ក្រោយពេលសម្រួលគ្នារួច អាតូនិងបក្សពួកអង្គុយញ៉ាំបាយទាំងទឹកភ្នែក។ មិនទឹកភ្នែកម្ដេចនឹងកេីត បេីជុងហ្គុក
ភ្ជង់កាំភ្លេីងគំរាមរហូត។«ញ៉ាំឆ្អែត ចេញឲ្យឆ្ងាយ! ថ្ងៃក្រោយកុំមកញ៉ែប្រពន្ធ
យេីងទៀត!»បាយហ្វ្រីមួយពេលនេះ រសជាតិមិនឆ្ងាញ់ទេ។
ធ្វេីម៉េចយេីងញ៉ែប្រពន្ធគេ ពេលប្ដីគេទាន់គឺបែបហ្នឹងហេីយ។«ផ្ទះគេនៅជិតហ្នឹងឲ្យគេទៅនៅឲ្យឆ្ងាយ»អាតូ លួចរអ៊ូ
តិចៗទាំងមិនសុខចិត្ត មិនហ៊ានងេីបមុខប្រឈមនឹងក្រសែ
ភ្នែកពិឃាដបានឡេីយ បានត្រឹមតែលួចងាកមេីលមុខតូច
ច្រមិច បំណងឲ្យថេយ៉ុងជួយ។«តូហា៎! ឯងនៅក្មេងណាស់ ខំរៀនសិនទៅ កុំទាន់អាល
គិតរឿងស្នេហា ចាំធំបន្តិចក៏មិនហួសពេលដែរ»
«ថាមិនត្រូវ មិនទាន់ពេញ១៧ឆ្នាំស្រួលបួលផងនោះ!»
«ខ្ញុំ១៧ឆ្នាំ១ថ្ងៃហេីយ បេីមិនដឹងកុំចេះតែថា!»មិនសុខចិត្ត
ជាដាច់ខាត! គេអាយុ១៧ឆ្នាំ១ថ្ងៃហេីយ នៅមានមនុស្សចាស់ខ្លះចោទថាអាយុមិនទាន់គ្រប់១៧ទៀត។ អាតូ មិនសុខចិត្តទេ! ។«ទៅ! ទៅឲ្យឆ្ងាយទៅ! ទ្រាំមិនបានឥឡូវហេីយ!»គ្រាន់
តែជុងហ្គុកតម្លេីងសំឡេង ងេីបឈរមិនទាន់អស់កម្ពស់ផង
អាតូនិងគ្នីគ្នារត់ចែកជេីងគ្នាអស់រលីង។ មួយនាទីមិនទាន់ បាត់
ស្រមោលឈឹង។១សប្ដាហ៍ក្រោយមក...
ប្រទេសកូរ៉េខាងត្បូង
ធ្មេចបេីកៗចាយពេលអស់៧ថ្ងៃនៅលេីទឹកដីនាប្រទេស
ជប៉ុន។ នៅទីនោះមួយរយៈខ្លីមកនេះ ពិតជាមានអារម្មណ៍ស្ងប់
សុខខ្លាំងណាស់ មិនចាំបាច់រែកសម្ពាយដ៏សែនធ្ងន់ ផ្ដោត
អារម្មណ៍លេីតែរឿងល្អៗដែលគួរធ្វេី។ ទោះបីមានអាតូ និង
គ្នីគ្នាមករំខានជាញឹកញយក៏ដោយក្ដី ក៏វាក្លាយជារឿងធម្មតា
សម្រាប់ពួកគេ ព្រោះពេលបាត់ក៏ស្ងាត់អត់អ្នកឲ្យជុងហ្គុកឈ្លោះជាមួយដែរ។ភូមិគ្រឹះហារ៉ាតុ
«បងនាំអូនមកទីនេះធ្វេីអី?»កែវភ្នែកពណ៌ទឹកសមុទ្រស្រាលសម្លឹងមេីលភូមិគ្រឹះដ៏សែនខ្ពស់ស្កឹមស្កៃរបស់ហារ៉ាតុ
កន្លែងដែលខ្លួនបានជួបចរចាជាមួយជុងហ្គុក ដោយផ្ទាល់ជា
លេីកដំបូង។ តែពេលនោះ ហាក់មិនល្អទាល់តែសោះ គ្រប់
យ៉ាងមិនរលូន ថែមទាំងមានរឿងល្អក់កករជាមួយគ្នាកាន់
តែខ្លាំងទ្វេគុណទៀតផង។ ហ្ហឹម...មិននឹកស្មានថាអាច
ស្រឡាញ់គ្នាម្ដងទៀតសោះ ព្រោះពេលនោះជួបគ្នាលេីក
ណា មានតែដានឈាម។