Ep25:ចាស់ពេក​ គេ​បន្លំ​ថាឪ

1.8K 163 5
                                        

ព្រឹក​ថ្ងៃ
ថេយ៉ុង​ បណ្ដេីរ​គូស្នេហ៍​ចុះ​មក​តុ​អាហារ​ ដេីម្បី​ញ៊ាំ​អាហារ
ពេលព្រឹក​ជុំ​គ្រួសារ​ និង​ លោកប៉ាក្មេកជា​ទី​ស្រឡាញ់​។ស្រឡាញ់​ខ្លាំង​ណាស់​! ស្រឡាញ់​ពេកហេីយ! ។

«ជម្រាប​សួរ​លោកប៉ា​អ្នក​ម៉ាក់ក្មេក»លោក​ហារ៉ាតុ​ ញញឹម​
លាក់​គំនួច​នៅ​ក្នុង​ចិត្ត​ ដ្បិត​ផែនការណ៍ដេីរយ៉ាងរលូនដូចអ្វី
ដែល​គ្រោងទុក។

«ឆាប់​អង្គុយ​ចុះ​ញ៊ាំ​បាយទៅកូន​ ម្ហូប​ត្រជាក់​អស់​ហេីយ​»
ឮ​សម្ដី​ផ្អែមល្ហែម​ ស្រគត់ស្រគំ​ ថ្លៃថ្នូរ​ អត់នឹងឲ្យនាយតូច
នឹក​ឆ្ងល់​មិនបាន។ ប្ដី​អា្រកក់ដល់​ម្លុឹង​ ម្ដេចក៏ប្រពន្ធល្អខ្លាំងម្ល៉េះ?
ឫមួយជាការ​សម្ដែង?សម្ដែងទាំងប្ដីទាំង​ប្រពន្ធ?

ក្រោយ​ញ៊ាំ​អាហារ​ពេល​ព្រឹក​រួចរាល់​ សាតាឈិ​ នាំ​ស៊ូទូ​
ទៅ​រៀបរាប់​ប្រាប់រាល់​អនុស្សាវរីយ៍ដែល​ពួកគេ​មាន​ជាមួយ​គ្នា
ខណៈ​ជុងហ្គុក​ នាំនាយតូច​ទៅ​ស្ទូច​ត្រីនៅ​បឹង​ដែលនៅមិនសូវ
ឆ្ងាញ​ពី​ផ្ទះ​ ទេីប​ធ្វេី​ដំណេីរ​ដោយ​ការ​ថ្មេីរជេីង​ជំនួស​ដោយ​ឡាន។

«ម៉ាក់​ទី២​របស់​បង​ជា​មនុស្ស​បែបណាដែរ?»
«ម្ដេចក៏សួរបែបនេះ?អូនមិន​ស្រួលចិត្ត​ត្រង់ណា?»
«គ្រាន់តែឆ្ងល់​ មិនប្រាប់ក៏ហីចុះ»ជុងហ្គុក​ មិនលួងក្មេង
ងរ​ បែរ​រៀបចំ​បិទនុយ​ រួច​វាត់​សន្ទូចចូល​ក្នុង​ទឹក​ ដាក់គូទ​អង្គុយ​
ផ្ទាល់​ដី។ មួយ​សន្ទុះ​ក្រោយ​ ទេីប​ហៅ​អ្នក​ឈរ​ក្រព័ទ្ធដៃ​ធ្វេី​
មុខ​ក្រញូវនៅក្រោយ​ខ្នងឲ្យមក​អង្គុយ​ក្បែរ​។

«មក​អង្គុយ​ត្រង់នេះមក​ ចាំបងប្រាប់»អ្នក​ខ្លះ​ដែល​ស្ថិត​នៅ​ក្នុង​ខោ​ពណស​ខេីចលេី​ជង្គង់​ ជាមួយ​អាវ​ពណ៌​ផ្ទៃមេឃ
ស្រាល​ ក៏​ដេីរ​តាំងៗ​ទៅ​រក​សង្សារ​ទាំងលួច​ញញឹម​សមចិត្ត។

«និយាយ​មក!»មក​អង្គុយ​ហេីយ​ នៅ​ឆ្លៀត​ក្ដាប់ដៃ​
បែរ​មុខ​ទៅ​ម្ខាង​ មិន​ខ្ចី​សម្លឹង​មេីលមុខ​ជុងហ្គុក​ទៀត។
«អ្នក​មីង​ជា​មនុស្ស​ល្អ​ គាត់​មិន​ពាក់ព័ន្ធជាមួយរឿងដែល
មនុស្ស​នៅ​ក្នុង​គ្រួសារ​បាន​ប្រព្រឹត្តទេ»
«មាន​មនុស្ស​ល្អ​នៅ​ក្នុង​គ្រួសារ​អាក្រក់​ដែរ​ហ្ន៎?»
«អូន​កំពុងតែដៀលបងទាំងពូជហេីយ»

គូស្នេហ៍​ គូប្រយុទ្ធWhere stories live. Discover now