ភាគទី46: អ៊ុននី?

2.4K 119 2
                                    

     5ឆ្នាំក្រោយ!
       ប្រាំឆ្នាំពិតជាកន្លងហួសទៅលឿនមែន ក្មេងដែលទើបតែកើតពីម្សិលម្ងៃសោះ នាពេលនេះក៏កើនអាយុ5ឆ្នាំទៅហើយ! ពេលវេលាដើរលឿនបានបន្សល់ទុកភាពឈឺចាប់ជាច្រើនរាប់លានទៅកាន់មនុស្សពីរនាក់ដែលចាំដក់ជាប់ក្នុងចិត្តគ្មានថ្ងៃនឹងអាចបំភ្លេចបាន!
      វ៉ូៗ!!~~ សម្លេងសន្ធឹកខ្យល់បក់ផាយផាត់នៃរដូវរំហើយនាពេលល្ងាច នៅទន្លេហានខ្យល់អាកាសស្រស់ថ្លា ផ្ទៃមេឃពណ៍ខៀវស្រងាត់ នាំចិត្តក្មេងប្រុសម្នាក់ឲនឹករលឹកដល់បុរសដែលខ្លួនបានស្រឡាញ់បែកអស់រយៈពេល5ឆ្នាំបាត់ដំណឹងសូន្យឆឹងរកមិនឃើញ។

<5ឆ្នាំហើយ! តើបងបាត់ទៅណា៎? មិនគិតមករកអូនវិញទេរឺជុង?..អូនចាំបងទាំងថ្ងៃទាំងយប់ គ្រប់វិនាទីទាំងអស់! ហេតុអ្វីបងដាច់ចិត្តយ៉ាងនេះ?~> រាងតូចច្រលឹងអង្គុយនៅលើបង់កែវភ្នែកមូលក្រលំសម្លឹងទៅមើលជើងមេឃដែលសែនឆ្ងាយដាច់កន្ទុយភ្នែកពោរពេញទៅដោយក្ដីនឹករលឹកបង្កប់ទៅដោយភាពសោកសៅចិត្តអន្ទងទៅដល់បុរសម្នាក់ដែលមានឈ្មោះថា ចន ជុងហ្គុក បាត់ទៅជាយូរអស់5ឆ្នាំ នាថ្ងៃដែលកើតហេតុនោះគឺផ្ទុះឡានមែនពិតតែបាត់ស្រមោលនាយសូន្យឆឹង មិនដឹងថាស្លាប់រឺក៏រស់?

<អូនចាំបងពីមួយថ្ងៃទៅមួយថ្ងៃនៅតែមិនឃើញបងវិលមកវិញ ពេលនេះបងនៅឯណាសុខទុក្ខរបស់បងយ៉ាងណា៎ហើយ? ថ្ងៃនោះអូនមិនគួរសោះឡើយដែលស្ដីថាឲបងខ្លាំងៗ!..អូនពិតជាចង់ឃើញបងម្ដងទៀតណាស់ជុង!..មិនថាតែអូនដែលរងចាំបងចង់ជួបបង គឺគ្រប់គ្នាទាំងអស់ដែលនឹករលឹកបងពិសេសនោះគឺ..អ៊ុននីរបស់ពួកយើង!~~>
   និយាយដល់ត្រឹមនេះតើនរណាទៅគឺជាអ៊ុននីនោះ? អ៊ុននីរបស់ពួកយើង? ចង់សម្ដៅដល់នរណា?

<alpha!!~~> សម្លេងដ៏ស្រួចស្រាលបន្លឺហៅថេយ៉ុងពីចម្ងាយ បង្ហាញទៅដោយស្នាមញញឹមយ៉ាងត្រចះត្រចង់កែវភ្នែកមូលក្រលំថ្ពាល់ប៉ោងៗគួរឲចង់ចាប់ញិច រត់មករករាងតូចតាំងៗយ៉ាងគួរឲស្រឡាញ់ប៉ុនពេក។

<អ៊ុននី!~..កូនទើបតែមកពីណា៎?> ថេយ៉ុងសម្រាយអារម្មណ៍ស្មុគស្មាញទាំងប៉ុន្មានចោលព្រោះមិនចង់ឲកូនរបស់ខ្លួនដែលទើបតែមានអាយុ5នេះបានឃើញ។ ត្រូវហើយគេមានកូន ជាមួយនឹងជុងហ្គុក! ព្រោះគេគឺជាពពួកomegaដែលអាចពោរពោះដូចមនុស្សស្រីបាន គេរស់នៅតែម្នាក់ឯង! ពោរពោះតែម្នាក់ឯង! ត្រូវចាញ់ពិបាកតែម្នាក់ឯង! គ្រប់យ៉ាងគឺតែម្នាក់ឯងទាំងអស់! ដោយហេតុថាវត្តមានរបស់អ្នកជាស្វាមីដែលមិនទាន់រៀបការបានបាត់ដំណឹងសូន្យឆឹងទៅហើយ ។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now