«ចាំទីនេះហេីយ បងទៅយកស្រាមួយភ្លែត សឺត!»ជុងហ្គុក
លោថេីបថ្ពាល់ទន់ក្រអូបផ្អែមមួយខ្សឺត ទេីបងេីបដេីរទៅយក
ស្រាក្រហម ដែលទុកនៅជាន់ខាងក្រោម។
កែវភ្នែកពណ៌ទឹកសមុទ្រស្រាល តាមសម្លឹងមេីលមនុស្ស
មាឌធំដេីរចេញទៅទាល់តែបាត់ស្រមោល ទេីបស្រវាវៃវៃ
ឱបជាប់ ដេីរចេញទៅបន្ទប់សម្ងាត់ជាមួយគ្នា។
«បងលាក់អ្វីខ្លះនៅទីនេះ?»មានលាក់វៃវៃ ប្រាកដជាមាន
លាក់របស់ពិសេសផ្សេងទៀតមិនខាន។ ចង់ដឹងណាស់! ត្រូវតែដឹងឲ្យបាន! ។
«ដាក់លេខកូដសម្ងាត់ទៀត! »នាយតូចឧទានឡេីងតិចៗ
រួចវាយលេខដែលគិតថាត្រឹមត្រូវដេីម្បីបេីកទ្វារ តែបែរជា
ខុសស្រឡះទៅវិញ។
ថេយ៉ុង ព្យាយាមម្ដងហេីយម្ដងទៀតទាល់តែអស់ចិត្ត នៅ
តែបេីកមិនបាន ទេីបបោះបង់ចោល ដោយការដេីរត្រលប់
ទៅកន្លែងមេីលផ្កាយវិញ តែដេីរតាមផ្លូវក៏នឹកឃេីញដល់លេខ
មួយដែលខ្លួនមិនទាន់ប្រេីគឺថ្ងៃខែឆ្នាំកំណេីត ថេយ៉ុង សាងគី។
នាយតូចរត់បកក្រោយវិញយ៉ាងលឿន ព្រោះខ្លាចជុងហ្គុក
តាមទាន់ រួចចុចលេខដែលជាថ្ងៃខែឆ្នាំកំណេីតរបស់ខ្លួនក៏
ទទួលបានជោគជ័យដូចបំណងមែន។
«ស្រឡាញ់អូនដល់ម្លុឹងឫ?»សួរទៅកាន់ខ្យល់ហេីយ ក៏រត់
ចូលទៅខាងក្នុងបន្ទប់ តែពេលមកដល់របស់ដែលឃេីញ ខុស
ពីអ្វីដែលបានគិតទុក។
ប៉ក់!ប៉ក់!
ដៃស្រឡូនចុចបេីកកុងតាក់ភ្លេីង ដេីម្បីបំភ្លឺគ្រប់យ៉ាងនៅ
ក្នុងបន្ទប់ឲ្យច្បាស់ ហេីយវាពិតជាច្បាស់ពិតមែន រូបថតលោក
ប៉ាអ្នកម៉ាក់និងខ្លួន ដែលថតជុំគ្នាបីនាក់ ត្រូវបិទពាសពេញ
ជញ្ជាំង។ វាមិនស្អាតទេ សភាពរូបថតគួរឲ្យសង្វេគណាស់
ខ្លះក៏ដាច់រហែកចេញពីគ្នា ខ្លះប្រឡាក់ដោយស្នាមឈាម
ខ្លះទៀតក៏ត្រូវចុងកាំបិតដ៏ស្រួចចុចចំកណ្ដាលមុខតែម្ដង។
គ្រប់រូបថតទាំងអស់សុទ្ធសឹងតែបែបនេះ លេីកលែងតែ
រូបរបស់នាយតូចប៉ុណ្ណោះដែលស្ថិតនៅក្នុងសភាពស្រស់
ស្អាតដូចដេីម មិនត្រូវបានហែកចេញដាច់ ប្រឡាក់ឈាមឫ
ត្រូវគេយកកាំបិតចាក់ចំកណ្ដាលក្បាលឫចំកណ្ដាលមុខ។
