ស្អែកឡេីង
ថេយ៉ុង ឈរស្រូបក្លិនផ្កា រង់ចាំលោកមេធាវី មកដល់ នឹងបានរកលេសនិយាយលេងជាមួយគេទៀត។ មិនដឹងដែរថាក្នុងខ្លួនចេះតែថី ទេីបមិនបានឃេីញមុខគេមួយថ្ងៃ នៅមិនសុខ
បែបនេះ។«អេ! លោកមេធាវី ជួបគ្នាទៀតហេីយ ចៃដន្យណាស់»
ចៃដន្យឫមិនចៃដន្យ កំលោះតូចដឹងច្បាស់ខ្លួនឯងហេីយ។ ចំ
ណែកប្រុសខ្លះវិញ ចេះតែដេីរទៅមុខ ហាក់ដូចជាមិនបានឮ
សំឡេងកូនចាបកូនព្រាបខំស្រែកហៅសោះ។«បងវែនតា...»ថេយ៉ុង ដេីរតាមពីក្រោយលោកមេធាវី
លបៗ រួចធ្វេីជាខ្សឹបតិចៗដាក់ត្រចៀកគេ។ ហៅគេបងពេញៗ
មាត់ គ្រាន់តែមិនហ៊ានបញ្ចេញសំឡេងខ្លាំង តែគិតឫថាគេស្ដាប់មិនឮហ្ហេស?«ហុឹសៗ»លោកមេធាវី លួចអស់សំណេីចក្នុងចិត្ត រួចបន្ត
ដំណេីរទៅមុខ សម្ដែងធ្វេីជាមិនឮអ្វីទាំងអស់។
«អេ! បងវែនតា»
«បងវែនតា!»
«បងមេធាវី!»
«បងសម្លាញ់!អ្ហុស!»ភ្ញាក់ឲ្យព្រេីតលោកអេីយ។ គ្រាន់តែ
ហៅបងសម្លាញ់ភ្លាម ងាកមកភ្លែត សឹងតែទប់ខ្លួនមិនជាប់។«តាមខ្ញុំមក មានការអ្វីសំខាន់ឫ?»ចិញ្ចេីមក្រាស់លេីក
ឡេីង រង់ចាំស្ដាប់ចម្លេីយចេញពីបបូរមាត់ស្រទន់គួរឲ្យចង់
ក្រេបជញ្ជក់ថាតាមគេមកព្រោះមូលហេតុអ្វី។
«គឺ-ខ្ញុំយកលុយមកសងលោក នេះ!»ថារួច ក៏ទាញលុយ
ពីហោប៉ៅអាវឲ្យទៅគេ ព្រមទាំងញញឹមប្រិចភ្នែកមិចៗយ៉ាង
ច្រឡឺម។«ខ្ញុំធ្លាប់ប្រាប់ហេីយ ថាមិនចាំបាច់សងវិញទេ»
«តែខ្ញុំចង់សង ខ្ញុំមិនចង់ជាប់កម្មពាជាមួយលោកទេណា»
«តែខ្ញុំចង់»សំដីស្រាលៗ ស្ដាប់សឹងតែមិនបាន បង្កជា
ភាពភាពងឿងឆ្ងល់ដល់នាយតូចជាខ្លាំង កាន់តែខ្លាំងពេល
គេមិនព្រមទទួលយកលុយសងសោះ ថែមទាំងដេីរចេញទៅ
យ៉ាងរហ័សទៀតផង។«លោក!»
«ហៅខ្ញុំជេខេក៏បាន»
«ជេខេ?»ការតបឆ្លេីយរបស់មនុស្សទេីបតែដេីរចេញទៅ
មិនទាន់បានឆ្ងាយ ពិតជានាំភាពពុះកញ្ជ្រោលមកកាន់បេះដូង
ធ្លាប់តែកករឹងមិនធ្លាប់ស្គាល់ភាពញាប់ញ័របានយ៉ាងងាយ។