Ep24:បោកទៅបោកមក..

1.4K 154 2
                                    

     ប្រទេស​ជប៉ុន​
      ការ​ជួបគ្នា​លេីក​នេះ​ ខុសពីការ​ជួបគ្នាលេីកមុនៗ។ ជួបដោយភាព​រីករាយ​ ជួប​ដោយ​សេចក្ដី​នឹក​រលឹកនិង​ត្រូវការ។
មិនមានការ​បាញ់​ប្រហារ​! មិនចាំ​បាច់​ប្រេី​កាំភ្លេីង​ មិនបាច់
លាក់​កូនកាំបិត​តាម​ស្រោមជេីង​ រឹតតែ​មិន​បាច់​អង្គុយ​មិនសុខ
ភ្នែកនៅ​កញ្ចឹងក។ ចំណាយពេល​វេលា​ឲ្យ​មាន​ន័យ​ អង្គុយ​
ផឹក​ស្រា​និយាយ​រឿង​ក្នុង​ចិត្ត​ ដ្បិត​ឱកាសបែបនេះនឹងគ្មានត
ទៀត​ តែជា​ឱកាស​មួយ​ដ៏ល្អ​បំផុត​។

       «ខ្ញុំ​មិន​ទាមទារ​ឲ្យ​ស៊ូទូ​ចងចាំ​ខ្ញុំ​វិញ​ទេ​ ត្រឹម​មានគេនៅ
ក្បែរ​ខ្លួន​ខ្ញុំ​គឺ​គ្រប់​គ្រាន់​ហេីយ​»គេ​សន្យាថានឹង​ធ្វេី​ឲ្យ​ស៊ូទូ​
ស្រឡាញ់​គេម្ដង។ ស្រឡាញ់​ដូចកាលពួកគេ​ស្រឡាញ់​គ្នា។
ស្រឡាញ់​ចេញពី​ទង្វេី​ល្អៗ​ មិនមែន​ស្រឡាញ់​ព្រោះតែ​ធ្លាប់
ស្រឡាញ់​ទេ។

     «ខ្ញុំ​នៅតែមិន​ទុក​ចិត្ត​លោក​ដដែល​! ឈ្លេីយបែបនេះ
មេីលថែ​មិត្ត​ខ្ញុំ​បានយ៉ាងម៉េច?»នាយតូច​ លេីក​ស្រា​អកផ្ដាច់
ផឹង​ រួច​ទម្លាក់​លេី​តុសឹងតែ​បែកខ្ចាយ។ ហាក់​កំពុងចង់​គំរាម
សាតាឈិ​ យ៉ាងម៉េចមិនដឹង។

     «សាតាឈិ​ មិន​ឈ្លេីយទេ​ គេ​ទន់ភ្លន់​ដាក់យេីងណាស់​!»
ឮ​ប្រយោគ​នេះហេីយ​ អ្នក​ទាំងបី​ងាកមេីល​ដាវាល​ព្រមៗគ្នា។
ដឹង​យ៉ាង​ម៉េចថា​សាតាឈិ​ ទន់ភ្លន់​?មានការចងចាំវិញហេីយ
ឫ?

     «ម៉េចក៏ដឹងថា​ទន់ភ្លន់​?»
     «មិនដឹងដែរ​ បេះដូង​ប្រាប់​ឲ្យ​និយាយ​បែបនេះ!»
     «អួយ! ! ! ទ្រលាន់ណាស់!»កំលោះ​តូច​ ធ្វេី​មុខដូចកល់
រក​ក្អួត​ ចំណែក​សាតាឈិ​ ពេលឮ​អ៊ីចឹង​ហេីយ​ និយាយ​ពីថា
ញញឹម​បិទ​មាត់​មិន​ជិត​ ខុសប្លែកតែ​ ជុងហ្គុក​ អង្គុយ​ស្ងៀម​ៗ
ទាញ​បារី​មកជក់តាម​ទម្លាប់​របស់​គេ។

     «ជក់​ទៀត​ហេីយ​!»
     «បងគ្រាន់តែ​ចង់​បន្ធូរ​អារម្មណ៍​»
     «ធ្វេី​តាម​ចិត្ត​បងទៅ​ អូនលែង​ឃាត់​ហេីយ​»វាចាទាំងទឹក
មុខ​ស្រពាប់ស្រពោនចប់​ កាយតូច​ងេីបឈរ​ដេីរ​ទៅ​អង្គុយ​លេី
ទោង​ រួច​យោល​ខ្លាំងៗ​ បេី​ហ៊ាន​តែដាច់​ ដឹងតែ​គ្រោះថ្នាក់ធ្ងន់
ធ្ងរ។

គូស្នេហ៍​ គូប្រយុទ្ធWhere stories live. Discover now