.4K 114 1
                                    

   ងុឺត!!~~
<បង..បងនាំអូនមកទីនេះធ្វើអី?> ថេយ៍ធ្វើភ្នែកឡីឡឺដាក់នាយទាំងមិនយល់ ក៏ដោយហេតុថាផ្ទះនេះវាស្ងាត់គ្មានមនុស្សទេ បរិវេនគឺធំហើយទេសភាពស្អាតហើយ តែមិនដឹងថានាំមកក្នុងហេតុផលអ្វី!

<....> រាងក្រាស់មិនមាត់តែប្រកាន់ទឹកចងកំហឹងជាប់ដដែល រួចហើយនាយក៏បើកទ្វារឡានមកចាប់កញ្ជក់ដៃថេយ៍អូសចេញពីឡានឡើងត្រណាត់ត្រណែន។

<ជុង..អូន..អូនឈឺ..> ថេយ៍ ត្រូវអូសតាមកម្លាំងដៃរបស់នាយឡើងទៅលើផ្ទះ បោះជើងដើរមិនចង់ទាន់វិសផ្កាប់មុខនឹងជណ្ដើរ។

<ឯងកុំមកមាយាគីម ថេយ៉ុង> ជុងហ្គុក ស្រដីតម្លើងសរសៃរ.កដាក់ថេយ៍បន្តិចហើយក៏ទៅយកសោរក្នុងកិតុមុខបន្ទប់យកមកចាក់សោរបើកទ្វារយ៉ាងលឿន ធ្វើឲថេយ៍ពិតជាមិនយល់ថានាយចង់ធ្វើអ្វីនោះទេ។

<ជុងបងនាំអូនមកធ្វើអី..អូនអត់ទៅទេ..ហ្ហឹកៗ..ចង់ទៅផ្ទះវិញ..ហ្ហឹកៗ!!~> រាងតូចផ្ដើមទឹកភ្នែករលីងរលោងម្ដងទៀតនៅពេលដែលជុងហ្គុកចាប់ចូលក្នុងបន្ទប់ ដែលមើលទៅគឺវាធំមែនគ្រឿងបរិក្ខារថ្លៃៗមែនក៏ប៉ុន្តែវាស្ងាត់ពណ៍ខ្មៅងងឹតដូចគុកយ៉ាងចឹង មិនសមជាបន្ទប់សម្រាប់គេងសោះ។

<ស្ងៀម*!!~~> រាងក្រាស់ផ្ដើមស្រែកសម្លុតទៅកាន់ថេយ៉ុងមួយទំហឹង វាខុសពីរាល់ដងដែលនាយស្រែកដាក់ លើកនេះគឺខ្លាំង ខ្លាំងដល់ថ្នាក់រាងតូចស្ដាប់ហើយស្ទើរចង់ស្លុតចិត្ត នាយស្រែកបញ្ជាតែមួយម៉ាត់ ក៏ប៉ុន្តែសម្ដីគឺពោរពេញទៅដោយអំណាច សម្លឹងមុខរបស់គេហើយធ្វើឲថេយ៉ុងស្ងៀមមួយរំពេចលែងហ៊ានរើអ្វីទាំងអស់ ក៏ព្រោះតែផ្ទៃមុខគឺមាំដូចសិលាចាទុកយ៉ាងដូច្នោះ កែវភ្នែកស្ទើរតែសុីសាច់ហុចឈាមអ្នកម្ខាងទៀតទាំងរស់។

<ហ្ហឹកៗ..អ្ហឹក!!> ថេយ៍សម្លឹងទៅមើលមុខនាយដោយកែវភ្នែកក្រហមច្រាលដកទៅដោយទឹកភ្នែករាប់លានដំណក់ស្រក់មកម៉ាត់ៗ មិនហ៊ានបញ្ជេញសម្លេងយំឲនាយលឺក៏ប៉ុន្តែសុខចិត្តខាំមាត់សង្កត់ចិត្តយំខ្សឹបខ្សួលក្នុងទ្រូងម្នាក់ឯង។

<ស្ដាប់យើងឲច្បាស់ ឯងត្រូវតែនៅទីនេះ ហាមរត់គេច បើហ៊ាន! យើងនឹងសម្លាប់ឯងចោលគីម ថេយ៉ុង!!> ជុងហ្គុកសម្លឹងទៅមើលមុខរបស់ថេយ៍ដោយកែវភ្នែកទទេរស្អាតគ្មានអារម្មណ៍អ្វីទាំងអស់ គ្រាន់បន្ថយសម្លេងនិយាយបែបធម្មតាវិញយ៉ាងត្រជាក់ស្រឹប។ នាយចាប់មកមិនមែនហេតុអ្វីទេ ក៏គ្រាន់តែដូចសម្ដីបើបាត់មុខថេយ៍ប៉ុន្មានថ្ងៃតើ មនុស្សចាស់ទាំងពីរនោះនឹងទៅជាយ៉ាងណា៎? ស្រឡាញ់ខ្លាំងណាស់ហេ៎? ប៉ះមិនបាន! សូមប្រាប់ផងទៅចុះថា ចន ជុងហ្គុក ម្នាក់នេះរឹតតែផ្គើន!

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now