អង្គភាពឥន្ទ្រីភ្លេីង
«បេសកម្មលេីកនេះគឺត្រូវទៅបោសសម្អាតពពួកកម្ទេច
មនុស្សបាតសង្គមនៅតំបន់មាត់សមុទ្រ លេីកនេះ ទៅទាំង
អង្គភាពតែម្ដង!» ដាវាល ម៉ាថូវ យ៉ាងសុី និង គ្នីគ្នាផ្សេងទៀតងាកមេីលមុខគ្នា ហេីយញញឹម។ មេ ពួកគេលែងមែនទែនហេីយពេលនេះ។ ពេញលេងហេីយធីមយេីង។
«រួមទាំងលោកប្រធានដែរមែនទេ?»ម៉ាថូវ សួរឡេីង។
«ប្រាកដហេីយ! មុននឹងសង្គ្រាមធំកេីតឡេីង យេីងត្រូវបង្កភាពវឹកវរឲ្យពួកគេបែកបាក់ ខ្ចាត់ខ្ចាយ ជាមុនសិន»ម្នាក់ៗ
ញញឹមសមចិត្ត ដ្បិតបេសកម្មកំពុងតែបន្ត មិនយូរទេ នឹងឈានដល់ទីបញ្ចប់ ខុសតែមនុស្សម្នាក់ដែលមុខញញឹម
តែក្នុងទ្រូងពោរពេញដោយស្នាមរបួស។
«ល្អណាស់»
«ដល់ពេលហេីយ»
«មនុស្សអាក្រក់ត្រូវតែទទួលទោស មេក្រុមថាអ៊ីចឹងទេ?»
យ៉ាងសុី ងាកមេីលមនុស្សដែលអង្គុយស្ងៀមស្ងាត់នៅក្បែរ
ខ្លួន រួចសួរ ទាំងមិនបានដឹងថាសំណួររបស់នាង ប៉ះពាល់ផ្នែកខាងក្នុងរបស់គេជាខ្លាំងប៉ុនណា។
«ប្រាកដហេីយ សមតែបែបហ្នឹង!»
«ខ្ញុំពិតជាចង់ឃេីញ មេក្រុម សាងគី របស់ពួកយេីង ចាប់
គ្រួសារហារ៉ាតុញាត់គុកណាស់»មួយប្រយោគរបស់លោក
កាង ជាប្រធានអង្គភាពឥន្ទ្រីភ្លេីង បណ្ដោលឲ្យមនុស្សនៅ
ក្នុងបន្ទប់ប្រជុំទាំងមូល ទះដៃយល់ស្របគ្រប់ៗគ្នា ព្រមទាំង
ជឿជាក់ថា ថេយ៉ុង អាចធ្វេីបាន។
«អរគុណ អរគុណណាស់! »នាយតូច ងេីបពីកៅអី ឱន
ក្បាលគោរពដឹងគុណដល់មិត្តរួមក្រុមក៏ដូចជាលោកប្រធាន
ដែលជឿជាក់លេីស្នាដៃខ្លួន។ តែឱនមិនព្រមងេីបមុខឡេីង
សោះ ទាល់តែមនុស្សនៅក្នុងអង្គប្រជុំចាកចេញទៅក្រៅអស់
ទេីបដាក់ខ្លួនអង្គុយលេីកៅអី បង្ហាញភាពស្មុគស្មាញឲ្យ ដាវាល បានឃេីញ។
«ឯងកេីតអី?»
«គ្មានទេ»
«មួយរយៈនេះមេីលទៅឯងដូចគ្រាំគ្រាណាស់ ខូចចិត្ត
ព្រោះរឿងស្នេហាឫ?»ដាវាល សួរឆលេង ក្រែងលមិត្ត
អារម្មណ៍ល្អមកវិញខ្លះ តែបែរជាដេីរចេញទៅវិញ ទុកឲ្យ
កូនជប៉ុនតូចរូបនេះ ងេងេី ជាខ្លាំង។
