Ep17:រំលឹក​អនុស្សាវរីយ៍

1.6K 165 8
                                    

     «អ៊ីចឹង​ ខ្ញុំ​គួរតែ​ជា​អ្នក​បាញ់​លោកមុនល្អទេ?»នាយតូច​
លេីក​ចិញ្ចេីម​សួរ​ក្នុង​ន័យ​ចំអក​ ដៃក៏​ក្ដាប់​កាំភ្លេីង​ តម្រង់ទៅ
កាន់​អតីត​សង្សារ​មិនព្រម​ព្រលែង​ឫ​ទម្លាក់ចុះ។

     «តាម​ចិត្ត​»បុរស​វ័យ៣២ឆ្នាំ​ ញាក់​ស្មាបែប​មិន​ខ្វល់។ ចង់
បាញ់​គេមុនក៏បាញ់ចុះ​ ធ្វេី​តាម​បេះដូង​ទៅ​ ជុងហ្គុក​ ហារ៉ាតុ​
បេីកដៃ​ឲ្យ​ស្រាប់ហេីយ។

     «អញ្ជេីញ​!»មិនព្រមឈប់​ផ្ចាញ់ផ្ចាល​ឌឺដង​គ្នា​ កំលោះ
មាឌធំ​បោះ​សម្ដីផ្លែផ្កាទៅកាន់​គូ​ប្រយុទ្ធ​ វិនាទីបន្ទាប់ក៏ទម្លាក់
កាំភ្លេីង​ចុះលេី​ដី​ខ្សាច់​ បំណង​បើកដៃឲ្យ​ អតីត​មនុស្សដែល
ខ្លួន​ស្រឡាញ់​ បច្ចុប្បន្ន​ជាគូ​សត្រូវ​ស្លាប់​រស់​ បាញ់មុន បេី
ចិត្ត​សឿងមែន។

     «1...2...»រាប់​លេខ​បញ្ជាក់​ថា​គ្រប់បីកាលណា​ បាញ់
ប្រហារកាល​ហ្នឹង​។ ប្រអប់ដៃ​តូចស្រឡូន​ ក្ដាប់កាំភ្លេីងជាប់
ណែន​ តម្រង់ទៅ​កាន់​ប្រអប់ទ្រូង​ មនុស្ស​ប្រុសដែលឈរ
នៅ​ចម្ងាយ​ប្រហែលជា៥ម៉ែត្រពី​ខ្លួន​ គោលដៅ​ ​ប្រាកដ​ជា
បេះដូង​ធ្លាប់​ផ្ទុក​សេចក្ដី​ស្នេហា​មិនខាន។

     «3!»ជុងហ្គុក​ បែរជា​បញ្ចប់​លេខ3ទៅវិញ​ ព្រោះតែចាំ
នាយតូច​យូរពេក។ គិតតែ​តម្រង់ពេលណាបាញ់?រាប់ដល់
លេខ3ហេីយណា៎។

     «មនុស្ស​ដូចលោក​ស្លាប់​លឿនពេកមិនល្អទេ​ គួរតែនៅ
ទទួល​ភាព​ឈឺចាប់​ឲ្យ​បាន​ច្រេីន​ជាងនេះ»និយាយ​ចប់​ ក៏ញាត់
កាំភ្លេីង​ចូល​ក្នុង​ចង្កេះ​ខោវិញ​ រួចដេីរទៅ​បង្កាត់​ភ្លេីង​អាំងសាច់
ធ្វេី​ប្រងេីយ​។

      «ភាព​ឈឺចាប់​អ្វីខ្លះដែលបងគួរតែ​ទទួល​បាន?»ជុងហ្គុក​
អស់​សំណេីច​ក្នុង​ដេីមក​ ព្រោះ​ប្រាកដ​ក្នុង​ចិត្ត​ថា​ក្មេង​ម្នាក់​នេះ
មិនទាន់​មានភាព​ក្លាហាន​សម្លាប់​គេទេ​ ទោះបី​ធ្លាប់​ធ្វេី​ឲ្យ​គេ
មាន​របួស​ជា​ច្រេីន​ដងក៏ដោយក្ដី។

       «គ្រប់​យ៉ាង​ រួមទាំង​ជីវិត​វៃវៃ»រំលឹកដល់​វៃវៃ​ កាយតូច
ស្ទុះ​ងេីបឈរយ៉ាងលឿន​ ដេីរ​ទៅកៀក​ទល់មុខ​ជាមួយ​មនុស្ស​ប្រុស​ឃោរឃៅ​ ព្រមទាំង​ប្រេីប្រាស់​សម្ដី​ធ្ងន់ៗដេីម្បី
ដេញគេ។

គូស្នេហ៍​ គូប្រយុទ្ធWhere stories live. Discover now