ព្រឹកថ្ងៃថ្មី
បេីកភ្នែកមិនទាន់ ដៃស្រឡូនក៏រាវ ស្រវាមនុស្សប្រុស
ដែលខ្លួនបានគេងឱបកាលពីយប់មិញ តែប្រទះឃេីញតែភាព
ទទេស្អាត ទេីបងេីបអង្គុយ យកដៃញីភ្នែកដេីម្បីឲ្យស្រឡះ
បន្តិច មុននឹងងាកឆ្វេងងាកស្ដាំរកមេីលសង្សារ។
ដោយចាប់ដឹងដល់ក្លិនម្ហូបសាយភាពចូលក្នុងច្រមុះ ថេយ៉ុង
ក៏ដេីរទៅងូតទឹកសម្អាតខ្លួនវិញ ព្រោះដឹងច្បាស់ថា ជេខេ កំពុងតែធ្វេីអី។ មួយសន្ទុះក្រោយមក ក៏ដេីរចេញមកវិញ រួម
ជាមួយអាវសឺមីពណ៌សសម្រុងវែងត្រឹមដេីមភ្លៅ ដែលជា
របស់ ជេខេ ពាក់នៅលេីខ្លួន។
«ហឹម...ឈ្ងុយខ្លាំងណាស់»ធ្វេីដូចជាឈ្ងុយម្ហូប តែច្រមុះ
ទៅសសៀរថេីបកញ្ចឹងករបស់កំលោះសង្ហាកំពុងតែចម្អិនអា
ហារ ហុចផលឲ្យ ជេខេ បានត្រឹមតែអស់សំណេីចក្នុងដេីមក
និងបន្តធ្វេីកិច្ចការរបស់ខ្លួនរហូតទាល់តែរួចរាល់។
តុអាហារ
«កូនកញ្រ្ជោង»ពាក្យសម្ដីរបស់លោកមេធាវី ធ្វេីឲ្យ កំលោះតូច បញ្ឈប់ការញ៊ាំ រួចសម្លឹងមេីលមុខសង្ហាម៉ក់ៗ។
បំណងចង់សួរគេ ហេតុអ្វីនៅសុខហៅខ្លួនថាកូនកញ្ជ្រោង
អ៊ីចឹង? គេជាមនុស្សណា ថែមទាំងស្រស់ស្អាតទៀតផង។
«Huh?»មិនយល់ពិតមែន តែមាត់ទំពាមិនឈប់ រឹតតែ
បង្កេីតភាពក្នក់ក្នាញ់ដល់នាយជាសង្សារខ្លាំងទៅៗ ទេីបទ្រាំ
មិនបាន ក៏លូកដៃច្បិចថ្ពាល់ក្រពុំលេងទាល់តែក្រហម។
«អូនប្រៀបដូចជាសត្វកញ្រ្ជោងកន្ទុយប្រាំបួនអ៊ីចឹង»
«សត្វកញ្ជ្រោងមានអីពាក់ព័ន្ធនឹងអូន?ឫមួយបងមាន
គំនិតអាក្រក់លេីអូន?ឆាប់ប្រាប់ភ្លាម!»ក្មេងចិត្តក្ដៅ ងេីបចេញ
ពីកៅអី ដោយកាន់សមទៅជាមួយ រួចគំរាមអ្នកម្ខាងទៀត
ដេីម្បីឲ្យគេឆ្លេីយ។
«អូនជាកូនកញ្ជ្រោងដែលស្រស់ស្អាតគ្មានគូប្រៀប
ជាពូជអម្បូរ ដែលមនុស្ស សត្វ ទេវតា នៅក្នុងលោកខ្លាច
សម្រស់របស់អូន»មកដល់ត្រឹមនេះ ជេខេ ក៏ផ្អាកនិយាយ
រួចទាញកាយតូចដាក់មកអង្គុយលេីដេីមភ្លៅ រួចបោះដៃឱប
ចង្កេះអង្ក្រងជាប់ ទេីបបន្តសម្ដី៖
