«មិច មិច មិច ហាសហា ហាសហា ហាសហា ខ្ញុំឆ្កួតហេីយ ខ្ញុំឆ្កួតមែនទែនហេីយ ហាសហា »ខណៈដែលនាយ
តូចកំពុងតែសេីចភ្លេចខ្លួន កំលោះមាឌធំក៏ស្ទុះទាញ ថេយ៉ុង
មកឱបជាប់ដេីមទ្រូងរួចបិទភ្នែកសំងំគេងទាំងពីរនាក់។មួយរយៈក្រោយមក គូស្នេហ៍ថ្មីថ្មោងមួយគូនេះកាន់
តែមានមនោសចេតនាជាមួយគ្នាកាន់តែជ្រៅទៅៗ។ ពួកគេ
តែងតែឆ្លៀតពេលធ្វេីរឿងជាច្រេីនជាមួយគ្នារហូត រហូតដល់
ថ្ងៃមួយក៏បាត់ដំណឹង ថេយ៉ុង សូន្យឈឹង ខលមិនចូល ទាក់
ទងមិនបានទាល់តែសោះ។ជេខេ បានទៅសួនសាធារណៈ រង់ចាំផ្លូវនាយតូចរហូត
ក្រែងល ថេយ៉ុង ដេីរឆ្លងកាត់ម្ដុំហ្នឹង។ តែចាំបានត្រឹមតែចាំ
ទាំងស្រមោលមនុស្ស ទាំងស្រមោលឆ្មា តែបន្តិចក៏មិនបង្ហាញ។«អូនកំពុងតែលេងសេីចជាមួយបេះដូងបងមែនទេថេយ៍?»គេមិនចង់គិតអវជ្ជមាន តែមកដល់ដំណាក់កាលនេះ
ហេីយ មិនគិតគឺមិនបាន។ គេរំងាប់អារម្មណ៍ ព្យាយាមប្រាប់
ខ្លួនឯងតែរឿងល្អៗ ព្រោះគេនៅតែជឿលេីមនុស្សដែល
ខ្លួនស្រឡាញ់ដដែល។គេជឿថា ថេយ៉ុង នឹងត្រលប់មករកគេវិញជាក់ជាមិនខាន...
«ជេខេ»ងេីបដេីរចេញផុតបានប៉ុន្មានជំហាន សំឡេង
ស្រាលស្រទន់ដែលខានឮមួយរយៈក៏ស្រាប់តែបន្លឺឡេីង
ភ្ញោចបេះដូងកំលោះមេធាវីឲ្យញាប់ញ័រងាកក្រោយយ៉ាង
រហ័យ ក៏ប្រទះឃេីញ ថេយ៉ុង កំពុងតែឈរញញឹមដាក់ខ្លួន
ពីចម្ងាយ។ផឹប...
«នឹកបងណាស់»កំលោះតូច រត់ស្ទុះឱបកាយមាំយ៉ាងខ្លាំង
តាមសេចក្ដីនឹករលឹក ស្របពេលដែល ជេខេ ត្រដាងដៃរង់ចាំ
ទទួលជាស្រេច។«អូនបាត់ទៅណាថេយ៍?ម៉េចមិនទាក់ទងមកបងសោះ
អ៊ីចឹង?»ជេខេ ព្រលែងខ្លួនចេញពីការឱប រួចក្រសោបស្មា
ស្ដេីង សួរនាំពីហេតុផលដែលបាត់ដំណឹងអ្នកជាសង្សារ។