<បង..បងប្រុស..ហុឹក*!!>
<ឯងកុហកយើង>
គ្រាន់តែដើរចូលមក ឃើញមុខរបស់ថេយ៍ងើបមកសម្លឹងខ្លួនហើយហៅឈ្មោះ នាយបោះជំហានចូលទៅយ៉ាងលឿនព្រមទាំងច្របាច់.ករបស់ថេយ៉ុងទៀតផង។<ហុឹក..ខិះៗ..បង..បងប្រុស> ថេយ៉ុង លើកដៃតូចៗរបស់ខ្លួន វាយដៃនាយខ្លាំងៗបំណងឲលែង គេឈ្លួកពិបាកដកដង្ហើមឡើងក្រហមមុខអស់ទៅហើយ ទឹកថ្លាៗក៏ជ្រៀតចេញមកតាមកន្ទុយភ្នែកដូចគ្នា។
<ឯងចិត្តធំណាស់ ហ៊ានកុហកយើង> ជុងហ្គុក នាយមិនខ្វល់ពីទុក្ខវេទនារបស់ថេយ៍ថាតឹង.កពិបាកដកដង្ហើមបុិនណាទេ អ្វីដែលនាយខ្វល់គឺពាក្យសម្ដី ម្ដេចហ៊ានបោកប្រាស់នាយ? កែវភ្នែកទាំងគូរបស់អ្នកជាបងប្រុសមានត្រឹមនាម សម្លក់ឡើងក្រហមភ្នែកច្រាល នាយរឹតតែបន្ថែមកម្លាំងដៃច្របាច់.ករបស់រាងតូចលើសមុនទៅទៀត ត្រឹមដៃម្ខាងចង់ដាច់ខ្យល់មួយសារៗហើយ ចុះទម្រាំដៃទាំងសងខាងនោះ មិនស្លាប់ទៅហើយទេ!
<លែង..ខិះ..លែងទៅ..សូមទោស> ថេយ៍ នៅតែវាយដៃរបស់នាយទាមទារឲដកដៃចេញ បើលែងច្របាច់.កខ្លាំងចឹងមិនស្លាប់ទៅហើយទេ? ជុងហ្គុកដោយឃើញថាថេយ៍គេជិតដាច់ខ្យល់ហើយក៏ព្រមដកដៃចេញ ព្រោះក៏បានលឺពាក្យសូមទោសដូចគ្នា តែកុំគិតឲសោះវាមិនស្ងប់សម្រាប់នាយសូម្បីចុងម្រាម។
<ហុឹកៗ..ខ្ញុំ..ខ្ញុំសូមទោស បងប្រុស..ហុឹកៗ> ថេយ៍ ក្រោកឈរឡើងទៅកាន់ដើមដៃនាយយំបណ្ដើរពោលពាក្យសូមទោសបណ្ដើរ ទាំងឈឺទាំងអន់ចិត្ត នេះបើខ្លួនមិនសូមទោសតើនាយនឹងច្របាច់.កខ្លួនឲស្លាប់ក្នុងយប់នេះរឺ?
<កុំយកដៃថោកទាបរបស់ឯងមកប៉ះយើង> នាយក្រវាសដៃថេយ៉ុងចេញមួយទំហឹងស្របនឹងសម្ដីពោលឡើងមកដោយឡាយឡំនឹងពាក្យមើលងាយទ្រគោះបោះបោក។
<ខ្ញុំសូមទោស..ខ្ញុំគ្មានចេតនាទេ..ហ្ហឹកៗ..ខ្ញុំធ្វើព្រោះតែចង់នៅជិតបង បងកុំខឹងខ្ញុំអីណា៎> មនុស្សគ្មានហេតុផលចូលមកដល់បែរជាមិនសួរនាំអ្វីសោះចូលមកច្របាច់.កយកតែម្ដង!
<តែយើងមិនចង់នៅជិតឯង យើងស្អប់ ស្អប់មុខឯងជាងស្អីទៅទៀត បើរើសបានយើងសុខចិត្តងាប់ដើម្បីមិនបានឃើញមុខឯង ឈាមថោកទាបដូចឯងមិនសមហៅយើងបង បងពេញមាត់នោះទេ> នាយងាកមកស្រែកសម្លុតដាក់ថេយ៍មុាំងៗ ថែមទាំងលើកដៃទៅច្របាច់ស្មារបស់អ្នកចំពោះមុខស្ទើរតែបាក់ឆ្អឹង នេះគេទើបអាយុ16ឆ្នាំទេណា៎ ប្រុងលេងដៃធ្ងន់មែនទេ?
YOU ARE READING
(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》
FanfictionTrailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចនៃផ្លូវតណ្ហា ជាក់ជាពុំខានព្រោះជាន័យរបស់វា ។ ពាក្យដែលតែងតែចង់លឺហើយក៏តែងតែធ្លាប់ជួបនោះគឺ កាមទេពប្រទានស្នេហ៍ ប៉ុន្តែបែរជាប្ដូរមកសម្អប់ទៅវិញ! ...