«អាតូមេីលឪក្មេកហ្ហែងហក៎!»
«សួស្ដីឪក្មេក!»
«អាណាឪហ្ហែង?»ជុងហ្គុក លេីកចិញ្ចេីមសួរ ទាំងមិន
ភ្លេចខាំធ្មេញអត់ធ្មត់អារម្មណ៍ដែលមាននៅពេលនេះ។ ខ្លាច
ទប់មិនជាប់ បាញ់បំបែកក្បាល ស្លាប់មុនបានប្រឡងបញ្ចប់
ថ្នាក់ទី១២ មិនស្គាល់រសជាតិសាកលវិទ្យាល័យដ៏សែនវេទនា
នឹងគេ។
«ប៊េប៊ី! មេីលឪក្មេកហក៎!»អាតូ ដាក់ចន្ទល់កង់ រត់ទៅឱប
ដៃនាយតូច ដែលគិតតែឈរហួសចិត្តនឹងសង្សារ។ ចាស់ហេីយឈ្លោះជាមួយក្មេង ឲ្យង៉េមង៉ាមបន្តិចដែរ ពេលនៅ
សុខៗមានអ្នករត់មកស្រវាឱបដៃដូចមនុស្សជិតដិតបែបនេះ។
«មនុស្សចាស់តែងតែបែបហ្នឹងហេីយ កុំប្រកាន់អី»
ថេយ៉ុង ប្រេីដៃម្ខាងអង្អែលស្មាអាតូ ដៃម្ខាងទៀតដែលនៅ
ទំនេរក៏អង្អែលសក់ក្មេងៗផ្សេងទៀត ដែលចេះតែសសៀរ
មករកច្រេីនឡេីងៗ។
«ប៊េប៊ីគួរឲ្យស្រឡាញ់ជាងគេ សឺត...»ប្រាប់ថាស្រឡាញ់តែមាត់ វាដូចជាមិនទាន់គ្រប់គ្រាន់ ទេីបបន្ថែមក្ដី
ស្រឡាញ់ដោយការហក់ឆ្មក់ថ្ពាល់ក្រពុំយ៉ាងវែងអន្លាយ។
«ចុម!»ជុងហ្គុក ឧទានឡេីងដោយគាំងប្រយោគ មិនដឹង
គួរប្រេីពាក្យសម្ដីបែបណា។ គេខឹងដែលអាតូលូកថ្លេីម តែខឹង
នឹងថេយ៉ុងជាង ដែលត្រូវក្មេងថេីបថ្ពាល់ហេីយនៅសេីច
ញញឹមញញេមបានទៀត។ សួរថាគេជាសង្សារ ជាប្ដី ជាប៉ា
ហ្គុកនៀក៎! គួរខឹងអ្នកណាជាង?ឫក៏ខឹងខ្លួនឯងដែលនៅស្ងៀម
ឲ្យអាតូលូកខ្វេះប្រម៉ាត់ បេះដូង?
«ឪក្មេក»
«ស្អីហ្ហែង?»
«សឺត...»
«ផាំង!!!»គ្រាន់តែច្រមុះអាតូ ដល់ថ្ពាល់សរលោងជះក្លិន
ក្រអូបប្រហេីររបស់នាយតូចភ្លាម គ្រាប់កាំភ្លេីងក៏ផ្ទុះឡេីងលេី
ផ្ទៃអាកាសភ្លែត ហុចផលឲ្យក្រុមក្មេងព្រេីលដែលមានអាតូ
ជាមេខ្លោង រត់ចែកជេីងគ្នាព្រៀត។ ខ្លះរត់ចោលកង់ ខ្លះបណ្ដេីរកង់រត់ក៏មាន។
«ផាច់! ម៉េចក៏ធ្វេីបាបក្មេងអ៊ីចឹង?គ្នាភ័យស្លាប់ហេីយ! »
ស្មាមាំត្រូវបាតដៃព្រះយូឡាយទះផាច់ សម្លក់ដាក់នឹងទង្វេី
របស់គេ។ ក្មេងគ្នាលេងជាមួយសោះ លេងជាមួយគ្នាវិញខ្លាំងៗម្ល៉េះ?ត្រឹមតែបាញ់រះបួនដប់គ្រាប់ទៅបានហេីយ។ ថាលេង
ហាសហា...។
