បេះដូងរបស់គេ ដាក់បានតែមនុស្សម្នាក់ប៉ុណ្ណោះ ហេីយ
ម្នាក់នោះគឺជា ស៊ូទូ មិនអាចជាអ្នកផ្សេងឡេីយ។ ទទួលស្គាល់
ថាគេមានអារម្មណ៍ល្អជាមួយដាវាល ពិតមែន តែមិនដឹងជា
អារម្មណ៍អ្វីឲ្យប្រាកដ។ដាវាល តាមសម្លឹងមេីលចាកចេញរបស់សាតាឈិ ទាំង
មិនយល់ពីជម្រៅចិត្តខ្លួនឯង។ ហេតុអ្វីមានអារម្មណ៍ថាឈឺ?
ហេតុអ្វីមានអារម្មណ៍ថាស្គាល់គ្នាយូរ ទាំងដែលទេីបជួបមុខ
តែ២-៣ដង?ហេតុអ្វីមានអារម្មណ៍ស្និទ្ធស្នាលជាមួយសាតាឈិ យ៉ាងដូច្នេះ?«ស៊ូទូ!»សម្រែកស្រែកហៅពីចម្ងាយ កាត់ផ្ដាច់ការគិត
វែងឆ្ងាយឲ្យបង្វែរក្រសែទៅរកម្ចាស់សំឡេងវិញម្ដង។«អ្ហាស?»
«ចេញមកក្រៅធ្វេីអី?តស់! ទៅគេង»ដាវាល បោសវាស
ការគិតចេញពីខួរក្បាល រួចដេីរតាមកំលោះតូចជាមិត្តពីក្រោយចូលទៅសំងំគេងនៅក្នុងតង់ ប៉ុន្តែ...គេគេងមិនលក់សោះ អារម្មណ៍រសាប់រសល់ នឹកគិតដល់
សាតាឈិ គ្រប់ដង្ហេីមចេញចូល។ ខួរក្បាលចាប់យករូបភាព
ស្រពេចស្រពិលដែលមាន កាន់តែនាំឲ្យដួងចិត្តញាប់ញ័រ នៅមិនស្ងប់ចង់ស្រាយចម្ងល់កំពុងមាននាពេលនេះជាខ្លាំង។ខ្ញុំមិនយល់ទេ។ ហេតុអ្វីនៅសុខៗខ្ញុំក្លាយជាបែបហ្នឹង?ជា
មនុស្សដែលខ្វាយខ្វល់ពីមនុស្សប្រុសយ៉ាងចម្លែក។ តេីខ្ញុំនិង
គេធ្លាប់មានទំនាក់ទំនងអ្វីជាមួយគ្នាពីមុនមកឫ?ប៉ុន្តែ...បេីមាន
ហេតុអ្វីគេមិនស្គាល់ខ្ញុំ?បេីជាការពិតមែន ហេតុអ្វីខ្ញុំមិនចងចាំ
អ្វីសោះ? អ្នកណា? តេីអ្នកណាអាចបកស្រាយប្រស្នាជីវិត
ដ៏ស្មុគស្មាញរុំព័ទ្ធដូចសរសៃឈាមនេះបាន?មួយយប់ទល់ភ្លឺ ខ្ញុំបានត្រឹមតែបញ្ឈរភ្នែកមេីលទៅតង់ដែលបិទបាំងជិត។ ខ្ញុំគិតមិនឃេីញថាគួរធ្វេីបែបណា ដេីម្បីស្វែងរកការពិតឃេីញ។ រូបភាពប្លែកៗ របស់មនុស្សប្រុសមានសក់ពណ៌ស ដែលតែងតែបង្ហាញនៅក្នុងយល់សប្ដិ បានចងភ្ជាប់អារម្មណ៍ខ្ញុំឲ្យមានមន្ទិលសង្ស័យទៅលេីបុរសម្នាក់ដែលខ្ញុំមិនគួរគិតដល់ទាល់តែសោះ។ ម្នាក់នោះគឺ សាតាឈិ។