ភាពត្រជាក់ បញ្ចេញពីទឹកសមុទ្រ តម្រូវឲ្យកំលោះតូច
ស្រវាឱបរាងកាយមាំមួនកាន់តែណែន។ អារម្មណ៍ពេលនេះ
ពិតជាល្អខ្លាំងណាស់ គេងឱបមនុស្សជាទីស្រឡាញ់ កែវភ្នែក
សម្លឹងទៅកាន់លំហអាកាស ដេសដាសដោយពពកពណ៌ស
ជួនផ្គុំ ជួនរសាតអណ្ដែតចេញពីគ្នា។ ប្រៀបដូចជីវិតស្នេហា
ជុងហ្គុក ហារ៉ាតុ និង ថេយ៉ុង សាងគី ម្ដងក៏ល្អ ម្ដងក៏អាក្រក់
គ្មាននាទីណានឹងទៀងទាត់ឡេីយ។«គេងមេីលផ្កាយជាមួយបង ជារឿងដែលអូនតែងតែចង់
ធ្វេីបន្តជារៀងរហូតទៅ»ជុងហ្គុក ឈ្ងោកមេីលម្ចាស់សំឡេង
រួចប្រះខ្នងដេកលេីខ្សាច់បន្ត ដោយយកមេឃធ្វេីជាដំបូល ដូច
កាលនៅឯសហរដ្ឋអាមេរិក ដូច្នេះដែរ! គ្រាន់តែ កាលនោះ
នៅខាងមុខផ្ទះ តែនៅថ្ងៃនេះ បន្សល់ទុកអនុស្សាវរីយ៍នៅមាត់
សមុទ្រម្ដង។«តែ...ពេលវេលាបែបនេះ សល់ប៉ុន្មានដងសម្រាប់ពួកយេីងទៅ?»សំឡេងស្រាលស្រទន់បង្កប់ដោយភាពភ័យខ្លាច
បន្លឺបន្ត ខណៈដៃស្រឡូនលេីកឡេីងលេី រួចលាម្រាមដៃទាំង
ប្រាំចេញពីគ្នាបន្តិច ក៏មានម្រាមដៃធំស្រឡោកទម្លាក់ចូលក្នុង
ប្រហោងដៃទន់ស្រឡូន ហេីយក្រសោបជាប់។«មិនថាមានរឿងអ្វីកេីតឡេីងទេ បងសុំឲ្យអូនជឿជាក់
លេីបង! បងមិនលែងដៃអូនជាដាច់ខាត! »ថ្ងៃខាងមុខទៅជាយ៉ាងណា ពួកគេទាំងពីរសុទ្ធសឹងតែដឹងច្បាស់រៀងខ្លួន។
អ្វីដែលសំខាន់គឺផ្លូវចិត្ត។ តេីពួកគេយល់ពីគ្នា និង ជឿជាក់គ្នា
ខ្លាំងកម្រិតណា?«យប់នេះពួកយេីងគឺជាគូស្នេហ៍ តែព្រឹកស្អែក ពួកយេីងជាគូប្រយុទ្ធដដែល ហាសហា...»និយាយរួចក៏សេីចកខឹក
រលាក់ក្បាលពោះ។ ព្រោះវាជារឿងពិត ផុតយប់នេះ ពេល
ជួបមុខគ្នា បេីមិនបាច់គ្នា ក៏ត្រូវពាក់មុខយក្សបង្ហាញអារម្មណ៍ស្អប់ទៅកាន់គ្នាដែរ។«អូនមិនទាន់ប្រាប់បងទេ ហេតុអ្វីក៏ចាកចេញមិនប្រាប់បង?»កាយមាំងេីបច្រត់ដៃលេីខ្សាច់ ទ្រោបពីលេីកាយតូច
ព្រមទាំងបោះសំណួរ និងយកចុងច្រមុះត្រដុសពាសពេញផ្ទៃមុខស្រស់ស្អាត។