ផាំង!
«អឹក បងដាច់ចិត្តណាស់»ដៃស្រឡូនលូកក្ដោបពោះ
ដែលហូរឈាមសស្រាក់ទាំងភាពក្ដុកក្ដួល ។ មិននឹកស្មានថា
អតីតមនុស្សប្រុសដ៏ល្អនៅក្នុងពិភពក្លែងក្លាយ បង្ហាញធាតុពិត
នៅក្នុងកាលៈទេសៈបែបនេះសោះ។
ចិត្តដាច់ណាស់ ហ៊ានលេីកដៃសម្លាប់មនុស្សដែលខ្លួនធ្លាប់
ឱបថេីប ធ្លាប់ពោលពាក្យថាស្រឡាញ់ក្ដែងៗ អ្នកពិតជាចិត្តដាច់ខ្លាំងណាស់ ជុងហ្គុក ហារ៉ាតុ។
«ថេយ៉ុង ឯងអាចទ្រាំបានទេ?»ដាវាល ព្យាយាមបន្ថែម
ល្បឿនទូកកាន់តែលឿន ខណៈ ថេយ៉ុង ទម្លាក់ខ្លួនដេកលេី
បាតទូក បញ្ឈរភ្នែកឡេីងលេី សម្លឹងមេីលពពកហោះដេសដាស ទឹកសំណេីមក៏ហូរចេញមកកាត់ផែនថ្ពាល់។
តក់!តក់!
«អ្ហឹកៗ អ្ហឹកៗ អ្ហឺ...យេីងឈឺណាស់ អ្ហឹក យេីងឈឺណាស់!
ឈឺស្ទេីរតែស្លាប់ទៅហេីយ!»ដៃប្រឡាក់ទៅដោយឈាម ក៏
លេីកបង្ហាញនៅចំពោះកែវភ្នែកក្រហម ជាំ ហេីម គួរឲ្យអា
ណិត។ នៅតែមិនអស់ចិត្តនូវរឿងរ៉ាវដែលបានកេីតឡេីងមុន
នេះ។
មនុស្សប្រុសដែលខ្លួនគិតថាល្អ រំពឹងថាស្មោះសរ មានទឹកចិត្តប្រពៃ បែរជាមនុស្សតែម្នាក់ដែលដេីរប្រឡូកក្នុងពិភព
ខ្មៅងងឹត ហ៊ានសូម្បីតែលេីកដៃបាញ់មនុស្សដែលខ្លួនធ្លាប់
និយាយថា ស្រឡាញ់ពេញៗមាត់។
«ឯងទ្រាំបានអត់? យេីងនឹងទាក់ទងរកជំនួយឥឡូវនេះ!»
ឃេីញមកដល់ឆ្ងាយគួរសមពីកប៉ាល់ទឹកមួយនោះ ណាមួយ
មិនឃេីញមានអ្នកណាតាមមក ដាវាល ក៏បញ្ឈប់ទូក រត់ទៅ
ជួយមិត្ត តែត្រូវបាន ថេយ៉ុង ដេញចេញ។
«ទុកឲ្យយេីងនៅម្នាក់ឯងបានហេីយ»
«តែ-»
«ទៅបេីកទូកវិញទៅ! យេីងមិនទន់ខ្សោយដល់ថ្នាក់ត្រូវ
មួយគ្រាប់ក៏ស្លាប់ទេ!»
«ថេយ៍-»
«ប្រាប់ហេីយថាយេីងចង់នៅម្នាក់ឯង អ្ហឹកៗ បេីយេីង
ហូរឈាមស្លាប់ក៏ទុកឲ្យស្លាប់ទៅ! អ្ហឹកៗៗៗ»ថេយ៉ុង ស្រែក
យំខ្លាំងៗ កងរំពងពេញផ្ទៃសមុទ្រ ហុចផលឲ្យ ដាវាល ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះមិនធ្លាប់ឃេីញមិត្តមានអាការៈបែបនេះ
ពីមុនមកឡេីយ ប៉ុន្តែទោះបីជាមិនយល់ ក្នុងខួរក្បាលពោរពេញដោយចម្ងល់ ក៏បានត្រឹមតែស្ងាត់មាត់ ដេីរទៅ
បេីកទូកវិញ មិនហ៊ានសួរនាំអ្វីទាំងអស់។
