ផ្លាច់!!!
«ថោកទាប! ថោកទាបខ្លាំងណាស់! វៃវៃ គេទៅធ្វេីស្អី
លោក? ហេតុអ្វីសម្លាប់គេ?អ្ហឹកៗ ហេតុអ្វីក៏សម្លាប់គេ?ហេតុអ្វីសម្លាប់កូនខ្ញុំ?»ថ្ពាល់សរលោង ប្រែក្លាយជាក្រហមជាំ បង្ហាញស្នាមម្រាមដៃទាំងប្រាំ ច្បាស់ក្រឡែតលេីផ្ទៃមុខសង្ហា
បញ្ជាក់ពីភាពឈឺចាប់ អារម្មណ៍ខឹង ការខកចិត្ត ដែលម្ចាស់ដៃ
មានទៅលេីម្ចាស់មុខ។
«ម្ដេចក៏លោកមានសន្ដានចិត្តឃោរឃៅខ្លាំងម្ល៉េះ?
មិនគួរណាពីមុនខ្ញុំខ្វាក់ភ្នែកមេីលឃេីញលោកល្អទេ!មិនគួរ
ណាខ្ញុំឆ្កួតទៅស្រឡាញ់មនុស្សដូចលោកឡេីយ!»ភាពស្ងៀមស្ងាត់នៅតែដដែល រហូតដល់នាយតូចលេីកពាក្យ
ស្រឡាញ់ចេញមក ទេីបចរន្តឈាមនៅក្នុងខ្លួនមនុស្សប្រុសបេះដូងថ្ម ចិត្តត្រជាក់ដូចទឹក ចាប់ផ្ដេីមពុះកញ្ជ្រោលនៅ
លែងសុខ។
«គិតថាមានតែអូនម្នាក់ឫដែលស្ដាយក្រោយ?»ប្រអប់ដៃ
មាំ ចាប់ស្មា ថេយ៉ុង ទាំងសងខាងជាប់ ព្រមទាំងលេីកចិញ្ចេីម
សួរ។
«បងស្ដាយក្រោយ! ស្ដាយក្រោយលេីសអូនរាប់សិបដង
ឯណោះ! មិនគួរណាបងល្ងង់ខ្លៅចាញ់ល្បិចសត្វកញ្ជ្រោងកន្ទុយប្រាំបួនដូចជាអូនទេ! »គេល្ងង់ខ្លៅ ដែលគិតល្អចំពោះ
ក្មេងម្នាក់នេះពេក ល្អពេក រហូតដល់ដឹងការពិត ឆ្អែតចិត្តសឹង
តែស្លាប់។
ដឹងទេ ថាថ្ងៃដែលការពិតលាតត្រដាងគេមានអារម្មណ៍
បែបណា? ស្ទេីរតែមិនជឿភ្នែកខ្លួនឯង មនុស្សដែលគេងឱប
ជាប់ទ្រូងរាល់ថ្ងៃ ក្លាយជាគូសត្រូវត្រឹមតែមួយប៉ព្រិចភ្នែក! ។
ថេយ៍ ក្មេងប្រុសដ៏គួរឲ្យស្រឡាញ់ បែរជាមនុស្សតែម្នាក់
ដែលតាមប្រមាញ់គ្រួសារគេមករហូត។ ហេីយការដែល
ព្យាយាមចូលជិត តាមឆក់យកក្ដីស្រឡាញ់ពីគេ ព្រោះដេីម្បី
តែចូលមកស៊េីបអង្កេតពីគេមែនទេ?
«អូនមិនបានកុហកបង! ក្ដីស្រឡាញ់ដែលប្រគល់ឲ្យបងគឺ
ជាការពិត ប៉ុន្តែទោះបីជាពិតឫក្លែងក្លាយ ក៏គ្មានអ្វីដែលគួរ
វែកញ៉ែកទៀតដែរ ព្រោះពេលនេះ យេីងគឺជាសត្រូវ! »ថា
ចប់ ក៏កញ្ឆក់ខ្លួនចេញពីការចាប់របស់ ជុងហ្គុក រួចដេីរចេញ
តែក៏ទន់ខ្លួនដួលសន្លប់ភ្លាមៗ ព្រោះជាតិសុរាចាប់ផ្ដេីមបញ្ចេញ
រិទ្ធ។
