ដាវាល ត្រូវបាន សាតាឈិ ចាប់ទៅជាមួយ ដោយចេញ
តាមផ្លូវក្រោយ ទេីបគ្មានអ្នកណាចាប់អារម្មណ៍ឫដឹងថាម្នាក់
ក្នុងចំណោមពួកគេបាត់ទៅឆ្ងាយឡេីយ។រឹតតែគ្មានអ្នកណាដឹងឫស្មានដល់ថាពេលតែប៉ុន្មានម៉ោង
ដាវាល លែងមានវត្តមាននៅទឹកដីកូរ៉េខាងត្បូង បែរជាមាន
វត្តមាននៅលេីទឹកដីនៃប្រទេសជប៉ុនទៅវិញ។រាងកាយតូចស្ដេីង អង្គុយសំកុកនៅលេីគ្រែឃីងសាយដ៏
ធំទូលាយ ឱនមុខចុះ ទះក្បាលផ្លាច់ៗបង្ខំវាឲ្យចងចាំរឿងកាល
ពីប៉ុន្មានម៉ោងមុនមកវិញ តែចាំមិនបានសោះ ដឹងត្រឹមថាក្រោយពេល ថេយ៉ុង ហៅខ្លួនថា ស៊ូទូ បានតែប៉ុន្មាននាទី
ក៏សន្លប់បាត់មាត់ឈឹង លែងដឹងវិញទាំងអស់ ហាក់ដូចត្រូវគេសន្ដំយ៉ាងអ៊ីចឹង។ក្រាក...
«សា-សាតាឈិ»ដាវាល បេីកភ្នែកធំៗ ពេលងេីបមុខឡេីងសម្លឹងទៅកាន់ទ្វារដែលកំពុងរបេីកសន្សឹមៗ បង្ហាញ
អ្នកចូលមកគឺជាសាតាឈិ កូនប្រុសពៅហារ៉ាតុ។កំលោះសង្ហា មិនមាត់ មិនស្ដី គិតតែសម្លឹងមេីលមុខដាវាល
ឥតព្រមប្រិច។ សម្លឹងដោយក្រសែភ្នែកចម្លែកដែលមនុស្សអង្គុយនៅលេីគ្រែមិនធ្លាប់បានឃេីញ សម្លឹងរហូតដល់ទឹកភ្នែកមួយតំណក់ស្រក់ចេញមក ប៉ុន្តែមិនមែនជាការយំ។«មេីលមុខខ្ញុំធ្វេីអី?ហេីយម៉េចក៏ខ្ញុំមកនៅទីនេះ?លោក
ចាប់ខ្ញុំមកមែនទេ?ចង់ចូលគុកទាំងពេលវេលាមិនទាន់ដល់
ហេីយមែនទេ!?»ដាវាល គំហកសួរទាំងរាងកាយងេីបឈរ
យ៉ាងឆាប់រហ័ស ស្រវារកអាវុធដែលបង្កប់នៅក្នុងចង្កេះខោ
និង នៅក្នុងស្រោមជេីង តែរកមិនឃេីញសោះ។«រករបស់នេះ ត្រូវទេ?»សាតាឈិ លេីកចិញ្ចេីមសួរ មិន
ភ្លេចចង្អុលទៅលេីតុដែលមានកូនកាំបិតស្នៀតនិងកាំភ្លេីងខ្លី
នៅទីនោះ បំណងឌឺដងច្បាស់ណាស់។ជំហានវែងៗ ដេីរសំដៅរកតុកញ្ចក់ ស្រវាទាញកូនកាំបិត
ស្នៀតមកកាន់នឹងដៃ ទេីបស្ទុះទៅកៀកអ្នកដែលធ្វេីមុខស្លឺៗ
បែបមិនសូវយល់ពីទង្វេីគេ។