ភាគទី49:appaចាំពួកយើងហើយរឺ?

2.5K 114 0
                                    

<មិនអីទេ សុាំទៅហើយ..ឈប់យំទៅ>

<សឺតត!..មិចក៏បងមកដល់ទីនេះ?> ថេយ៍សម្រួលអារម្មណ៍ត្រឡប់មកធម្មតាវិញ លើកដៃជូតវាសទឹកភ្នែកចេញអស់។

<ផ្ទះយើងនៅទីនេះហើយ..សួរមកដល់ទីនេះយ៉ាងមិច?>

<បង..> ថេយ៍លើកចិញ្ចើមឆ្ងល់ សង្ស័យថានាយបាត់ការចងចាំហើយ។

<អរ តាមពិតទៅរឿងខ្លះយើងមិនចងចាំទេក៏ព្រោះតែក្បាលនេះវាប៉ះទង្គិច> ជុងហ្គុកញញឹមឡើងមកនិយាយធ្វើដូចអស់សំណើចលើកដៃចង្អុលទៅក្បាលរបស់ខ្លួនតិចៗ។

<បងមិនព្យាបាលទេរឺ? បែបនេះយូរហើយទុកឲនៅដល់ពេលណាទៀត?>

<ពូរបស់យើងជាពេទ្យស្រាប់ហើយ បើព្យាបាលជាប្រហែលយើងមើលឃើញមុខឯងបាត់ទៅហើយ ម្យ៉ាងក៏ល្អដែរពិភពលោកមួយនេះវាមិនស្រស់ស្អាតនោះទេ ទោះមើលមិនឃើញក៏មិនថ្វីដែរ>

<ចុះបងនៅជាមួយអ្នកណា..មកនៅទីនេះយូររឺនៅ?> ច្បាស់ការណ៍ហើយនាយពិតជាបាត់ការចងចាំ តែមើលទៅគេបែបនេះគឺស្លូតណាស់ ញញឹមក៏បានច្រើន ខុសដាច់ពីពេលមុនមុខមិនដែលរីក។

<យើងមិនដឹងទេ!..បើឯងអស់អីហើយ យើងទៅវិញហើយ> ជុងហ្គុក

<ឈប់ខ្ញុំទៅជាមួយបងដែរ! ចាំបន្តិច> ថេយ៍ស្រដីរួចរត់ទៅយកកន្ត្រក់ខោអាវពីមាត់ស្រះយ៉ាងលឿនខ្លាចនាយទៅចោល ហើយអ្នកដែលចាំគេនេះក៏តាមសម្លឹងមិនដាច់ទៀត មើលអត់ឃើញទេភ្នែក-,-

<តោះ! ពួកយើងទៅបានហើយ>
<ហឹម!~~>
<កាន់ដៃខ្ញុំមកបងនឹងងាយស្រួលដើរ> ថេយ៍ឃើញនាយដូចជាវេទនាក្នុងការដើរពេក ក៏ចាប់ដៃរបស់គេយកមកកាន់រួមដំណើរ អ្នកខាងនោះក៏មិនថាអីដូចគ្នា។

<ដៃឯងទន់ណាស់ រួមទាំងក្លិនខ្លួនក្រអូបរបស់ឯងប្រៀបដូចមនុស្សម្នាក់ដែលយើងបានស្គាល់!>
ថេយ៍លឺសម្ដីរបស់នាយក៏ងាកមុខទៅមើល គេដឹងច្បាស់ថានាយចង់សម្ដៅដល់អ្នកណា!

<ចុះគេជាអ្នកណាទៅ?>
<គេហេ៎?..មិនចាំនោះទេ រកនឹកមិនឃើញ>

<បើបងមើលឃើញមុខរបស់ខ្ញុំបងប្រាកដជាចាំគេម្នាក់នោះត្រឡប់មកវិញហើយ!>

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now