«ជុងហ្គុក ហារ៉ាតុ?»ថេយ៉ុង ឧទានឈ្មោះបុគ្គលអាថ៌
កំបាំង ទាំងបេីកភ្នែកភ្លឹះៗ ធ្វេីក្បាលងេងេី សម្លឹងមេីលរូបថត
ផ្នែកខាងក្រោយខ្នងរបស់កូនប្រុសច្បងនៃត្រកូលហារ៉ាតុ
ទៅតាមពន្លឺថ្ងៃដែលចាំងចូលមក ពាំនាំអារម្មណ៍ប្លែកៗមក
ជាមួយផងដែរ។«គេពិតជាមានរាងកាយស្រដៀងនឹងជេខេខ្លាំងណាស់»
ខុសគ្នាត្រង់ គេមិនធ្លាប់ឃេីញរាងកាយផ្នែកខាងក្រោយខ្នង
របស់ជេខេទេ ឃេីញតែពីខាងមុខ ហេីយមនុស្សប្រុសក្នុង
រូបថតនេះ មានស្នាមសាក់ច្រេីនណាស់ ជេខេ ប្រាកដជាគ្មាន
ទេ ព្រោះគេជាមេធាវី និង ជាសុភាពបុរស ។ប៉ុន្តែម្ដេចក៏នៅតែមានអារម្មណ៍ថាដូចគ្នាអ៊ីចឹង?ឆ្កួតមែនទែនហេីយ!
កន្លងផុតអស់រយៈពេលជាច្រេីនថ្ងៃ សភាពការហាក់នៅ
ស្ងប់ស្ងាត់ មានភាពប្រក្រតីធម្មតា ស្រាប់តែពេលមួយក៏ផ្លាស់
ប្ដូរនៅពេលឮដំណឹងថា កូនប្រុសច្បងត្រកូលហារ៉ាតុ បានធ្វេី
ដំណេីរមកដល់ប្រទេសកូរ៉េខាងត្បូងហេីយ។«មកទាំងបងទាំងប្អូនបែបនេះ ប្រាកដជាមានរឿងអ្វីសំខាន់មិនខានទេ!»នៅក្នុងបន្ទប់ការិយាល័យ មានតែ ថេយ៉ុង និង ដាវាល ប៉ុណ្ណោះដែលនៅតាមដានទីតាំងរបស់ ជុងហ្គុក ហារ៉ាតុ ខណៈ យ៉ាងសុី និង ម៉ាថូវ ក៏ចុះទៅប្រតិបត្តិការណ៍ផ្ទាល់ជាមួយក្រុមសង្គមងងឹតមួយក្រុមផ្សេងទៀត ដែលស្ថិតនៅក្រោមការត្រួតត្រារបស់គ្រួសារ ហារ៉ាតុ ដូចគ្នា។
«ចាប់បានទីតាំងរបស់ពួកគេហេីយ!»ដាវាល ឧទានឡេីង
ស្របពេល ថេយ៉ុង ឮហេីយទាញកាំភ្លេីងសៀតចូលក្នុងចង្កេះ
ខោ រួចស៊កកាំបិតចូលក្នុងជេីងខោដែលមានកន្លែងសម្រាប់
លាក់គ្រឿងសព្វាវុធបានយ៉ាងល្អ។«តាមឲ្យជាប់ ថ្ងៃនេះយេីងត្រូវតែបកស្បែកមុខគេឲ្យបាន!»ពោលយ៉ាងមុតមាំរួច ក៏បេីកម៉ូតូចេញទៅដោយ
សម្លៀកបំពាក់ធម្មតា ស្រួលបង្កប់ខ្លួនឫរត់គេចខ្លួនពេលមាន
បញ្ហា ខណៈនៅក្នុងចិត្តអន្ទះសារចង់ឃេីញមុខ ជុងហ្គុក ហារ៉ាតុ ជាខ្លាំង។