១សប្ដាហ៍ក្រោយមក...
ឱកាសមាន តែគ្មានពេលបានក្ដោបយកឱកាស នៅពេល
នេះ ថ្ងៃកំណត់ក៏បានមកដល់ ក៏ដល់ពេលដែលគូស្នេហ៍ធ្លាប់តែផ្អែមល្ហែម ប្រែជាមានរឿងល្អក់កករ និង ភាពយល់ច្រឡំ
ចំពោះគ្នា។ តេីស្នេហាមួយនេះ សមបំណងដែរឫអត់? បេីគ្រប់
យ៉ាង ហាក់ដូចជាមិនល្អទាល់តែសោះអ៊ីចឹង?ទឹង!
កណ្ដឹងមុខផ្ទះបានបន្លឺឡេីង ដាស់សតិនាយកំលោះឲ្យ
ភ្ញាក់ចេញពីការភ្លឹកភាំង រួចប្រញាប់ងេីបដេីរទៅបេីកទ្វាររបង ក្នុងចិត្តក៏លួចប៉ងថាម្នាក់នោះគឺជា ថេយ៉ុង ។ទោះបីហួសពេលក្ដី តែបេីជា ថេយ៉ុង ពិតមែន គេក៏ស្ម័គ្រ
ចិត្តអភ័យទោស និង មិនសួរនាំអ្វីទាំងអស់ អ្វីដែលសំខាន់ គេ
នឹក នឹកនាយតូច នឹកស្ទេីរដាច់ខ្យល់ទៅហេីយ។ នឹកសង្សារបណ្ដូលចិត្ត ដែលធ្លាប់តែកៀកកេីយ ថ្នមប្រលែង ឱបថេីបមិន
លុះពេល។នឹកក៏នឹក ស្រឡាញ់ក៏ស្រឡាញ់ ស្អប់ក៏ស្អប់ខ្លាំង អារម្មណ៍
ពេលនេះ ច្របូកច្របល់ មិនដឹងបកស្រាយបែបណាដេីម្បីឲ្យ
យល់។ធ្លាក់ថ្លេីបក្ដុក ពេលបេីករបងផ្ទះ បែរជាប្រទះអ្នកដឹកជញ្ជូន
ទៅវិញ។ ថេយ៉ុង នៅតែមិនត្រលប់មកវិញដដែល ធ្វេីឲ្យគេ
ស្អប់ឲ្យទាល់តែបាន ទោះបីគេព្យាយាមមិនស្អប់ក៏ដោយ។«សួស្ដីលោក! សូមជួយសុីញ៉េយករបស់ផងបាទ»
«របស់ស្អី?»ជេខេ ជ្រួញចិញ្ចេីមមិនសូវយល់ពីហេតុ
ការណ៍ដែលកំពុងតែកេីតឡេីង។ គេមិនបានទិញរបស់អ្វីទេ
ហេតុអ្វីមានអ្នកដឹកជញ្ជូនមកដល់ផ្ទះ ថែមទាំងយករបស់មកឲ្យ
ទៀត។«គឺនេះបាទ»មិនបង្អង់យូរ អ្នកដឹកជញ្ជូនក៏បង្ហាញទ្រុងដែកមួយដែលមានសត្វឆ្មាពណ៌សម្បុរស មាឌធាត់ ភ្នែកមូលៗក្រឡង់ៗកំពុងតែអេីតក្បាលមេីលមកគេដោយសេចក្ដីនឹក
រលឹក។«វៃវៃ»ពេលអ្នកដឹកជញ្ជូនចេញទៅបាត់ កំលោះមេធាវី
ក៏ទាញយកកូនឆ្មាតូចមកមេីល ពិនិត្យឲ្យច្បាស់ថាជា វៃវៃ ឫក៏មិនមែន ហេីយក៏ឃេីញថាជា វៃវៃ ពិតមែន។ ដូច្នេះ ច្បាស់ប្រាកខ្លាំងណាស់ ថេយ៉ុង ចង់កាត់ផ្ដាច់ទំនាក់ទំនង
ជាមួយនឹងគេ។