ភាគទី15: បង្ខំ

2.3K 123 0
                                    

<ឯងគ្មានសិទ្ធប្រើសម្ដីនេះមកកាន់យើងទេ គីម ថេយ៉ុង!> ជុងហ្គុក បន្ថែមកម្លាំងច្របាច់លើសដើម។

<អ៎ក!..ខិះៗ..ដឹបៗ!!> ថេយ៍ ត្រូវនាយច្របាច់.កជាលើកទីពីរ លើកនេះវាខ្លាំងដល់ថ្នាក់ខ្លួនចង្អឺតជើងទៅហើយ នេះប្រុងច្របាច់ឲស្លាប់រឺយ៉ាងមិច?

<ព្រូស!!..ចង្រៃយ៍!>
មើលទៅរាងតូចដូចជាចង់អស់ខ្យល់ដែរហើយ ម្យ៉ាងខ្លួនក៏មិនទាន់ចង់ឲគេស្លាប់គ្រាន់តែព្រមានប៉ុណ្ណោះ ទើបនាយប្រលែងដៃវិញរុញថេយ៍ឡើងដួលអុកគូទ ទើបជេរប្រទេចក្នុងមាត់ទាំងក្ដៅចិត្ត។

<ខិះៗ..បង..បងអាក្រក់ណាស់..ហ្ហឹកៗ> ថេយ៍ អង្គុយបតជើងយកដៃអង្អែលជុំវិញកខ្លួនឯង ទឹកភ្នែកមករលីងរលោង នាយប្រៀបដូចបីសាចយ៉ាងចឹង អាងអីបន្តិចក៏ប្រើហិង្សា។

<មកពីឯងឈ្លើយមិនចេះគោរពយើងខ្លួនឯង> ជ្រែកហោប៉ៅសម្លឹងមកមើលរាងតូចដែលអង្គុយយំ។

<ហ្ហឹកៗ..ខ្ញុំមិនបានធ្វើស្អីបន្តិចផង បងថាខ្ញុំឈ្លើយ បងខ្លួនឯងនឹងហើយឈ្លើយ> ថេយ៍ ងើបមុខឡើងប្រឹងស្ដីឲនាយឡើងដង្ហក់ គេឈឺក៏ឡើងចង់និយាយមិនចេញ ។

<គីម ថេយ៉ុង យើងប្រាប់ឲឯងបិទមាត់> ជុងហ្គុក ផ្ដើមស្រែកដាក់រាងតូចឡើងខ្ទរពេញបន្ទប់ធ្វើការ។

<ដឹបៗ!..ហ្ហឹកៗ..ខ្ញុំមិនឈប់ បងចាំបាច់ស្អីច្របាច់.កខ្ញុំ ចាំបាច់ស្អីជេរខ្ញុំ ខ្ញុំមិនបានធ្វើស្អីបន្តិចផងមិចស្អប់ខ្ញុំ> ដោយទ្រាំមិនបានរាងតូចក៏ក្រោកឈរឡើងពីមុខនាយលើកដៃវាយទ្រូងមាំក្រាស់អ្នកចំពោះមុខខ្លាំងៗ ស្រែកសួរគេទាំងទឹកភ្នែក មុនដំបូងគេខឹងបន្តិចនោះទេតតែពេលស្រែកឲបែបនេះ ចាប់ផ្តើមគិតរឿងកន្លងមកខំស្រឡាញ់គេណាស់ ស្រឡាញ់តាំងតែពីតូច ស្រឡាញ់គ្រប់ពេលទោះដឹងថាគេស្អប់ខ្លួនប៉ុណ្ណាក៏ដោយ តើមិនអាចសោះមែនទេក្នុងការប្រើសម្ដីកាយវិការដាក់ខ្លួនឲទន់ភ្លន់ជាងនេះបន្តិច?

<ឯងមិនបានធ្វើស្អីយើងទេ តែម៉ែឯង ម៉ែឯងគឺជាស្រីចង្រៃដែលចូលមកជ្រៀតជ្រែកគ្រួសារយើង ស្ដាប់បានទេ ម៉ែឯងគឺជាស្រីលក់ខ្លួនតាមតោងប្រុសអ្នកមានសុី> ជុងហ្គុក ចាប់អង្រួនស្មារបស់ថេយ៍ខ្លាំងៗស្រែកគំហកយកតាមអារម្មណ៍ខឹងក្រោធ ចំណែកអ្នកដែលត្រូវគេគំហកឲនោះ យំឲឡើងសស្រាក់ គេមិនដឹងថាត្រូវយកពាក្យស្អីមកពណ៍នា យកពាក្យស្អីមកបរិយាយប្រាប់នាយឲចេះគោរពមនុស្សចាស់ខ្លះទេ។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now