ភាគទី34: ឯការ

2.1K 111 1
                                    

<ហឹម!!> ជុងហ្គុកបន្តបឺតជញ្ជួកបបូរមាត់តូចស្ដើងរបស់រាងតូចដោយការថ្នាក់ថ្នមនឹងរោលរាលបំផុតដៃនាយមិនទុកទំនេរចោលអត់ប្រយោជន៍ក៏លូកចូលក្នុងអាវសាច់ក្រណាត់ស្ដើងរបស់ថេយ៍អង្អែលសព្វសាច់មិនចន្លោះសូម្បីបន្តិច។

<ជ-ជុង!!..ហឹម!!> រាងតូចបន្ទាប់ពីមាត់មានសេរីភាពក៏បង្ហើរសម្លេងហៅឈ្មោះរបស់នាយតិចៗបញ្ជាក់ពីភាពស្រើបស្រាលដែលនាយកំពុងតែផ្ដល់ឲនាពេលបឺតជញ្ជួកកញ្ចឹង.កសរខ្ចីរបស់ខ្លួន គេមិនហ៊ានជំទាស់នឹងនាងឡើយព្រោះខ្លាចថាគេខឹងទៀតម្យ៉ាងនាយក៏មិនកម្រោលចូលដូច្នេះហើយខ្លួនគឺពេញចិត្តនឹងឲនាយថ្នាក់ថ្នមនាពេលបន្តិចទៀតនេះ>,<

<ហឹម!..ម្ហូបខ្លោចអស់ហើយមើលទៅ!~> កំពុងតែក្ដីសុខ សុខៗសម្លេងមាំក្រាស់ពីគៀនទ្វារចង្រ្កានបាយក៏បន្លឺឡើងបែបមនុស្សអាណិតឆ្នាំងខ្លោចលើចង្រ្កាន មកថើបគ្នាស្អីនៅផ្ទះបាយទាំងព្រឹកលោក។

<ដឹប!..ជុង..ដឹបៗ..ជុងលែងអូន!> រាងតូចដែលបិទភ្នែកស្រើបស្រាលសុខៗគ្រាន់តែលឺសម្លេងរបស់នាយ មីន យ៉ុងហ្គីភ្លាមបើកភ្នែកស្លន់ដូចខ្មោចប្រាំពីរថ្ងៃវាយដើមដៃរាងក្រាស់ខ្លាំងៗបំណងឲគេដកមាត់ចេញពី.កសរខ្ចីរបស់ខ្លួនវិញ ចង់វាយតតែស្លាប់ទៀតក៏នាយម្នាក់នេះមិនឈប់ដែរទោះដឹងថាយ៉ុនហ្គីនាយមកក៏ដោយ។ សរសើរណាស់លោកមកពីស្មើរណា៎ក៏មិនដឹងដែរចេះមកឈរមើលគេថើបគ្នាកើត-,-

<យីស!..ហើយអាឯងអីក៏ញៀនម្លេះអាជុង!>យ៉ុនហ្គីនាយហួសចិត្តនឹងមិត្តម្នាក់នេះណាស់មហាកំពូលតែម្ដង។

<ជុង!..បានហើយលែងអូន> ថេយ៍គេខ្មាស់សឹងតែជ្រែកដីទៅហើយ។

<ហឺយ!..អត់មាយាទមែនមកឈរមើលគេថើបគ្នាទៅរួចនេះ!> រាងក្រាស់ដោយអត់ទ្រាំមិនបានក៏ងាកមកសម្លក់មុខអ្នកជាមិត្តថ្លែ ឆ្ងល់ដែរចេះមកឈរមើលទៅរួច ចូលមកពីស្មើរណា៎ក៏មិនដឹងគ្មានលឺសម្រឹបជើងស្អីបន្តិចបុិនថ្នមដំណើរធ្វើមើលតែសត្វឆ្មាទៅហើយ!

<ចុម!ដៀល?~>

<អើ!..អាណាឲមកឈរមើល> នេះកុំតែមិត្តខ្លួនឯងទេបើអ្នកផ្សេងប្រហែលត្រូវដេកពេទ្យ នាយអូសក្រឡាជិតស្ងោរជ្រក់បានហើយមកកាត់ចង្វាក់។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now