គ្រប់គ្នាមេីលមកខ្ញុំជាមនុស្សប្រុសរឹងមាំ ចិត្តដាច់ ឈាម
ត្រជាក់ ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីជម្រៅចិត្តខាងក្នុងរបស់ខ្ញុំ
ឡេីយថាយ៉ាងណា។ ខ្ញុំបានប្រែប្រួលអស់ហេីយ តាំងពីថ្ងៃដែលខ្ញុំបានសម្រេចចិត្តទៅរស់នៅឯសហរដ្ឋអាមេរិក ហេីយរឹតតែផ្លាស់ប្ដូរ ពេលបេះដូងខ្ញុំព្រមបេីកទទួលដាក់ក្មេងប្រុសម្នាក់ ក៏ជាមនុស្សតែម្នាក់ដែលប៉ារបស់គេសម្លាប់ម៉ាក់របស់ខ្ញុំកាលមានសង្គ្រាមធំរវាងប៉ូលិសនិងត្រកូលហារ៉ាតុកាលពី២០
ឆ្នាំមុនដែរ។ការដែលខ្ញុំត្រលប់មកនេះ បំណងមានតែមួយគត់ គឺបញ្ចប់
សង្គ្រាមដែលមានមកទល់សព្វថ្ងៃ ឲ្យក្លាយជាអតីតកាលនា
ពេលអនាគត។ ជាអតីតកាល ដែលមិនអាចក្លាយជាប្រវត្តិ
សាស្រ្តច្រំដែលដូចពេលមុនទៀត។ជុងហ្គុក ដេីរសំដៅទៅរកហាងកាហ្វេនៅក្បែរមាត់សមុទ្រ បំណងអង្គុយសម្រាកខួរក្បាល ដោយមានសាតាឈិ
ដេីរតាមពីក្រោយ។ហាងកាហ្វេមាត់សមុទ្រ
ជុងហ្គុក និង សាតាឈិ អង្គុយពិភាក្សាគ្នាបានមួយសន្ទុះ
វត្តមានមនុស្សចំណូលថ្មីក៏បានចូលមកក្នុងសម្លៀកបំពាក់
សាមញ្ញ ធម្មតា តែប្រកបដោយភាពស្រស់ស្អាត។កែវភ្នែកខ្មៅងិលទាំង២គូ តាមសម្លឹងមេីលវត្តមានមនុស្ស
ដែលទេីបតែមកដល់ឥតព្រមប្រិចភ្នែក។ សរសៃភ្នែកក៏ស្ទេីរ
តែលេចចេញមក នៅពេលប្រធានកាង និង ម៉ាថូវ ក៏មក
ជាមួយគ្នាដែរ មិនមែនមានតែ ថេយ៉ុង និង ដាវាល នោះទេ។នាយតូច ចូលទៅអង្គុយលេីកៅអី រួចគ្រលៀសភ្នែកឃេីញ ជុងហ្គុក និង សាតាឈិ អង្គុយនៅជ្រុងម្ខាងទៀត តែក៏សម្ដែងធ្វេីដូចមិនឃេីញវិញ ជាហេតុធ្វេីឲ្យអ្នកខ្លះក្ដៅចិត្តជាខ្លាំង។
ប្រធានកាង បម្រុងចូលអង្គុយទល់មុខមេក្រុម ថេយ៉ុង សាងគី តែកែវភ្នែករហ័សងាកឃេីញ ជុងហ្គុក ហារ៉ាតុ សត្រូវ
ស្លាប់រស់ទាន់ គំនិតដែលចង់បញ្ជាក់ការពិតក៏លេចឡេីង
ទេីបដេីរវាងទៅអង្គុយខាងឆ្វេងដៃ ជាប់នឹង ថេយ៉ុង កៀកគ្នា
តែម្ដង ចំណែក ម៉ាថូវ ក៏អង្គុយក្បែរ ដាវាល។