សហរដ្ឋអាមេរិក
រដូវផ្ការីកបានឈានមកដល់ មនុស្សម្នាទាំងចាស់ក្មេង
ប្រុសស្រី នាំគ្នាដេីរលេងកម្សាន្តតាមដងវិថីយ៉ាងរីករាយ។
វាពិតជាល្អខ្លាំងណាស់ អាកាសធាតុត្រជាក់ល្មម បូករួមជា
មួយផ្កាជ្រុះលេីស្មៅម្ដងមួយទងៗ ទន្ទងចិត្តកំលោះតូច រាង
ស្រឡូន សម្បុរស អមដោយទម្រង់មុខរាងពងក្រពេីស្រស់
ស្អាតពីធម្មជាតិ ឲ្យធ្លាក់ចូលជ្រៅ មិនចង់ចេញមកវិញ។នាយតូច ដែលមេីលពីសម្បកក្រៅ ដូចជាក្មេងប្រុស
សាមញ្ញធម្មតាម្នាក់ តែអ្នកណាបានដឹងទៅថា សមាសភាព
ពិតរបស់ក្មេងម្នាក់នេះខ្លាំងកម្រិតណានោះ?ថេយ៉ុង សាងគី ជាកូនប្រុសទោលក្នុងត្រកូលអ្នកច្បាប់
ដែលមានប៉ានិងម៉ាក់គឺជាប៉ូលិស។ បេីប៉ាម៉ាក់ជាប៉ូលិស ចុះ
កូនជាអ្វី?«ទេសភាពល្អខ្លាំងណាស់»ថេយ៉ុង ញញឹមបន្តិច លូកដៃ
ស៊កចូលហោប៉ៅអាវទាំងសងខាង បន្តដំណេីរទៅមុខលេី
ដងវិថីនាពេលរសៀលថ្ងៃរៀបលិចតែម្នាក់ឯង។ម៉េវ...ម៉េវ...
ជេីងទាំងគូត្រូចទច់លែងឈានបន្ត ក្រសែភ្នែកភ្លឺថ្លារេរក
ប្រភពនៃសំឡេង ក៏ប្រទះភ្នែកជាមួយបុរសមាឌមាំ ស្លៀក
ឈុតក្រហ្សេពណ៌ខ្មៅ កំពុងតែលុតជង្គង់ចុះ ព្យាយាមជួយ
សង្គ្រោះកូនឆ្មាតូចពីរណ្ដៅ។«សង្ហា»ថេយ៉ុង ធ្លោយមាត់សរសេីរទៅកាន់បុរសចិត្តធម៌
ទាំងមិនបាននឹងឃេីញមុខគេចំផង។ គ្រាន់តែមេីលពីក្រោយ
ខ្នង ក៏អាចក៏អាចសរសេីរបានដែរ ហាសហា។«ឆ្កួតមែន!»កំលោះតូច វ័យម្ភៃប្រាំឆ្នាំ ក្រវីក្បាលអស់សំ
ណេីចនឹងខ្លួនឯង ទេីបដេីរចេញទៅ តែក៏មានសំឡេងមួយ
បង្អាក់ នាំឲ្យក្រសែភ្នែកពីរគូសម្លឹងប៉ះគ្នាទៅវិញទៅមក ស្ទេីរ
តែចាក់ធ្លាយដល់បេះដូង។ «ឈប់សិន»
«ហា៎?លោកជាជនជាតិកូរ៉េ?»ថេយ៉ុង លេីកចិញ្ចេីមសួរ
ខណៈអ្នកម្ខាងទៀតក៏ងក់ក្បាលតិចៗទុកជាការយល់ស្រប។