៥ឆ្នាំក្រោយមក
ក្មេងប្រុសដែលធ្លាប់មានវ័យ២៥ឆ្នាំ ពេលនេះក៏កាន់តែ
ពេញរូបពេញរាងស្រស់ស្អាតកាន់តែខ្លាំងទ្វេដង។ ស្នាមញញិមប្រកបដោយក្ដីរំភេីបចិត្ត ផុសចេញពីខាងក្នុងប្រអប់
ទ្រូងខាងឆ្វេង អមជាមួយទឹកភ្នែកមួយតំណក់ស្រក់ចេញមក
ក្រៅប្រឡាក់ផែនថ្ពាល់ ហេីយរឹតតែហូរខ្លាំងពេលក្រលេក
ឃេីញមនុស្សប្រុសដែលខ្លួនរង់ចាំអស់រយៈពេល៥ឆ្នាំ កំពុង
តែដេីរសំដៅមករក។
«សាតាឈិ! អ្ហឹកៗ»ដាវាល ស្រែកបែកសំឡេង បន្លឺហៅ
អ្នកជាសង្សារ។ អ្នកណាមិននឹក?អ្នកណាមិនយំ?បេីថ្ងៃនេះ
ជាថ្ងៃពិសេស ថ្ងៃដែល សាតាឈិ ហារ៉ាតុ ត្រូវបានតុលាការ
សម្រាលទោសឲ្យរស់នៅក្រៅការឃុំឃាំង តែស្ថិតនៅក្រោមការឃ្លាំមេីលរបស់រដ្ឋាភិបាលដដែល។ ប្រសិនបេីរយៈ
ពេល៧ឆ្នាំ គេរស់នៅខាងក្រៅតាមបែបមនុស្សធម្មតា មិន
បង្កភាពចលាចល ឫ មានគំនិតចង់បង្កេីតហារ៉ាតុឡេីងវិញ
នោះគេនឹងមានសេរីភាពរហូតទៅ។
«យំធ្វេីអី?បងសុខសប្បាយទេតេី!»ក្រោយឱបគ្នាអស់
ចិត្ត នាយកំលោះក៏ញ៉ោះអ្នកសង្សារឲ្យក្នាញ់នឹងចរិតរបស់ខ្លួន។ ប៉ុន្តែ បេីគិតៗទៅ មានតែដាវាលប៉ុណ្ណោះ ដែលតែងតែមក
សួរសុខទុក្ខ ចែករំលែកក្ដីហ្មងសៅឫសេចក្ដីសុខជាមួយគេ។
ស្ថិតនៅក្នុងថ្ងៃតែមួយ បងប្រុសក៏ត្រូវស្លាប់ ឪពុកក៏ជ្រេីស
រេីសសម្លាប់ខ្លួនព្រោះតែស្ដាយកំហុស មិនអាចទទួលយកការ
ពិតនាគ្រានោះបាន។ ហេីយចុងក្រោយ អ្នកដែលរងកម្មបំផុត
គឺជាសាតាឈិ។ គេព្រមចុះចាញ់ ព្រមទទួលទោស ព្រមយក
លុយជាច្រេីនដាក់តម្កល់ជូនរដ្ឋ ទម្រាំតែអាចឈរនៅខាងក្រៅឃុំបាន ប៉ុន្តែ...
ប៉ុន្តែគេមិនស្ដាយក្រោយឡេីយ មានតែសប្បាយចិត្ត
ដែលអាចបំពេញតួនាទីចុងក្រោយក្នុងនាមជាកូនប្រុសពៅ
ហារ៉ាតុបានអស់ពីសមត្ថភាព។ អ្វីដែលនាំឲ្យគេស៊ូដេីរចូលគុក
ព្រោះតែមិនចង់ឲ្យការលះបង់ជីវិតរបស់គូស្នេហ៍ដ៏ស្មោះស្ម័គ្រ
ត្រូវអាសាបង់។
