Ep13:បង​សម្លាប់​គេ

2.1K 185 8
                                        

     ភូមិគ្រឹ​ហារ៉ាតុ​
     រាងកាយ​មាំមួន​ អង្គុយ​នៅលេី​សាឡុង​ស្បែក​ពណ៌​ខ្មៅ
ក្នុង​បន្ទប់​អាថ៌កំបាំង​ ងងឹត​ស្លុប​មេីលអ្វី​មិន​ឃេីញ​ ឃេីញ​ត្រឹម
តែ​រូបថត​ជា​ច្រេីន​សន្លឹកនៅជាប់នឹង​ជញ្ជាំង​ តាម​រយៈ​ពន្លឺ​ជះចូល​តាម​ប្រឡោះប្រហោងតូចៗនៃ​បន្ទប់​តែ​ប៉ុណ្ណោះ​។

      ត្រលប់​ទៅកាន់​សហរដ្ឋ​អាមេរិក​ កាលពី​១សប្ដាហ៍​មុន
      «អូន​ដាច់ចិត្ត​ណាស់​»មិន​ថា​កន្លងទៅ​អស់​ពេល​ប៉ុន្មាន
គេនៅតែ​អង្គុយ​នៅមាត់​ទ្វារ​ រង់ចាំ​មេីល​ផ្លូវ​ ថេយ៉ុង​ ជា​និច្ច។
មាត់​ថា​ស្អប់​ តែ​កាយវិការ​ស្ដែងចេញមក​ គឺ​បញ្ជាក់​ពីក្ដី
ស្រឡាញ់​ដែលនៅ​សេសសល់។

      ជុងហ្គុក​ លេីក​អក​ស្រា​​មួយដប​ដាច់​បុិត​ កែវភ្នែក​ក៏
ចាប់​ផ្ដេីម​ស្រវាំង​មេីលលែង​ច្បាស់​ រូបភាព​ព្រាលៗ​របស់
ថេយ៉ុង​ បាន​បង្ហាញ​ចំពោះមុខគេ​ រួចក៏​រលាយ​បាត់​ ទោះបី
ប្រឹងឱប​យ៉ាងណា​ ​ក៏មិនជាប់។

     ប្រាវ! ! !
      «បងស្អប់អូន!»បបូរ​មាត់​ញ័រ​ កែវភ្នែក​ក្រហមងាំង​ បង្ហាញ
ពី​ក្ដី​ស្អប់​បង្កប់នៅ​ក្នុង​បេះដូង​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​របស់​គេពេលនេះ។ ជុងហ្គុក​ គ្រវាស​ដបស្រា​ មួយ​ទំហឹង​ ទាល់
តែបែក​ខ្ចាយ​ ទេីប​ដេីរទៅរក​បន្ទប់​វិញ​ទាំង​ធេងធង​ ទប់​ខ្លួន​មិន
ចង់​ជាប់​ តែ​សំឡេង​ទូរស័ព្ទ​រោទ៍​ បង្អាក់ជេីងទាំងគូ​ឲ្យ​លែងបោះ​ជំហានទៅមុខ​បន្ត។

   រីង! រីង! រីង!
   កំលោះ​សង្ហា​ស្ថិត​ក្នុង​សម្លៀកបំពាក់​ជា​មេធាវី​ ទាញ​ទូរ
ស័ព្ទ​ចេញពី​ហោប៉ៅ​ខោ​ មេីល​លេខ​ច្បាស់​ថា​លេខ​របស់​អ្នក​
ណា​ ទេីបលេីក​ស្ដាប់​ ដោយ​ភាព​ស្ងៀម​ស្ងាត់​។

      (ប៉ា​ផ្ដល់​សេរីភាព​ឲ្យ​ឯង​ច្រេីន​ណាស់​ ប៉ា​រឹតតែចង់ផ្ដល់
សេរីភាព​ឲ្យ​ឯង​រហូត​ទៅ​ តែពេលនេះ​ ប៉ាពិតជា​ត្រូវការ​វត្ត
មានឯងពិតមែន​)ស្ដាប់​តែ​ប៉ុណ្ណឹង​ ដឹង​ច្បាស់​ពីគោល​បំណង
លោកប៉ា​ ទូរស័ព្ទ​ក៏ដកចេញពី​ត្រចៀក​ តែ​ពាក្យ​សម្ដី​ខ្លះរបស់
លោក​ហារ៉ាតុ​ ធ្វេី​ឲ្យ​មនុស្ស​ឯករាជ្យដូចគេ​ រហ័ស​ទាញ​ទូរស័ព្ទ​មកស្ដាប់វិញ។

គូស្នេហ៍​ គូប្រយុទ្ធWhere stories live. Discover now