Ep15:ជួបកាលណាមានតែដានឈាម

1.5K 168 2
                                    

     ម៉ោង​១២:៣០នាទីយប់
      ម្រាមដៃ​តូចៗចាប់កម្រេីក​ឡេីង​បន្តិច​ម្ដងៗ​ ស្រប​ត្របកភ្នែកបេីក​សន្សឹមៗ​ ងាកមេីល​ជុំវិញ​ខ្លួន​ មុននឹង​ស្ទុះ​ងេីបយ៉ាងលឿន​ បន្ទាប់ពី​ដឹងថា​នៅទីណា។

     «មានរឿងអីកេីតឡេីង?»ថេយ៉ុង​ សួរ​ខ្លួន​ឯង​ទាំងមិនយល់។ ក្រោយ​អស់​ជាតិ​ស្រា​ គ្រប់យ៉ាងក៏ចាប់​ផ្ដេីម​វិលវល់។
មិនយល់ថាមកដល់​បន្ទប់​នេះដោយ​របៀបណា?អ្នកណាយក
មក?ក្រែងពេលនោះ​ ខ្លួន​បាន​ដេីរចេញទៅវិញហេីយតេី។

     «ឆ្ងល់​អស់​ចិត្ត​ហេីយ​?បេី​អស់​ហេីយ​ ចេញទៅ!»ពេល
ថេយ៉ុង​ នៅ​ស្ងៀម​ សំឡេង​គ្រលរមាំ​របស់​ម្ចាស់​បន្ទប់​ ចេញ
ពីកន្លែងមួយនៃ​រេរ៉ង់ដា​ ក៏បន្លឺឡេីងស្រែកដេញ​ឆៅៗ។

     នាយតូច​ ងាក​ខ្វាច់ទៅរក​ម្ចាស់​សំឡេង​ ក៏​ប្រទះឃេីញ
សត្រូវ​របស់​ខ្លួន​ អង្គុយ​ជក់​បារី​ ធ្វេី​មុខឌឺគួរឲ្យ​ស្អប់​ខ្ពេីមបំផុត។

     «ស្មានតែ​ខ្ញុំ​ចង់នៅ​ជិត​មនុស្ស​ឃោរឃៅ​ដូចជាលេីក
ហ្ហេស?ខ្ពេីម! ! ! »ពាក្យ​ខ្ពេីមមួយ​ម៉ាត់​ បាន​បញ្ជាជេីងរឹងមាំ
មួយគូ​ ឲ្យ​បោះពួយទៅ​រក​មនុស្ស​​សម្ដី​ខ្លាំង​ហួសមាឌ។

     «ចេញទៅ! ខ្ញុំ​ក៏មិនចង់ឲ្យ​សត្វ​កញ្ជ្រោង​លាក់​ពិស​ សំងំ
ក្នុង​បន្ទប់​យូរពេកទេ!»កញ្ជ្រោង​លាក់​ពិសឫ?ធ្លាប់​តែឮមនុស្ស
ប្រុសចំពោះមុខ​ សរសេីរ​ខ្លួន​ថា​ស្រស់ស្អាត​ដូចជា​សត្វ​កញ្ជ្រោង​កន្ទុយប្រាំបួន​តែ​ឥឡូវ​គ្រប់យ៉ាង​ប្រែផ្លាស់ល្អ។ ប្ដូរពីការ​សរសេីរ​ ទៅជាការមេីលងាយ។

     «សត្វ​ដែល​ត្រូវគេ​ចោទ​ប្រកាន់​ដូច​ខ្ញុំ​ក៏មិនចង់នៅជិត
មនុស្ស​ពូកែ​សម្ដែង​ធ្វេី​ជា​ចិត្ត​ធម៌ដែរ​ ទាំងដែលការពិត​ ចិត្ត
គំនិត​វាសែន​ស្មោកគ្រោកដូចលោកដែរ!»ថា​ចប់​ ជេីងក៏បោះ
ជំហាន​ចេញទៅ​ ព្រោះមិនចង់ឲ្យ​ខ្លួន​ប្រាណ​ស្ថិត​នៅ​ក្នុង​
កន្លែង​កខ្វក់​យូរពេក​ តែដេីរ​បានបន្តិច​ ប្រអប់ដៃ​មាំ​ក៏លូក​ក្រសោប​កដៃ​ស្ដេីង​ជាប់​ ហេីយ​ទាញ​ផ្អឹបនឹង​ដេីម​ទ្រូងមួយ​ទំហឹង​ មុននឹង៖

គូស្នេហ៍​ គូប្រយុទ្ធWhere stories live. Discover now