«ជេខេ...»
«កុំហៅខ្ញុំបែបនេះ! ឈ្មោះនេះប្រេីបានតែជាមួយមនុស្ស
ដែលខ្ញុំស្រឡាញ់ប៉ុណ្ណោះ! »ចប់ហេីយ គ្រប់យ៉ាងគឺចប់អស់
ហេីយ មិនថាក្នុងនាមជាសង្សារឫក៏អ្នកស្គាល់។ យកល្អ ធ្វេីជា
អ្នកដទៃ មិនធ្លាប់ស្គាល់គ្នាគឺល្អបំផុតហេីយ វាមិនចាំបាច់ឈឺ
ចាប់ផង។«ជេខេ!»
«ខ្ញុំមិនចូលចិត្តនិយាយពីរដង»និយាយរួច មនុស្សប្រុសចិត្តដាច់ក៏ទាញស្រាយកមកក្រេបបន្ត គ្មានអារម្មណ៍សោក
ស្ដាយនឹងទង្វេីដែលខ្លួនបានធ្វេីសូម្បីតែបន្តិច។គេធ្វេីត្រូវហេីយ មនុស្សក្បត់សមតែទទួលបានបែបនេះ
សមតែទទួលបានភាពឈឺចាប់ មិនសមទទួលបានការស្រ
ឡាញ់មេីលថែពីគេឡេីយ។«អូនមិនជឿថាបងអស់ចិត្តស្រឡាញ់ពីអូនទេ»ដោយមិន
អស់ចិត្ត ថេយ៉ុង ក៏សម្រុកចូលក្នុងពិធីជប់លៀងដែលមានមនុស្សម្នាកំពុងតែរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ហេីយក៏ក្រលេកឃេីញកូនប្រុសពៅនៃត្រកូលហារ៉ាតុ
ទេីបសម្រេចចិត្ត រំងាប់អារម្មណ៍ ទុករឿងស្នេហាម្ដុំសិន រួច
សម្ដែងធ្វេីជាចូលជិត សាតាឈិ ដេីម្បីស៊េីបសួរដំណឹងពី
ជុងហ្គុក ហារ៉ាតុ។ថេយ៉ុង យករបាំងមុខដែលរបូត មកចង់ភ្ជាប់អាចប្រេីការ
បានវិញ ទេីបយកមកពាក់ និង ទាញស្រាមួយកែវ ដេីរសំដៅ
ទៅរក សាតាឈិ ដែលអង្គុយក្រេបសុរានៅលេីសាឡុង។«សុំចូលរួមផងណា សង្ឃឹមថាលោកនឹងមិនប្រកាន់»
សាតាឈិ មិនមាត់ តែក៏មិនបដិសេដការស្នេីសុំរបស់មនុស្ស
ប្រុសរាងតូចច្រឡឹងយ៉ាងសិចសុី គួរឲ្យចង់ថ្នាក់ថ្នមដែរ តែ
ចៃដន្យអ្វី បងប្អូន ហារ៉ាតុ ទាំងពីរនាក់ មិនមែនជាមនុស្សប្រុស
ល្មោភកាមដែលអ្នកណាក៏អាចរួមមេត្រីជាមួយបាននោះទេ។«លោកសង្ហាណាស់»ថេយ៉ុង ប្រេីក្រសែភ្នែកមាន់ព្រៃ
បាញ់ទៅរកប្រុសកំលោះសក់ស រួចរំកិលខ្លួនកាន់តែកៀក
ជាមួយគេ ខណៈដៃក៏លូកសន្សឹមៗចូលក្នុងអាវធំ ដែលទង្វេី
មួយនេះ មិនអាចគេចចេញពីក្រសែភ្នែកកំណាចមួយគូ សម្លឹង
មេីលពីកន្លែងងងឹតបានឡេីយ។