ភាគទី30:ថោកទាប!

2.1K 108 0
                                    

+ថ្ងៃថ្មី

<ជុង..បងមិនទៅធ្វើការទេរឺ?> ថេយ៉ុងដែលកំពុងតែរៀបអាហារដាក់លើតុត្រៀមសម្រាប់នាយរហ័សសួរឡើងនៅពេលដែលឃើញថាម៉ោង8ហើយប៉ុន្តែនាយបែរជាស្លៀកឆុតនៅផ្ទះធម្មតា។

<....> គ្មានការឆ្លើយតប សូម្បីមុខក៏មិនខ្ចីមើលដែរដើរហួសចូលផ្ទះបាយបាត់ មិនមាត់រកព្រោះមិនទាន់បាត់ខឹងនឹងឯង។

<គាត់ប្រហែលជាខឹងខ្លាំងហើយ!> ថេយ៉ុងទម្លាក់ទឹកមុខសោកសៅមកបន្តិចរអ៊ូម្នាក់ឯងតិចៗ បើដឹងថាធ្វើបែបនេះនាយខឹងខ្លាំងខ្លួនច្បាស់ជាមិនធ្វើឡើយ។

<ជុង បងធ្វើអីនឹង អូនចម្អិនម្ហូបឲបងរួចហើយ បងកុំញុាំនំបុ័ងជាមួយកាហ្វេអី វាមិនល្អដល់សុខភាពទេ!> ថេយ៉ុងប្រមូលអារម្មណ៍មកវិញញញឹមបន្តិចក៏ដើរទៅរកនាយ ឃើញថាជុងហ្គុកកំពុងតែបៀកប៊ឺជាមួយនំបុ័ង ក៏រហ័សចូលទៅបញ្ឈប់នាយ ទោះគេមិននិយាយរកក៏ប្រឹងដែរស្រឡាញ់ទៅហើយ។

<ធ្វើរឹកដូចជាប្រពន្ធយើង កុំមកចេះ ចង់យើងសុីស្អីវាជាមាត់យើង ខ្លួនយើង មិនមែនឯង!> រាងក្រាស់ទប់អារម្មណ៍ធុញថប់បន្តិចដកដង្ហើមធំមុនក្រវាសដៃថេយ៉ុងចេញ គេធ្វើស្អីបន្តិចក៏មិនបាន ប្រាប់នេះប្រាប់នោះ ហៅខ្លួនបងអូនធ្វើដូចនាយនឹងប្ដីប្រពន្ធជាមួយខ្លួនពីជាតិណា៎មកយ៉ាងចឹង! ក្រែងយប់មិញខ្ពើមនាយណាស់មែនទេ!?

<អូ..អូនគ្រាន់តែបារម្ភប៉ុណ្ណោះ!> រាងតូចគេមិនដឹងថាត្រូវបាក់មុខអាម៉ាសចំពោះមុខនាយប៉ុន្មានលើកប៉ុន្មានសារហើយទេ ពាក្យពេចន៍ដែលនាយហា៎មក ស្ដាប់ហើយគឺឈឺខ្លាំងណាស់ ត្រូវហើយគេមិនមែនប្រពន្ធនាយទេ ព្រោះគេមិនអាចឡើយ ទោះជាធ្វើរឿងដូចប្ដីប្រពន្ធគ្រប់គ្នាគេធ្វើរួចហើយមែនក៏ខ្លួនមិនអាចដែរ រាងតូចទម្លាក់ទឹកមុខចុះជាថ្មីម្ដងទៀតស្រដីទៅនាយតិចៗបែបមនុស្សអន់ចិត្ត។

<មួយថ្ងៃៗលឺសូរតែ ជុងៗ!!..មិនចេះហត់មាត់ មនុស្សស្អីចរឹកសុាំថ្នាក់នេះ!> ជុងហ្គុករៀបនំដាក់ចានស្រដីចោលឲថេយ៉ុងលឺហើយឈឺចិត្តក៏កាន់កែវកាហ្វេហើយនំដើរចាកចេញបាត់។ សម្ដីរង៉ូវចោលទេក៏ប៉ុន្តែសម្ដីមួយប្រយោគនេះលឺហើយអាចឲអ្នកស្ដាប់លឺឆ្អុលទ្រូងច្រាលទឹកភ្នែកមកមួយរំពេច!

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now