ប្រូង!ប្រូង!ប្រូង!
ទិដ្ឋភាពមុននេះ ធ្វេីឲ្យអ្នកលបលួចមេីលនៅលែងសុខ រត់
ចូលក្នុងទឹក ចាប់ត្រកងរាងកាយតូចស្ដេីងដែលលិចក្នុងទឹក ឲ្យ
ងេីបឡេីងខ្ពស់តាមកម្លាំងដៃដ៏រឹងមាំរបស់ខ្លួន។«ថេយ៍!»នេះជាលេីកទីមួយហេីយ ដែលជុងហ្គុក ហៅឈ្មោះអតីតសង្សារផ្អែមល្ហែមបែបនេះ បន្ទាប់ពីបែកគ្នា
ទាំងមិនទាន់ប្រេីពាក្យបែក។ថេយ៉ុង មិនបានតប តែមេីលមុខមនុស្សប្រុសភ័យស្លន់ស្លោម៉ក់ៗ ក្នក់ក្នាញ់ក្នុងចិត្ត ហេីយក៏ហួសចិត្តខ្លាំងណាស់ដែរ។
គ្រាន់តែជ្រមុជទឹកលេង គេចពីភាពឈឺចាប់សោះ នេះគិតថា
ថេយ៉ុង សាងគី ចង់សម្លាប់ខ្លួនហ្អី?«ម្ដេចធ្វេីស្អីមិនចេះគិតមុខគិតក្រោយសោះអ៊ីចឹង?»នាយ
តូចមិនតប កាន់តែបន្ថែមសាំងទៅលេីភ្លេីងកំពុងឆេះសន្ធោ
សន្ធៅ។ ហេតុអ្វីចង់ស្លាប់?គិតថាស្លាប់ថ្ងៃនេះហេីយរស់ឡេីង
វិញស្អែកមែនទេ?ឫគិតថាការស្លាប់គឺជាជម្រេីសដល់ល្អសម្រាប់ជីវិតដែលប្រឈប់នឹងបញ្ហា?«បារម្ភពីខ្ញុំឫ?»នាយកំលោះវ័យកណ្ដាលមិនមាត់ ព្រោះ
គាំងរកចម្លេីយមិនបាន។ ហេតុគេមិនព្រមទុកឲ្យសត្រូវស្លាប់
ដេីម្បីងាយស្រួលក្នុងការរកសុី?មូលហេតុមានតែគេម្នាក់ទេ
ដែលដឹងច្បាស់ពីខ្លួនឯង។«ម៉េចក៏ស្ងាត់?ឫមួយលោកពិតជានៅស្រឡាញ់ខ្ញុំមែន?»
ប្រូង! និយាយមិនទាន់ចប់ស្រួកបួលផង រាងកាយស្រាល
ស្ងេីកលិចចូលក្នុងទឹកមុននេះ ស្រាប់តែធ្លាក់ចូលក្នុងទឹកដែល
មានជម្រៅត្រឹមកម្ដងទៀត ដោយស្នាដៃមនុស្សប្រុស ខ្លួន
ឌឺដងផ្លែផ្កាមុននេះ។«ជុងហ្គុក ហារ៉ាតុ! មនុស្សប្រុសមិនចេះទទួលស្គាល់ការ
ពិត! »ផុសចេញពីទឹកភ្លាម ដៃស្រឡូនលេីកជូតមុខឲ្យស្រឡះ
បន្តិច។ វានាទីបន្ទាប់ក៏ស្រែកថាឲ្យអ្នកដែលបម្រុងនឹងដេីរ
ឡេីងគោកវិញ។