Ep17:អូនហត់​នឹង​អារម្មណ៍​មួយនេះ​ណាស់​

1.6K 162 11
                                    

      «បានហេីយ​ឈប់និយាយ​ទៅ!»
      «ពួកយេីងតែងតែ​ឱបគ្នា​»
      «បានហេីយ! »
      «ហេីយក៏ថេីបគ្នាមុនពេលចូលគេង»
      «បាន​ហេីយ​! ប៉ុណ្ណឹងបានហេីយ! ឈប់និយាយ​ទៀតទៅ!  អ្ហឹក​ៗ»រំឮក​អំពីវា​ដេីម្បី​អ្វី​ បេី​គ្រប់យ៉ាង​ចប់​អស់​ហេីយ​?
រំឮក​ទៅមានតែឈឺចាប់​ ស្ដាប់​ឮកាលណា​ មានតែភាព​ខ្លោច
ផ្សា។ ដំណេីរ​ជីវិត​ស្នេហា​មួយនេះ​ មិនអាច​បន្តទៅមុខបានទេ​ !ពិតជាមិនអាចមែន!

ពួកយេីង​ខុសគ្នា​ខ្លាំង​ណាស់​។  មានចំណុចខុសគ្នាជា
ច្រេីន​ គ្មានថ្ងៃនឹងដូចគ្នា​ តែអ្វីដែលដូចគ្នា​ គឺក្ដីស្រឡាញ់
ដែលមានឲ្យគ្នាមិន​ទាន់​សាប​រលុប​ មានតែកេីន​ច្រេីន​ឡេីង
ពីមួយថ្ងៃទៅមួយថ្ងៃ។

     នាយតូច​ ក្ដោបមុខចុះ​ បង្ហូរទឹក​ភ្នែក​ដែល​ឃាត់​លែង​ឈ្នះ
ឲ្យ​ហូរ​ចុះតាម​ដំណេីរ​។ ប្រឹងទប់​ប៉ុនណាក៏ទប់មិន​ជាប់​ ប្រៀប
ដូច​ក្ដី​ស្រឡាញ់​ ព្យាយាម​បំភ្លេច​ច្រេីន​ប៉ុនណា​ ឈឺផ្សា​ខ្លាំង​
ប៉ុនហ្នឹង​ ទាល់​តម្រិះ​ មានតែ​បណ្ដោយ​តាម​ពេលវេឲ្យ​ដោះ
ស្រាយ​ខ្លួន​ឯង​ទៅចុះ។

      ជុងហ្គុក​ ងេីប​ឈរ​ រួច​ចំកោងខ្នង​ ឱន​អង្អែល​សរសៃសក់​ទន់​រលោង​ថ្នមៗ​ ហាក់​លួងលោម​ទុក្ខសោក​លោក​ប៉ូលិស​តូច
ឲ្យ​ស្រាកស្រាន្តបានមួយ​កម្រិត។  ទោះបី​ ថ្ងៃខាងមុខ​ គង់តែ​សម្លាប់​គ្នា​ តែថ្ងៃនេះ​ចំណាយ​ពេលជាមួយ​គ្នាខ្លះក៏មិន​ថ្វីដែរ​។
ត្រូវទេ?

      រាងកាយ​ស្ដេីង​ បង្វែរ​ខ្លួន​ សម្លឹង​មេីល​ផ្ទៃមុខ​បុរស​ម្នាក់​
កំពុង​អង្អែល​សក់​ខ្លួន​ពីក្រោយ​ ព្រមទាំង​ថេីប​កក្បាល​ថ្នមៗ
អត់មិនបាននឹង​ឲ្យ​បេះដូង​លោត​ញាប់​ញ័រ​ខុស​ចង្វាក់​ ស្រែក
ហៅ​អារម្មណ៍​ល្អៗពីមុនឲ្យ​រត់ចូល​ក្នុង​ខ្លួន​វិញ​។

      «ជេ-ខេ»ជុងហ្គុក​ នៅតែ​បង្ហាញ​ទឹកមុខ​ស្មេី​ស្ងប់​ដដែល​
ចំពោះ​ឈ្មោះ​ក្រៅ​មួយនេះ​ ប៉ុន្តែ​អ្នក​ណាទៅដឹងថា​ជម្រៅចិត្ត​គេ​វា​របៀប​ណានោះ?

     កូន​ប្រុស​ច្បង​ត្រកូល​ហារ៉ាតុ​ លូកដៃ​សន្សឹមៗ​ប៉ះថ្ពាល់​ក្រពុំ
ដែល​ធ្លាប់​ថ្នាក់​ថ្នម​ បម្រុង​អង្អែល​ តែបែរជា​លូកដៃ​រហ័សលឿនដូច​ផ្លេក​បន្ទោរ​ទាញ​យក​កាំភ្លេីង​តម្រង់​ចំ​កណ្ដាល​ក្បាល​ថេយ៉ុង​វិញ​ ជាហេតុ​ធ្វេី​ឲ្យ​កំលោះតូច​ភ្លឹកភាំង​ មិនយល់
នឹង​ទង្វេី​របស់​គេ។ ម្ដងល្អ​! ម្ដង​អាក្រក់​! ។

គូស្នេហ៍​ គូប្រយុទ្ធWhere stories live. Discover now