ឆ្វាច់...
«ជេខេ/ថេយ៍»សំឡេងស្រាលស្រទន់និងសំឡេងគ្រលរមាំបន្លឺឡេីងស្របគ្នា ខណៈរៀងៗខ្លួនក៏ភ្ញាក់ផ្អេីល ហួសចិត្ត
មិននឹកស្មានថាបានជួបគ្នាម្ដងទៀតនៅកន្លែងបែបនេះសោះ។
«បង-បង-ជាបងពិតមែន»ថេយ៉ុង រញីញ័រធ្វេីអ្វីមិនត្រូវ។
អារម្មណ៍ពេលនេះវាពិតជាច្របូកច្របល់ពិបាកបរិយាយណាស់។ សង្សារបណ្ដូលចិត្តខានជួបមុខមួយរយៈធំ សុខៗក៏
ជួបមុខគ្នាដោយចៃដន្យ។
ជារឿងចៃដន្យពិតមែនហ្ហេស?មិនមែនជាការគ្រោងទុករបស់អ្នកណាម្នាក់ក្នុងចំណោមពួកគេទាំងពីរនាក់
ទេឫ?
ផឹប...
«អូននឹកបងណាស់»នាយតូច ស្ទុះក្រសោបឱបរាងកាយ
ធំឌាំងប្រកបដោយសេចក្ដីនឹករលឹកជាប់ ស្របពេលអ្នកម្ខាង
ទៀត បែរជាឈរស្ងៀមស្ងាត់ដូចម៉ាឡាកាំងទៅវិញ ហាក់ដូច
គ្មានអារម្មណ៍អ្វីសោះ។ ។
ថេយ៉ុង ងេងេី បេីកភ្នែកក្រឡាប់ក្រឡេីតចុះឡេីង ដៃក៏
ញ័រតតាត់ ពេលដឹងដល់ការរុញច្រានពីសង្សារជាទីស្រឡាញ់។ គេកេីតអី?ខឹងព្រោះខ្លួនមកមិនប្រាប់ផ្ទាល់មែនទេ?តែបានសរសេរសំបុត្រទុកឲ្យហេីយ ចំណែកការផ្ដល់ វៃវៃ ទៅឲ្យក៏
ជាចម្លេីយ បញ្ជាក់ថានឹងត្រលប់ទៅវិញនៅថ្ងៃណាមួយ។
«បងកេីតអី?ខឹងអូនមែនទេ?អូនអាចបកស្រាយបានណា»នាយតូច ចាប់ប្រអប់ដៃធំមាំទាំងគូអង្រួនតិចៗ ហាក់
ចង់ឲ្យមនុស្សប្រុសចំពោះមុខយល់ពីចិត្តខ្លួនខ្លះផង។
កុំសោះអង្កេីយបែបនេះបានទេ? គេពិតជាឈឺចាប់ណាស់ ដេីមទ្រូងកំពុងតែចាក់ចុកឆៀបៗ។
«ឯងជាអ្នកណា?»គេដកដៃលែងឲ្យនាយតូចចាប់ រួចស៊កចូលក្នុងហោប៉ៅខោទាំងសងខាង ញាក់ស្មា លេីក
ចិញ្ចេីម ព្រមទាំងបញ្ជាក់ច្បាស់ៗថាមិនធ្លាប់ស្គាល់ក្មេងនៅ
ចំពោះមុខទេ។ ផឹករហូតច្រឡំមនុស្សហេីយហ្ហេស?
«ជេខេ! បងកុំមកធ្វេីពុតជាមិនស្គាល់អូន មុននេះបងហៅ
ឈ្មោះអូនច្បាស់ណាស់»ហួសចិត្ត ហួសខ្លាំងណាស់ ហួសអស់ពាក្យនឹងថ្លែង។ មុននេះហៅ ថេយ៍ យ៉ាងច្បាស់ក្រឡែត
ដល់ឥឡូវប្រកែកថាមិនស្គាល់ តេីឲ្យជឿបានយ៉ាងម៉េច?ហេីយមនុស្សលេីភពផែនដីនេះ ពិតជាមានមនុស្សមុខមាត់
រូបរាង សម្ដីសំដៅ ដូចគ្នាដល់ម្លឹងឫ?
