«សាកស្រឡាញ់?»ចង់សេីចក៏សេីចមិនចេញ ចង់យំក៏យំ
មិនកេីត។ នេះជាលេីកទី១ហេីយដែលមានមនុស្សមកសុំឲ្យគេសាកស្រឡាញ់ស្រស់ៗបែបនេះ។
«អឹម សាកស្រឡាញ់ គ្រាន់តែសាក មិនមែនឲ្យស្រឡាញ់មែនទែនឯណា»នាយតូច ងក់ក្បាលផ្ងក់ៗបញ្ជាក់ថាមិនបាននិយាយលេង ខណៈ ជេខេ ឮហេីយបានត្រឹមតែ
អង្គុយស្ងៀមស្ងាត់តាមទម្លាប់របស់គេ ហាក់មិនជ្រួលច្របល់
ដែលមានក្មេងប្រុសមុខមាត់គួរឲ្យស្រឡាញ់មកសុំស្នេហ៍
សោះ។
ថេយ៉ុង មានអារម្មណ៍អន់ចិត្តជាខ្លាំង នៅពេលដែលឃេីញភាពត្រជាក់ស្រេងដូចទឹកកក់ពីសំណាក់ ជេខេ ទេីបងេីបដេីរចេញពីបង់ដោយលែងនិយាយស្ដីអ្វីទៀត ព្រោះគិតថាគេមិនពេញចិត្តនឹងសម្ដីខ្លួនមុននេះ។
«ចុះបេីស្រឡាញ់មែនទែន?»នៅសុខៗ សំឡេងគ្រលរ
មាំក៏បន្លឺឡេីងឃាត់ដំណេីរអ្នកដែលដេីរចេញទៅមិនទាន់
ឆ្ងាយ ឲ្យបែរត្រលប់មកវិញយ៉ាងលឿន។
«លោក?»
«ឆ្លេីយនឹងសំណួរខ្ញុំ»
«ខ្ញុំមិន-ដឹងទេ»បន្តិចទៀត គេនឹងត្រូវចាកចេញហេីយ
ក៏មិនដឹងធ្វេីបែបណាដែរប្រសិនបេីស្នេហានេះដេីរទៅមុខ
បន្ទាប់មកទៀតក៏ត្រូវបែកបាក់បានយ៉ាងងាយ ថែមទាំងលឿនខ្លាំងទៀតផង។ សារភាពតាមត្រង់ចុះ គេធ្វេីចិត្តមិនទាន់បានទេ។
«ហេតុអ្វីក៏មិនដឹង?»កាយមាំងេីបឈរអស់កម្ពស់បង្ហាញ
រាងរូវដ៏រឹងមាំ កម្ពស់មួយម៉ែត្រប៉ែតសិបពីរ ដេីរតម្រង់ទៅរក
អ្នកដែលឈររេរែកចិត្ត មិនដឹងត្រូវធ្វេីបែបណា រួចចាប់ប្រអប់
ដៃទន់ស្រឡូនថ្នមៗ។
«ខ្ញុំមិនដឹងពិតមែន ឈប់សួរទៅ សុំទោសដែលរំខានពេលវេលារបស់លោក»ថេយ៉ុង ទាញដៃចេញ ស្របជេីង
បោះជំហានចាកចេញ តែក៏មានប្រអប់ដៃមួយគូលូកឱបចង្កេះ
អង្ក្រងជាប់ណែនក្ដន់បេះមិនចេញ។
«ពួកយេីងធ្វេីសង្សារគ្នាទៅ»សម្ដីស្រាល ត្រជាក់ស្រេង
នាំភាពមន្ទិលសង្ស័យដល់នាយតូចជាខ្លាំង ទេីបសម្រេចចិត្ត
សួរបញ្ជាក់។
