«អឹម...ថ្ពាល់បងឆ្ងាញ់ខ្លាំងណាស់ ហិហិ»ខាំថ្ពាល់គេ
ស្ទេីរតែដាច់ចេញជាដុំៗហេីយ នៅសេីចស្ញេញបានធម្មតា
ដូចគ្មានរឿងអ្វីទៀត។
«អូននេះ!»ឈឺដែរ តែមិនខ្លាំង រឹតតែមិនខឹងនឹង ថេយ៉ុង ទាល់តែសោះ មានតែឱនមុខចុះ សួរនាយតូចចង់ខាំមួយ
ម៉ាត់ទៀតឫអត់។
«ចង់សាកមួយម៉ាត់ទៀតទេ?»
«ហិហិ អត់ទេ»
«ហេតុអី?»
«ខ្លាចបងឈឺ»
«ចេះខ្លាចបងឈឺដែរ»
ជេខេ ក្រវីក្បាលហួសចិត្ត រួចនាំកំលោះតូច ទៅផ្ទះ
របស់ខ្លួនដែលនៅមិនឆ្ងាយពីទីកន្លែងដែលពួកគេតែងតែង
មកជួបគ្នាប៉ុន្មាន។
«បងមករស់នៅទីនេះរហូតឫទេីបមានផ្ទះផ្ទាល់ខ្លួនបែបនេះ?»ជេខេ មិនបានតប តែក្រវីក្បាល បញ្ជាក់ថាគេចូលចិត្តទិញផ្ទះនៅផ្ទាល់ខ្លួនជាជាងនៅរួមគ្នាឫក្បែរគ្នាជាមួយនរណាម្នាក់។ ទោះមកធ្វេីការយូរឫឆាប់ក៏ត្រូវតែទិញផ្ទះផ្ទាល់ខ្លួនមួយសម្រាប់រស់នៅដែរ។ នេះគឺជាទម្លាប់របស់គេ។
ត្រឹមជាមេធាវីម្នាក់សោះ ទៅណាបន្តិចបន្តួចក៏មានផ្ទះផ្ទាល់ខ្លួន? ហាក់ដូចជាមិនធម្មតាសោះ។
«អូនចង់ញ៊ាំអី?»នាយកំលោះ ព្យាយាមសួរបង្វែរដាន
បីដូចជាមិនចង់ឲ្យ ថេយ៉ុង ដឹងរឿងផ្ទាល់ខ្លួនរបស់គេសុីជម្រៅ
ខ្លាំងជាងនេះទេ។
«អូនចង់ញ៊ាំម្ហូបកូរ៉េ»ទទួលបានចម្លេីយភ្លាម កំលោះសង្ហាក៏ដេីរទៅធ្វេីភ្លែត ផ្ដល់ជាឱកាសល្អដល់មនុស្សចង់ដឹង ចង់ឮ នៅមិនស្ងៀមដូចជា ថេយ៉ុង សាងគី ដេីរឆែកមេីល និងពិនិត្យរកអ្វីដែលខុសប្លែកពីធម្មតា តែរកមិនឃេីញសោះទេីបបន្ទោសខ្លួនឯងថាគិតច្រេីនពេក ថែមទាំងធ្វេីរឿងមិនគាប្បី
ទៅលេីមនុស្សប្រុសដែលខ្លួនស្រឡាញ់។
«ជេខេ! មកបេីកទូរទស្សន៍ឲ្យអូនមេីលបន្តិច!» ថេយ៉ុង
ដាក់ខ្លួនអង្គុយលេីសាឡុង ទាញកញ្ចប់នំជាច្រេីនដាក់ជិតខ្លួន
ត្រៀមនឹងញ៊ាំនំកំដរមាត់ពេលមេីលរឿងបន្តិចទៀតនេះ។
