ដាវាល ស្ទុះរត់ចេញទៅរកឡានយ៉ាងលឿន រួចបន្ត
ដំណេីរទៅកាន់អង្គភាពវិញ ព្រោះមានរឿងខ្លះដែលត្រូវស្វែង
រកការពិត និង មន្ទិលសង្ស័យកំពុងតែមាននៅក្នុងខួរក្បាលគេ
បេីរកមិនឃេីញ គេច្បាស់ជានៅមិនសុខ។
អង្គភាពឥន្ទ្រីភ្លេីង
«ឯងទេីបមកពីណា?»ដាវាល ស្រែកសួរ ថេយ៉ុង តែមាត់ ខណៈជេីងដេីរញាប់ស្មេរទៅកាន់បន្ទប់ពិសេស ដែល
ដាក់បំពាក់ពោរពេញទៅដោយឧបករណ៍ទំនេីបៗ មានបច្ចេកទេសខ្ពស់ ទាន់សម័យ។
«យេីងទៅសួរចម្លេីយពួកជនល្មេីសដែលចាប់បានថ្ងៃមុន
តែគ្មានបានការអ្វីសោះ! ពិតជាស្មោះត្រង់នឹងម្ចាស់មែន»
ថេយ៉ុង ដេីរទៅតាមមិត្តរួមក្រុម រួចដាក់គូទអង្គុយលេីកៅអី
ក្បែរ ដាវាល រង់ចាំមេីលថាគេនឹងធ្វេីអ្វីបន្ត។
«ឯងរកមេីលអី?»
«យេីងកំពុងតែសង្ស័យថាលោកហារ៉ាតុ មិនមែនមាន
កូនប្រុសតែម្នាក់»បេីតាមដែលដឹង សាតាឈិ មានសក់
ពណ៌ស និង ជាមនុស្សដែលប្រកាន់គោលគំនិត ទស្សនៈ
របស់ខ្លួនណាស់។ គេមិនដែលចេញក្រៅប្រទេសទេ នេះ
ជាលេីកទី១ហេីយ ចុះបេីមិនមែនគេ តេីអ្នកណាជាអ្នកមេីល
ថែជំនួញនៅទីនេះ បេីសូម្បីតែលោកហារ៉ាតុ ក៏ខានជាន់ទឹក
ដីប្រទេសកូរ៉េខាងត្បូងអស់រយៈពេលរាប់សិបឆ្នាំ។
«តែបេីតាមប្រវត្តិរូប លោកហារ៉ាតុ មានកូនជាមួយអ្នក
ស្រី អូមិ បានតែម្នាក់ប៉ុណ្ណោះ»នេះជាសំឡេងអ្នកចំណូល
ថ្មី ហេីយគេម្នាក់នេះមានឈ្មោះថា ម៉ាថូវ។ ម៉ាថូវ ជាជនជាតិ
អាមេរិកសុទ្ធសាធមួយរយភាគរយ តែអាចនិយាយភាសាកូរ៉េ
បានខ្លះៗ ទេីបមានឱកាសធ្វេីការនៅអង្គភាពនេះ។
«ហេតុអ្វីក៏បានតែម្នាក់?»សំនួរ បន្លឺឡេីងពីចេញពីបបូរមាត់សិចសុីមានមន្តស្នេហ៍របស់ យ៉ាងសុី ដែលជាជនជាតិចិន ហេីយនាងក៏ជាសមាជិកនៃក្រុមឥន្ទ្រីភ្លេីងដូចគ្នា។
«អ្នកស្រីអូមិ មានបញ្ហារោគស្ត្រីដែលតម្រូវឲ្យមានកូនតែ
ម្ដងប៉ុណ្ណោះក្នុងមួយឆាកជីវិត ហេីយក្រោយពេលសម្រាល
សាតាឈិ លោកស្រីក៏បានចងដៃស្បូនរួចរាល់ គ្មានហេតុផលអ្វីដែលលោកស្រីមានកូនម្នាក់ទៀតទេ»គ្រាន់តែ ម៉ាថូវ
និយាយចប់ភ្លាម ថេយ៉ុង ក៏ចាប់បន្តឡេីងភ្លែត៖
