ជុងហ្គុកបន្ទាប់ពីនាយឃើញថាថេយ៍យំទៀតហើយគ្មានអ្វីច្រើនទេក្រៅពីធុញនេះឯង។
<យំៗ..គ្មានចេះអីក្រៅពីយំ> រាងក្រាស់និយាយរួចក៏លើកបីថេយ៍ឡើងចេញពីបន្ទប់ដើរសម្ដៅទៅរកឡាន ដើម្បីចេញទៅញុាំអីនៅខាងក្រៅ ព្រោះផ្ទះនេះគ្មានរបស់របរសម្រាប់ធ្វើម្ហូបអ្វីទេមិនទាន់ទិញមកដាក់ផង។
30នាទីក្រោយ
ពួកគេបានបើកមកហាងនៅទីក្រុងដោយមិនញុាំម្ហូបដែលគេធ្វើនៅជាយក្រុងឡើយ ម្យ៉ាងថ្ងៃនេះនាយចង់មកមើលក្រុមហ៊ុន។<សុីអីកម្មង់ទៅ!> ជុងហ្គុកបង្ហាញទឹកមុខមកបែបធុញទ្រាន់ក៏ប៉ុន្តែចិត្តនាយមិនដូច្នោះ ធ្វើបែបនេះគឺដើម្បីមិនឲថេយ៍គេបានចិត្ត។
<ចុះបងញុាំអី?..បងញុាំអីខ្ញុំញុាំនឹងដែរ?> ថេយ៍ សូម្បីតែម្ហូបត្រូវញុាំមាត់ខ្លួនឯងក៏ចង់តាមនាយសព្វគ្រប់ដែរ នេះប្រុងស្រឡាញ់ងប់យកតែមែនទែនរឺ?
<យើងផឹកទឹកធម្មតា ឯងផឹកទេ?> តតែលឺសម្ដីរបស់នាយហើយរាងតូចផ្ដើមឆ្អែតបាយតែម្ដង!
<សុីមាត់ខ្លួនឯងចាំបាច់សួរយើងថាយើងសុីអី ឃ្លានក៏កម្មង់ទៅ នឹងអាលបានហើយ>
<បាទ..បងស្រីខ្ញុំយកអាមួយនេះ...> ថេយ៍ញញឹមដាក់នាយទាំងមិនសមមុននឹងលើកមីនុយបង្ហាញទៅកាន់បុគ្គលិក។
<ចា៎ សូមអ្នកប្រុសទាំងពីររងចាំបន្ដិច!> ញញឹមគួរសមបន្តិចហើយនាងក៏ដើរចេញទៅ។
<យើងទៅបន្ទប់ទឹកមួយភ្លែត!> ជុងហ្គុកនិយាយរួចនាយក៏ក្រោកដើរចេញ បន្សល់ទុកតែថេយ៍អង្គុយម៉ង់ៗម្នាក់ឯង។
<សួស្ដី!!> គ្រាន់តែជុងហ្គុកនាយងើបចេញបាត់ភ្លាមបុរសម្នាក់ដែលអង្គុយក្បែរនោះងើបមករកថេយ៍ភ្លាមមិនចាំយូរ ព្រោះគេចាប់អារម្មណ៍តាំងពីឃើញរាងតូចដើរចូលហាងម្លេះ!
<អរ៌..បាទ..សួស្តី!!> ថេយ៍ញញឹមរាក់ទាក់បែបមិនសម ព្រោះមិនដែលស្គាល់។
<អូនឈ្មោះអីដែរ..បងអាចស្គាល់ផងបានទេ!> man ញញឹមស្រស់ទៅកាន់រាងតូចធ្វើដូចជាធ្លាប់ស្គាល់គ្នាពីឆ្នាំណាដូច្នោះ ហា៎មកសុតតែអូនបង។
YOU ARE READING
(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》
FanfictionTrailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចនៃផ្លូវតណ្ហា ជាក់ជាពុំខានព្រោះជាន័យរបស់វា ។ ពាក្យដែលតែងតែចង់លឺហើយក៏តែងតែធ្លាប់ជួបនោះគឺ កាមទេពប្រទានស្នេហ៍ ប៉ុន្តែបែរជាប្ដូរមកសម្អប់ទៅវិញ! ...