Part 43:ដោះលែង!

2.5K 142 8
                                    

<ថេយ៍! បងប្រាប់ឲទៅញុាំបាយ> ជុងហ្គុកដើរមកឈរនៅពីមុខរាងតូច ស្រដីដោយសម្លេងនឹងធឹង។

<..អត់ទេ!~> ថេយ៍ចោលភ្នែកបដិសេដពីរម៉ាត់ងាកមើល ទូរទស្សន៍ធម្មតា។

<ព្រឹកឡើងអូនញុាំតែប៉ោមមួយបែបនឹងមែនទេ? ចុះបើឈឺតើគិតយ៉ាងមិច? ម្ហូបពេញតុឆាប់ទៅញុាំភ្លាម!> ជុងហ្គុក បើថេយ៍ខឹងក៏ខឹងចុះទោះយ៉ាងណាត្រូវឲគេទៅញុាំឲបាន សម្រក់ទម្ងន់ស្អី? សល់តែស្បែកដណ្ដប់ឆ្អឹងអីឡូវហើយ។

<...> ថេយ៉ុងមិនមាត់ងើបគ្រោសសម្លក់នាយថ្លែរបំណងដើរចេញ ព្រោះថ្លង់!

<ថេយ៍កុំមករឹងដាក់បង> ជុងហ្គុកបិទភ្នែកសម្រួលអារម្មណ៍បន្តិច ខ្លាចថាខឹងវីវរចាប់ក្មេងញិចចេញក្អួត ដើរទៅចាប់ដៃគេឲឈប់។

<ប្រាប់ថា មិនហូបទេថ្លង់រឺយ៉ាងមិច?> រាងតូចងាកមកវិញស្រែកដាក់នាយមួយទំហឹងឡើងរំពងផ្ទះ ប្រៀបដូចខឹងគ្នាពីឆ្នាំណាមកចឹង គេគ្រាន់តែមិនចង់តាមសម្ដីនាយខ្លះតែប៉ុន្នឹង។

<បងគ្រាន់តែបា*..> ជុងហ្គុកបន្ទាបសម្លេងមកកាន់តែខ្លាំងសម្លឹងចំភ្នែកថេយ៍ នាយមិនខឹងឡើយដែលគេគំហកដាក់បែបនេះ ព្រោះនាយធ្លាប់ធ្វើលើសនេះទៅទៀត។

<ប្រាប់ថាមិនញុាំគឺមិនញុាំហើយ នៅនិយាយដដែលៗ ចង់អូនឃ្លានមិនឃ្លានវាជាសិទ្ធអូន ពោះអូន បងកុំមកចេះ មិនបាច់បារម្ភមិនបាច់ស្អីទេ..នៅនិយាយសុាំនឹង បើស្ដាយម្ហូបនឹងណាស់ក៏ជះចោលទៅពិបាកម្លេះ!..រំខានមែន>
ជុងហ្គុកស្ដាប់សំដីរបស់គេគ្រប់ម៉ាត់ចូលត្រចៀកហើយ ប្រៀបដូចកំពុងលេបដុំគ្រួសចូលពោះ! យកជះចោល? នាយខំតាំងចិត្តធ្វើវាអស់ពីចិត្ត។

<បងរំខានអូនណាស់មែនទេ?> សួរដោយសម្លេងតិចៗ។

<ត្រូវហើយរំខានណាស់ រំខានខ្លាំងទៀតផង គួរឲធុញ ធុញបំផុត!>

<..បងសូមទោសចឹង សូមទោសដែលធ្វើឲអូនធុញ សូមទោសដែលរំខានអូន សូមទោសគ្រប់យ៉ាង..មិនថាតែរឿងពីមុន> ជុងហ្គុកខិតថយក្រោយពីថេយ៍មួយជំហាន ញញឹមបន្តិចទាំងដែលក្នុងទ្រូងគេកំពុងតែប្រេះបែកអស់ទៅហើយ តើពីមុនថេយ៍ឈឺបែបនេះមែនទេ? គេប្រហែលជាលំបាកពេកហើយ សរសើរដែលគេអាចទ្រាំបាន ព្រោះនាយពេលនេះឈឺស្ទើរតែស្ទះស្លាប់ទៅហើយ។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now