បន្ទាប់ពីរៀបចំអីវ៉ាន់រួចរាល់អស់ហើយ វ៉ាលីក៏ត្រូវគេលើកដាក់ឡានអស់ដូចគ្នា ពួកគាត់ទាំហពីរគឺទៅរស់នៅឯ សុីដនីយ៍ ព្រោះមានផ្ទះនៅទីនោះធំដែរ។
<ថេយ៍!..មើលថែខ្លួនផងលឺទេ?..អ្ហឹក!..ត្រូវញុាំបាយឲទៀងទាត់កុំចូលគេងយប់ជ្រៅពេក បើនឹកម៉ាក់កូនទូរស័ព្ទមករកម៉ាក់មកណា៎!> អ្នកជាម្ដាយលើកដៃអង្អែលសក់កូនផ្ដែផ្ដាំទាំងមិនអស់ចិត្ត។
<បាទ!ម៉ាក់..ម៉ាក់ក៏ដូចគ្នា..កូនសូមទោស!> ថេយ៍គេប្រឹងទប់ទឹកភ្នែកមិនឲស្រក់ព្រោះមិនចង់ឲគាត់កង្វល់ជាមួយ។
<ហឹម!..មិនអីទេ ម៉ាក់យល់!> អ្នកស្រីគីម គាត់មើលហួសពីដឹងថាថេយ៍គេស្រឡាញ់នាយ ដូច្នេះគាត់ក៏មិនចង់ផ្ដល់សម្ពាធឲកូនមួយថ្នាក់ទៀតដែរ។
<តោះអូន!>
<លោកប៉ាមើលថែរសុខភាពផង!> ថេយ៉ុង។ អ្នកទាំងបីនៅផ្ដែផ្ដាំគ្នាទាំងដែលម្នាក់ៗក្រៀមក្រំចិត្តស្ទើរស្លាប់ ខុសដាច់ពីមនុស្សម្នាក់អង្គុយចាំធំញ័រជើងដាក់លើតុមើល ទូរទស្សន៍ធ្វើមិនដឹងសប្បាយចិត្តខ្លាំងទៀតផង។<ថេយ៍ក៏ដូចគ្នា..ប៉ាទៅហើយណា៎!> ថារួចគាត់សម្លឹងមើលកូនប្រុសចិត្តបានបន្តិចរួចហើយក៏ចាប់ផ្ដើមចាកចេញទៅ។
បន្ទាប់ពីលឺសន្ធឹកឡានបរចេញទៅបាត់ រាងតូចក៏ប្រលែងទឹកភ្នែកឲហូរចុះមកដូចបាក់ទំនប់ ងាកសម្លឹងមកមើលជុងហ្គុករួចក៏ស្រដី÷<..មនុស្សចិត្តខ្មៅ!~~> ជេរនាយមួយម៉ាត់អស់សម្លេងក៏ដើរសម្ដៅឡើងទៅជន្ដើរដើម្បីទៅបន្ទប់ បេះដូងឆ្កួតឡប់មួយនេះវាពិតជាឆ្កួតណាស់ដែលទៅស្រឡាញ់មនុស្សដូចជានាយ។
<ឯងជេរយើងថាមិចគីម ថេយ៉ុង?~> ជុងហ្គុកនៅសុខៗត្រូវបានគេជេរច្បាស់ជាក្ដៅឆេវហើយ ងើបគ្រោសរត់ទៅតាមថេយ៍ពីក្រោយឲទាន់។
ផឹប!<លឺយើងសួរទេ..ឯងនិយាយថាមិចមុននេះ?> រាងក្រាស់តាមទាន់ហើយគឺចាប់ផ្ដឹបខ្នងថេយ៍ទៅនឹងជញ្ជាំងបែរមុខមករកនាយ លើកដៃទាំងពីរឃាំងខ្លួនគេជាប់ ជម្រិតសួរដោយសម្លេងរឹងកំព្រឹស!
<ហ្ហឹក..និយាយថាមិច?..ស្ដាប់លឺបែបណា៎គឺនិយាយបែបនឹងហើយ!> ថេយ៉ុងសម្លក់នាយដោយក្រសែរភ្នែកខឹងជាប៉ុនពេក ឡើងក្រហមច្រាលតែម្ដង ស្អប់នាយដែលចិត្តអាក្រក់ ប៉ុន្តែបែរជាស្រឡាញ់ខ្លាំងឡើងងប់ងើបមុខមិនរួចទៅវិញ។
YOU ARE READING
(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》
FanfictionTrailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចនៃផ្លូវតណ្ហា ជាក់ជាពុំខានព្រោះជាន័យរបស់វា ។ ពាក្យដែលតែងតែចង់លឺហើយក៏តែងតែធ្លាប់ជួបនោះគឺ កាមទេពប្រទានស្នេហ៍ ប៉ុន្តែបែរជាប្ដូរមកសម្អប់ទៅវិញ! ...