ផែនដីហាក់ឈប់វិល ស្របក្រសែភ្នែកទាំងគូសម្លឹងមេីល
គ្នាដោយភាពឈឺចាប់។ ការសម្រេចចិត្តដ៏ធំលេីកនេះ សង្ឃឹម
ថាគ្រប់យ៉ាងនឹងបានបញ្ចប់ទៅចុះ។បញ្ចប់នៅលេីស្ពានមរណៈ។ មូលហេតុដែលគេដាក់ឈ្មោះស្ពាននេះថាស្ពានមរណៈ ព្រោះតែពុំមានប្រកាន់ដៃ
អមសងខាងដូចស្ពានដទៃទេ ពោលគឺមានតែតួស្ពានប៉ុណ្ណោះ។ អ្វីដែលកាន់តែគួរឲ្យញញេីត ស្ពាននេះមានប្រវែង
បណ្ដោយវែងខ្លាំង តែទទឹងខ្លីតែមួយម៉ែត្រប៉ុណ្ណោះ តែមិនចេះទប់លំនឹងខ្លួន ដឹងតែធ្លាក់ចូលទឹកដែលកំពុងតែគួចស្លាប់មិនខាន។«អូនចង់ឱបបងណាស់ពេលនេះ តែយេីងគ្មានសិទិ្ធសូម្បីតែឈរជិតគ្នា»នាយតូចពោលឡេីង បង្ហាញពីអារម្មណ៍ក្នុង
ទ្រូងដែលវាកំពុងតែកេីតមាន ខណៈកំលោះមាឌធំឈរនៅ
ចម្ងាយបីម៉ែត្រពីគ្នា បានត្រឹមតែញញឹមងក់ក្បាលយល់ពី
បំណងមនុស្សជាទីស្រឡាញ់ ព្រោះគេក៏មានអារម្មណ៍ដូច
គ្នា។«សូម្បីតែជិតស្លាប់ ក៏មានអ្នកមកអបអរដែរ»ជុងហ្គុក
អស់សំណេីចជាខ្លាំង ក្រោយងេីយក្បាលសម្លឹងទៅលេីឃេីញឧត្ថម្ភាគច្រកពីរគ្រឿងហោះមិនជាខ្ពស់ពីពួកគេប៉ុន្មាន។
ប្រហែលជាចង់ឃេីញប្រាកដជាក់នឹងភ្នែកថាសម្លាប់គ្នាមែនឫ
សម្ដែងទេដឹង?ហាសហា កំប្លែងណាស់!«មានអីម៉្យាងដែរតេី!»ថេយ៉ុង ញាក់ស្មាបែបមិនខ្វល់។
ព្រោះមិនខ្វល់ស្រាប់ហេីយ មុននិងក្រោយគង់តែស្លាប់ដដែល បានមកមេីលជិតកៀកភ្នែកអញ្ចឹងក៏ល្អ ដេីម្បីកុំឲ្យ
ពិបាកសង្ស័យច្រេីន។«ចូលមក!»រវល់តែគិត អ្នកខាងនោះបក់ដៃហៅបាត់
ហេីយ ទេីបមិនចាំយូរ ទុកអាវុធមួយអន្លេី ស្ទុះហក់ដាល់មុខ
សង្ហាដែលខ្លួនធ្លាប់តែថេីបគ្រញិចមួយដៃយ៉ាងដំណំ។«ដៃធ្ងន់គ្រាន់បេី»ជុងហ្គុក ព្រួសឈាមចេញពីមាត់ បោះ
កាំភ្លេីងទៅម្ខាង រួចកាច់ដៃកាច់ជេីងលេងមែនទែន។ មុននេះ
មិនបានត្រៀមខ្លួនទាន់ ព្រោះមិននឹកស្មានថាសង្សារលេងខ្លាំងដល់ម្លឹង។