ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
ដំណេីរលឿនៗ បោះចេញពីព្រលានយន្តហោះសំដៅទៅ
កាន់ឡានពណ៌ខ្មៅមួយគ្រឿងកំពុងតែចតនៅលេីមាត់ផ្លូវ ដោយនៅក្នុងនោះក៏មានកំលោះតូចមាឌតូចម្នាក់ អង្គុយលេីកជេីងម្ខាង និង បេីកទ្វារឡាន រង់ចាំទទួលស្វាគមន៍លោក
មេក្រុម ថេយ៉ុង សាងគី ដែលទេីបតែបញ្ចប់ការហ្វឹកហាត់រាង
កាយស្មារតីឲ្យកាន់តែរឹងមាំបន្ថែមទៀត នៅសហរដ្ឋអាមេរិក
ដោយជោគជ័យ។«Welcome back ថេយ៍ថេយ៍»
«កុំហៅយេីងបែបនេះ យេីងមិនមែនក្មេង!»ថេយ៉ុង បោះ
វ៉ាលិសចូលក្នុងគូទឡាន រួចដេីរទៅអង្គុយជិតមិត្តរួមការងារ
និងជាមិត្តភក្តិតែម្នាក់គត់របស់ខ្លួន ស្របដៃក៏លេីកឡេីងដោះវែនតាខ្មៅចេញទាំងមុខមិនស្រស់។ថេយ៉ុង ពេលនេះ គឺជា ថេយ៉ុង សាងគី មេក្រុមប៉ូលិសផ្នែកស៊េីបអង្កេតលំដាប់ថ្នាក់អន្តរជាតិ មិនមែនជា ថេយ៍ថេយ៍
ដ៏សែន ឃ្ជីឃ្ជូត ម្ញិកម្ញក់ ក្នក់ក្នាញ់ គួរឲ្យស្រឡាញ់ ដូចជឋ
ពេលនៅជាមួយ ជេខេ នោះទេ។ ក្រៅពីសង្សារ ធ្វេីកាយា បែបនោះ ដាក់អ្នកផ្សេងមិនចេញឡេីយ និយាយចេញពីចិត្ត។«ផឹកទេ?យេីងខានផឹកស្រាជាមួយឯងយូរហេីយណា»
«គ្មានអារម្មណ៍ ចង់ធ្វេីការជាង»
«រហន់ម្ល៉េះ?ឯងក៏ដឹងថាការងារលេីកនេះពិតជាលំបាក
ខ្លាំងណាស់ វាមិនងាយទេ!»ដាវាល កំលោះតូចជនជាតិ
ជប៉ុន ដែលមានរហ័ស្សនាមថាជាកំពូល Hacker និង មាន
ឈ្មោះក្រៅថា ស៊ូទូ តែឈ្មោះនេះ មានតែមនុស្សជិតដិត
ប៉ុណ្ណោះដែលដឹងនិងអាចហៅបាន ក៏ងាកខ្វាច់ ជ្រួញចិញ្ចេីម
ដាក់ ថេយ៉ុង ទាំងសូវយល់។«យេីងមិនចង់ពន្យាពេលទៀតទេ»
ង៉ោង.....
រកតែ ដាវាល សួរនាំមិនទាន់ ថេយ៉ុង ក៏ចូលទៅកន្លែងបញ្ជាចង្កូត រួចបេីកឡានចេញទៅលឿនស្លេវដូចហោះ ទៅ
កាន់កំពង់ផែបែកបាក់មួយកន្លែង ដែលត្រូវបានជនល្មេីសមួយក្រុមបំផ្ទុះចោល ក្រោយពេលដឹងថាក្រុមឥន្ទ្រីភ្លេីង ស៊េីបដឹងពីកន្លែងជួញដូររបស់របស់ពួកគេ ទេីបបំផ្ទុះចោល ដេីម្បីបំបាត់ភស្ដុតាង។