ភាគ​ពិសេស​២

3K 286 11
                                        

     «ថេ-យ៍?ជាកូន​ថេយ៍​ ត្រូវទេបង?​ អ្ហឹកៗ​ កូនយេីងមិនទាន់
ស្លាប់​ទេ​ អ្ហឹក​ៗ»លោក​ហារ៉ាតុ​និង​ភរិយាយំ​ឱបគ្នា​ដោយ​ក្ដី
រំភេីប​ចិត្ត​ ក្រោយ​ទទួល​បាន​សំបុត្រ​ពី​មនុស្ស​អាថ៌កំបាំង​ដូច
ដាវាល​ដែរ​។ ប្រាកណាស់​ អ្នក​ផ្ញេី​គឺជា​មនុស្ស​តែមួយ។

      «បង​អស់​ចិត្ត​ហេីយ​ បង​មិន​ទាមទារ​អ្វីទៀតទេ»ឲ្យ​តែកូន
នៅមាន​ជីវិត​ រស់នៅ​មាន​សេចក្ដី​សុខ​ មិនថានៅទីណា
កន្លែង​ណា​ មិន​ត្រលប់​មក​ជាន់ទឹកដី​កូរ៉េ​ខាងត្បូង​វិញក៏ហ្ហី
ចុះ​ ឲ្យ​តែកូន​រីករាយ​ ប៉ាម៉ាក់​ស្លាប់​បិទភ្នែកជិតហេីយ។

     «កូន​ថេយ៍​ហត់​ពាក់​កណ្ដាល​ជីវិត​ហេីយ​ ក៏ល្មម​ដល់ពេល
រស់នៅ​ជា​ខ្លួន​ឯង​​ អ្ហឹក​ អូន​សប្បាយ​ចិត្ត​ណាស់​បង​ អ្ហឹក​ៗ
កូនពួកយេីង​មិន​ទាន់​ស្លាប់​ទេ​ ថេយ៍​រស់នៅ​ជាមួយ​សង្សារ​
របស់​គេ​ អ្ហឹក​»ឲ្យ​តែកូន​រីករាយ​ ប៉ាម៉ាក់ក៏​សប្បាយ​ចិត្ត​។ ដ្បិត​
កូនប្រុសមានតែ​ម្នាក់​ ស៊ូ​ព្រាត់រស់ក៏មិន​ចង់​បាន​ព្រាត់ស្លាប់
ដែរ។ ត្រឹម​តែ​រយៈ​ពេល៥ឆ្នាំ​ ដែលគិតថា​ ថេយ៉ុង​ និង​ ជុងហ្គុក​ ស្លាប់​បាត់បង់ជីវិត​ គ្មាន​អ្នក​ណា​ម្នាក់​មានសេចក្ដីសុខទេ
ម្នាក់​ៗ​តែងតែ​បន្ទោស​ថាមកពី​ភាព​អាត្មា​និយម​ លោភលន់
ចង់ឈ្នះគ្មាន​ទី​បញ្ចប់​របស់​ខ្លួន​ឯង។

       ប៉ុន្តែ...ទាល់តែមាន​មនុស្សស្លាប់ទេីបមានមនុស្សដឹង
កំហុស?ដូច​ពាក្យ​ចាស់លោកពោលថា"ពេលរស់តាមស្អប់
ពេលងាប់​តាម​ស្រឡាញ់​"ស្រឡាញ់​ធ្វេី​អី?អាណិតអាសូរធ្វេីអី?លេីកយកអំពេីល្អ​ គុណបុណ្យមនុស្សដែល​ស្លាប់ទៅហេីយមកទួញសោកបោក​ខ្លួន​ធ្វេីអី​ បេីពេល​គ្នារស់​មិនប្រណី
គ្នាផង?

      តែ​ណ្ហេីយចុះ...បេី​គ្រប់​យ៉ាង​ប្រែជាល្អ​ប្រសេីរវិញហេីយ​ ទោសដែលអាច​អភ័យឲ្យបានក៏គួរ​តែ​អភ័យឲ្យទៅ។
មិនមែន​ធ្វេី​ដេីម្បី​អ្នក​ណា​ តែ​ធ្វេី​ដេីម្បី​ខ្លួន​ឯង​។ ជីវិត​មនុស្ស
​ម្នាក់​ៗ​ បេី​ក្នុង​ទ្រូង​គ្មាន​ភ្លេីង​ច្រណែន​ គ្មានភាព​គុំកួន​ គំនុំសង
សឹក​ សេចក្ដី​សុខក៏កេីនឡេីងទៅតាម​នោះដែរ។

គូស្នេហ៍​ គូប្រយុទ្ធWhere stories live. Discover now