«ណ្ហេីយចុះ!»កាយស្ដេីងងេីបឈរសន្សឹមៗ ដកដង្ហេីមធំ
ប្រដេញភាពស្មុគស្មាញចេញពីខួរក្បាល ទេីបបែរទៅនិយាយ
ចំៗ ច្បាស់លាស់ជាមួយសង្សារ ក្នុងនាមជាមេក្រុមប៉ូលិសផ្នែកស៊េីបអង្កេតលំដាប់ថ្នាក់អន្តរជាតិជាន់ខ្ពស់ ឲ្យស័ក្ដិសម
ជាមួយនឹងមុខតំណែង៖
«យ៉ាងណាក៏យ៉ាងហ្នឹងទៅ! ពួកយេីងរស់នៅកុហកខ្លួន
ឯងមួយរយៈហេីយ ក៏ល្មមដល់ពេលព្រមទទួលស្គាល់ការពិត»សម្ដីច្បាស់ៗ អមដោយក្រសែភ្នែកនឹងថ្កល់ដែល
ទេីបតែបង្ហូរទឹកនេត្រាអស់ជាច្រេីនមុននេះ សម្លឹងមេីល
ក្រសែភ្នែកគូប្រកួតឥតព្រិច។
«អូនមានន័យយ៉ាងម៉េច?»គេហាក់យល់ពីបំណងរបស់
ថេយ៉ុង គ្រាន់តែមិនប្រាកដក្នុងចិត្តទេីបបញ្ជាក់សួរឲ្យជាក់។
«ជុងហ្គុក ហារ៉ាតុ មិនអាចរស់ខ្វះ ថេយ៉ុង សាងគី ក៏មិន
អាចក្លាយជាគូនឹងគ្នាជាដរាបរៀងទៅ! ព្រហ្មលិខិតកំណត់មក
បែបនេះហេីយ មានតែព្រមទទួលនិងបំពេញតួនាទី!»
«អូនសម្រេចចិត្តហេីយថាជ្រេីសរេីសយកជម្រេីសមួយ
នេះ?»
«មិនប្ដូរចិត្តទេ! អរគុណសម្រាប់ការស្រឡាញ់និងមេីល
ថែកន្លងមក លាហេីយ ជួបគ្នាម្ដងទៀតក្នុងនាមជាគូប្រយុទ្ធ»
ស្នាមញញឹមខ្សោះបង្ហាញឡេីងជាលេីកចុងក្រោយ ខណៈ
ជេីងទាំងគូឈានដេីរចេញពីបន្ទប់ម្ដងមួយជំហានៗរហូតដល់
ផុត ទេីបបែរមកវិញយឺតៗ ជួនជាពេលដែលជុងហ្គុកតាម
សម្លឹងមេីលដូចគ្នា ព្រោះមានពាក្យពេចន៍ចង់និយាយដូចគ្នា។
«បងស្រឡាញ់អូន/អូនស្រឡាញ់បង»ពាក្យស្រឡាញ់
បន្លឺឡេីងស្របគ្នា មុនពេលដែលថេយ៉ុង ផ្លោះបង្អួចលោត
ចេញទៅបាត់ នៅសល់តែជុងហ្គុក កំពុងឈរសម្លឹងមេីល
រូបថតលោកសាងគីដោយទឹកមុខរាបស្មេី ស្មានជម្រៅចិត្ត
មិនត្រូវ។
អង្គភាពឥន្ទ្រីភ្លេីង...
ស្ថិតនៅក្នុងអង្គប្រជុំ អង្គភាពម្នាក់ៗផ្ដោតអារម្មណ៍ស្ដាប់
យ៉ាងយកចិត្តទុកដាក់។ ភារកិច្ចលេីកនេះធំណាស់ ដាក់ទាំង
ភាពស្មោះត្រង់ ភាពក្លាហាន ការប្ដេជ្ញាចិត្ត រួមទាំងជីវិតនៅ
ក្នុងវិញ្ញសារដ៏លំបាកមួយនេះជាមួយផង។
