Ep31: ចុះបេី​ពួកគេ​ជ្រេីសរេីស​ស្លាប់ទៅ​ជាមួយ​គ្នា​ អ្នក​ណាទទួល​ខុស​ត្រូវ?

1.2K 143 2
                                    

      «ប៉ា?ការពិត​បែបនេះមែនទេប៉ា?ប៉ាកុហកបោកប្រាស់ខ្ញុំ
មករហូត​ឫ?»សំណួរសួរ​ចេញពីភាព​អស់សង្ឃឹម​ ខកចិត្ត​ ឈឺចាប់​ ហួសនឹង​ថ្លែង។ កាលនោះ​ គេរស់នៅសហរដ្ឋ-​អាមេរិក​ ដោយ​ស្ងប់​ស្ងាត់​ គ្មាន​សម្ពាធ​ គ្មាន​អ្នក​ណា
មករំខាន​ជីវិត​។ គេរស់នៅបែបនេះ​ជារឿយៗ​រហូត​បានជួប
ស្នេហា​ដំបូង​ក្នុង​អាយុ​សាបក្រាស់​ ជីវិត​គេល្អ​ប្រេីសេីរណាស់
ទោះបី​ថេយ៉ុង​ ចាកចេញទៅ​បាត់​ដំណឹង​ភ្លាមៗក៏គេអាចរង់ចាំ
បាន​ ប៉ុន្តែ​...

       ប៉ុន្តែ​មនុស្ស​ប្រុស​ចំណាស់ដែលមាន​នាមថាជា​ឪពុក​ ញុះញង់​ មូល​បង្កាច់​ បង្កាច់បង្ខូច​ ប្រឌិតរឿងបោក​ប្រាស់​ បង្វិល
ក្បាល​របស់​គេទាល់តែ​ធ្លាក់​នៅ​ក្នុង​ហ្គេមដែល​គាត់បាន​រៀបចំ
ឲ្យ​ក្នុង​ខ្លួន​មានតែកំហឹង​ មានតែគំនុំសងសឹក​ រាល់ពេលនៅ
ជាមួយ​កូន​មនុស្ស​ដែល​សម្លាប់​ម្ដាយ​ខ្លួន​ សួរថា​អារម្មណ៍​របស់​
គេបែបណា?អ្នកណាខ្លះយល់អារម្មណ៍មួយនេះ?ហេីយថ្ងៃនេះបែរជាគ្រប់យ៉ាង​ផ្ទុយ​ស្រឡះពីការពិតទាំង​ស្រុងអ៊ីចឹងឫ?

      «ហ៊េីយ! ឆ្នាំ​នោះយេីងយល់មុខ​ប៉ូលិស​សាង​ ទេីប​ចេះតែបិទភ្នែក​បិទ​ត្រចៀក​ឲ្យ​ចាកចេញពី​កូរ៉េបាន​ មិននឹកស្មានថាមនុស្សដូចឯងមិនអាចកែប្រែសោះ!»ឃេីញ​លោក​ហារ៉ាតុ​
គាំងគំនិត​ រក​លេស​កុហកកូនប្រុសលែងបាន​ ព្រោះ​ភស្ដុតាង​
សាក្សី​នៅនឹងមុខស្រាប់​ ទេីប​ប្រធានកាងចេញ​មុខបកស្រាយ
ការពិត​បន្ថែមទៀតដេីម្បីឲ្យក្មេងៗ​សារក្រោយដឹងកាន់តែ
ច្បាស់​។

      «ព្រមចាញ់ទៅប៉ា​ ខ្ញុំ​ហត់​ណាស់​»ពាក្យ​ពេចន៍​អង្វររួម
ជាមួយ​ទឹកភ្នែក​មួយ​តំណក់​ដែល​ស្រក់ចុះ​ បង្ហាញថា​ក្នុង​ខ្លួន​
ពិបាក​ប៉ុនណា។ គេហត់នឹង​អារម្មណ៍​មួយនេះណាស់​ គេក៏ចង់
រស់នៅ​សាមញ្ញ​ ធម្មតា​ ដូចគេដូចឯងជាមួយ​មនុស្ស​ដែល​ខ្លួន
ស្រឡាញ់​ដែរ។

     «យេីងមិនអាចចាញ់! យេីង​ត្រូវតែ​ឈ្នះ! យេីងប្រឹងណាស់​ទម្រាំបានប៉ុននេះ! យេីងធ្វេីនេះក៏ព្រោះតែឯងនិង
សាតាឈិ​ យេីង​ធ្វេី​ដេីម្បី​កូន​ យេីងខុសណាស់ហ្ហេស?»
ជា​ឪពុក​ ចង់ឲ្យកូនបានល្អ​ មានបាន​ មានទាំង​អំណាចនិង
កិត្តិយស​ មិនចង់ឲ្យកូនលំបាកលំបិនដូច​ខ្លួន​កាលនៅកំលោះទេីបចេះតែប្រឹង! ប្រឹងពេក​រហូតដេីរខុសមួយ​ជំហាន​ បក
ក្រោយ​លែងបាន! ។

គូស្នេហ៍​ គូប្រយុទ្ធWhere stories live. Discover now