ងុឺត!!~ សម្លេងឡានឈប់នៅមុខភូមិគ្រឹះ សភាពក្នុងបរិវេណនៃភូមិគ្រឹះនឹងក្នុងផ្ទះគឺស្ងាត់អស់ហើយ ដោយសារតែនេះគឺម៉ោង12រំលងអាទ្រាតចូលដល់ថ្ងៃថ្មីទៅហើយគ្រាន់តែព្រះច័ន្ទនៅបញ្ជេញពន្លឺដដែល។
រាងក្រាស់ចុះចេញពីឡានដោយភ្នែករាងមមីតិចៗក៏ព្រោះតែផឹករាងស្រឺងៗដែរគ្រាន់ដំណើរមិនទ្រេតទ្រូត។
ក្រិកៗ~ ដើរឡើងមកដល់មុខបន្ទប់របស់ប្អូនសម្អប់លើកដៃបើកទ្វារស្រាប់តែចាក់គន្លឹះ នាយកើតចិត្តខឹងឡើងមួយរំពិច ក្មេងនេះពិតជារឹងក្បាលមែន?
<ផាំងៗ!!~..គីម ថេយ៉ុង..បើកទ្វារ!> រាងក្រាស់ លើកដៃវាយទ្វារខ្លាំងៗ ឈរស្រែកឡែតៗពីមុខបន្ទប់ ហាក់មិនខ្វល់ពីក្បាលអ្នកណាទាំងអស់ថាស្មើរនេះគេនាំគ្មាដេកពួនអស់ហើយ។<ហឹម!!~> រាងតូច ដែលគេងស្ងប់ស្កល់នៅនឹងគ្រែ ស្រាប់តែដឹងខ្លួនឡើងភ្លាមផងវិញក៏ព្រោះតែថ្លង់ដល់ឯកឧត្តមបងប្រុសកំពុងតែជិតធាក់ទ្វារចូល។
ផាំងៗ!!
<បើកទ្វារ!!><ទៅហើយ> ថេយ៍ ងើបចុះពីគ្រែទាំងមមីមមើរយកដៃញីភ្នែកខ្លួនឯងតិចៗបែបមនុស្សដាច់ងងុយ មកហៅទ្វារស្អីពេលនឹង។
ក្រាក!
<យើងប្រាប់ឯងថាមិច?..រឹងក្បាលម្លេះ?> គ្រាន់តែបើកទ្វារបន្ទប់មកភ្លាម មិនទាន់ទាំងបាននិយាយស្អីបន្តិចផង ក៏ត្រូវអ្នកជារាងក្រាស់ឈរជ្រែកចង្កេះស្ដីឲមុាំងៗគួបផ្សំនឹងផ្ទៃមុខសម្លក់ស្ទើរជ្រុះគ្រាប់ភ្នែក!<បងមករកអី? យប់ហើយចូលទៅគេងបន្ទប់បងទៅ ខ្ញុំងងុយណាស់> ថេយ៍ ស្រដីរង៉ូវៗតិចៗរួចក៏បែរខ្នងដើរទៅរកគ្រែដើម្បីដេកបន្ត មនុស្សងងុយបើកភ្នែកមិនរួច អត់មានមើលម៉ោងមើលពេលវេលាស្អីទេរឺយ៉ាងមិច?
រឹកពាររបស់រាងតូចបែបនេះហាក់ឲអ្នកឈរមុខទ្វារនេះក្ដៅស្លឹកត្រចៀកងុឺង ហ៊ានធ្វើប្រងើយៗនឹងនាយផង? នៅធ្វើធម្មតាមិនដឹងថាកំហុសខ្លួនអ្វីទៀត?
គ្រាំង!! ទ្វារបន្ទប់បិទមួយទំហឹងស្ទើរតែចង់រលេសទ្វារដោយសារតែកម្លាំងដៃរបស់ជុងហ្គុក នាយដើរយ៉ាងប្រញ៉ាប់មកចាប់កញ្ឆក់.កដៃរបស់រាងតូច!
YOU ARE READING
(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》
FanfictionTrailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចនៃផ្លូវតណ្ហា ជាក់ជាពុំខានព្រោះជាន័យរបស់វា ។ ពាក្យដែលតែងតែចង់លឺហើយក៏តែងតែធ្លាប់ជួបនោះគឺ កាមទេពប្រទានស្នេហ៍ ប៉ុន្តែបែរជាប្ដូរមកសម្អប់ទៅវិញ! ...