ភាគទី48:ភ្នែកបងកើតអី?

2.4K 136 2
                                    

<appa! នោះគឺប៉ាជុង!~> អាល្អិតដែលនៅក្នុងរង្វង់ការអោបរបស់រាងតូច ទោះបីជាមុខកំពុងផ្អឹបទៅនឹងខ្លួនរបស់ថេយ៍ តែដៃតូចៗលើកចង្អុលទៅក្រោយខ្នងស្រដីយ៉ាងគ្រងួរ។

<ហ្ហ៎!~~> ថេយ៍លឺសម្ដីហើយក្រឡេកភ្នែកទៅក្រោយឆ្វាច់ស្រាប់តែ...

<បងប្រុស! បងដើរចោលខ្ញុំលឿនម្លេះ?> មីរ៉េនត្រូវរាងក្រាស់អូសដៃដើរចេញត្រឡប់ទៅផ្ទះវិញ។

<បងគ្រាន់តែចង់សម្រាក!> ជុងហ្គុកបន្ទាប់ពីចេញពីហ្វូងមនុស្សហើយនាយក៏ដើរធម្មតាវិញ។

<ចុះក្មេងម្នាក់នោះ? បងទុកគេចោល?>
<ប៉ាម៉ាក់គេក៏មកយកវិញហើយ!> លឺសម្ដីរ ស់រាងក្រាស់នាងក៏ចាប់ផ្ដើមឆ្ងល់ អេ៎! នេះជាមនុស្សពិការរឺ?

<បងមិចនឹងដឹងបើបង..>
<បងលឺសម្លេងប៉ារបស់គេ!> ត្រូវហើយនាយលឺសម្លេងដែលថេយ៍រត់ចូលមកអោបអ៊ុននី។

<ចុះហេតុអីបងចាំបាច់គេ*..> មិនអស់ចិត្ត!
<ឈប់សួរទៅ លោកយាយកំពុងចាំនៅផ្ទះ!> ជុងហ្គុកនិយាយរួចក៏ប្រឹងដើរដំណើរទៅមុនមីរ៉េនទាំងដៃរបស់នាយមានរបស់វែងមួយសម្រាប់រាវផ្លូវ។
ត្រឡប់ទៅពេលដែលឡានផ្ទុះនោះ នាយពិតជាមិនបាននៅនោះទេ ហើយក៏និយាយប្រាប់ថេយ៍មិនទាន់អស់ចិត្តផងសន្លប់មុនទៅហើយ ពេលនោះគឺប៉ារបស់មីរ៉េននេះហើយដែលជាអ្នកសង្រ្គោះជីវិតនាយ រួចក៏យកមកព្យាបាលព្រោះគាត់ចេះវិជ្ជាពេទ្យ តែពិតជាសោកស្ដាយដោយប៉ះទង្គិចផ្នែកក្បាលខ្លាំងពេកនាយក៏ពិការភ្នែកមើលលែងឃើញ ហើយក៏បាត់ការចងចាំដូចគ្នា!
#ផ្ទះថេយ៉ុង! ពួកគេត្រឡប់មកពីដើរលេងវិញហើយព្រោះគ្មានអារម្មណ៍បន្តនោះទេ

<កូនប្រាកដទេថាឃើញប៉ាប៉ារបស់កូន!?> ថេយ៍អង្គុយលើពូកទល់មុខអ្នកជាកូន កំពុងតែសួរចម្លើយនឹងឯង គេមិនជឿនោះទេ តែមានចិត្តខ្លះចង់ជឿព្រោះអ៊ុននីមិនចេះនិយាយកុហកឡើយ ម្យ៉ាងខ្លាចកូនច្រលំភ្នែក។

<អឹម!~ អូនឃើញប៉ាជុង..ហើយអូនឃើញអក្សរអីគេទេនៅលើដៃគាត់..វាពណ៍ខៀវៗតិចដូចខ្មៅតិច..អូនអត់ដឹងទេ!..អូនបាននិយាយជាមួយប៉ាជុងទៀត!> អុ៊ននីនិយាយបណ្ដើរអេះក្បាលបណ្ដើរព្រោះគេអត់ស្គាល់អ្វីដែលហៅថាសាក់!

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now