Ep30:ការពិត​ដែលលាក់បង្កប់អស់រយៈពេលជាង២០ឆ្នាំ

1.6K 167 2
                                        

     ភាគីទាំងសងខាងបានមក​ជួបជុំគ្នា​ តទល់​ចំពោះមុខ​ ដោយ
មាន​មេ​ដឹកនាំ​ប្រចាំ​ក្រុម​ជា​អ្នក​សម្រេចគ្រប់យ៉ាងថាសម្រុកឫ
ថយ។

     មនុស្ស​រាប់រយនាក់​ តែ​ស្ថិត​នៅពេលនេះ​ ភពផែនដីហាក់
មានតែ​មនុស្ស​ពីរនាក់​ប៉ុណ្ណោះ​ ព្រោះ​សម្លឹង​គ្នាមិនដាក់ភ្នែក
មិន​ផ្ដល់​សញ្ញាដល់​កូន​ចៅ​ ធ្វេី​ឲ្យ​ពួកគេ​ឆ្ងល់ជា​ខ្លាំង​។

     ជុងហ្គុក​ ញាក់​ស្មា​ លាដៃជា​សញ្ញា​ឲ្យ​ក្រុម​មនុស្សរបស់រដ្ឋាភិបាល​សម្រុកចូលមកមុនចុះ​ ព្រោះ​មេដឹកនាំ​ខាងនោះ​ក៏​អាច​និយាយ​បានថា​ជា​ប្រពន្ធរបស់គេ​ ដូច្នេះ​ក្នុង​នាម​ជាប្ដី​ ត្រូវ​តែ​បន្ធូរដៃឲ្យប្រពន្ធ​ តែបេី​ប្រពន្ធលេងខ្លាំង​ ប្ដីក៏មិនអាច​ខ្សោយ។

     «ចាត់ការ! ! ! ត្រូវចាំថា​ អ្នក​ណាម្នាក់ក៏មិនអាច​រួច​ខ្លួន​ដែរ!»ទទួល​បាន​បញ្ជាពី​អ្នក​ដឹកនាំភ្លាម​ កង​កម្លាំងទាំងអស់
សម្រុក​ចូល​បាញ់​ឥតត្រា​ប្រណី។ តែថា​ គ្មាន​អ្នក​ណាល្ងង់
យក​ខ្លួន​ទៅបាំង​គ្រាប់​ងាយៗឡេីយ​ ប្រាកដ​ជា​មាន​អ្វី​ពិសេស​
នៅពីខាងក្រោយហេីយ។

     ផាំង! ផាំង! ផាំង...
     គ្រាប់​កាំភ្លេីង​បាញ់​ចេញ​ពីទី​ងងឹត​ រក​ប្រភព​មិនឃេីញ​ បាញ់រះ​ចេញពី​កន្លែង​ផ្សេងៗគ្នា​រក​គោលដៅតែមួយ​ បណ្ដាល
ឲ្យ​កង​កម្លាំង​រដ្ឋាភិបាល​ស្លាប់និង​របួស​ជា​ច្រេីននាក់។

     «គម្រក់ណាស់! »ថេយ៉ុង​ ពោលឡេីងទាំង​កំហឹងបុក
កម្សួលពេញ​ដេីមទ្រូង​។ មិននឹកស្មានថា​មនុស្ស​ដូច​ ជុងហ្គុក​
ហារ៉ាតុ​ សុខចិត្ត​ប្រេី​ល្បិចថោកទាបឲ្យតែ​ទទួល​បានជ័យ
ជំនះទាល់តែសោះ។

     «ពេញ​ចិត្ត​កាដូមួយនេះទេ?»ជុងហ្គុក​ លេីក​ចិញ្ចេីម​សួរ
ខណៈ​ដែលនាយតូច​រត់​មក​រក​គេ​ផ្ទាល់។ នេះមិន​ខ្លាចត្រូវអា
មនុស្ស​គម្រក់​ប្រហារទេហ្ហេស៎?

      «ចុះបង​ពេញចិត្ត​កាដូ​ដែលអូន​ផ្ដល់ឲ្យទេ?»មិនដល់ប្រាំ
នាទីផង​ សំឡេង​កាំភ្លេីង​ចេញពីទី​ងងឹត​ក៏បាត់​ស្ងាត់​ឈឹង​ បញ្ជាក់ថា​មនុស្ស​របស់​ ជុងហ្គុក​ ហារ៉ាតុ​ ត្រូវបាន​មនុស្ស​
របស់​ ថេយ៉ុង​ សាងគី​ ឆ្មក់​សម្លាប់​ចោល​អស់​ហេីយ​។

គូស្នេហ៍​ គូប្រយុទ្ធWhere stories live. Discover now