ភាគទី១

1.3K 56 1
                                    


"ឈប់ទីនេះហើយ!!"សំឡេងស្រួយស្រេះរបស់កំលោះតូចវ័យ ២៣ ឆ្នាំកំពុងស្រែកបញ្ឃប់មនុស្សម្នាក់ទៀតដែរជាតៃកុងឡានរបស់ខ្លួន កំលោះតូចញញឹមពព្រាយសំឡឹងមុខរបស់ប្រុសម្នាក់នោះមុននឹងចាប់បើកទ្វារចាកចេញមកខាងក្រៅ។គេរៀននៅសាលានេះក្នុងនាមជាសិស្សផ្នែកគ្រប់គ្រងដែរកំពុងឈានចូលដល់ឆ្នាំទីប្រាំសម្រាប់រូបគេហើយ។គេជាកូនប្រុសរបស់ ម្ចាស់ក្រុមហ៊ុនដ៏ល្បីល្បាញទាស់ត្រង់ថាប៉ាម៉ាក់របស់គេនៅក្រៅប្រទេសយូរៗទើបមករកគេម្តង គេនៅជាមួយ

លោកយាយនឹងបងប្រុសតែម្នាក់របស់គេប៉ុណ្ណោះ។គេគឺ ផាក ជីមីន ជាសិស្សដែររៀនមិនពូកែមិនខ្សោយតែជាមនុស្សមានភាពឈ្លាសវៃ នឹងរហ័សរហួនខ្លាំងណាស់ គេចូលចិត្តលេង ព្យាណូ ចូលចិត្តគូរគំនូរ និងចូលចិត្តលេងវីយូឡុង។

"បាយៗ ល្ងាចបងនឹងមកយកឯង"គ្រាន់តែទ្វារបានបិទភ្លាម យ៉ុនហ្គី ស្រាប់តែនិយាយឡើងនឹងលើកដៃលាតាមកញ្ចក់ឡានជាមួយទឹកមុខសង្ហាជឿជាក់។

"លាហើយ!!ខ្ញុំត្រូវទៅហាត់លេង វីយូឡុង ផងលាហើយបងសម្លាញ់"ថាតែប៉ុណ្ណឹង មាឌតូចចាកចេញទៅបាត់ទាំងត្រដាប់ត្រដួសព្រោះរូបគេដល់ម៉ោងត្រូវចូលបន្ទាប់។តែពួកគេទាំងពីរនាក់គឺជាសង្សារនឹងគ្នាមកជាងបួនឆ្នាំមកហើយ ប៉ាម៉ាក់របស់ពួកគេសុទ្ធតែដឹងហើយយល់ស្របតាមដំណើរទោះបីជាមិនពេញចិត្តដែរឲ្យពួកគេធ្វើបែបនេះមែនតែពួកគេសុទ្ធតែមានសិទ្ធិជ្រើសរើសគូរស្រករដោយខ្លួនឯង។

"ក្មេងតូចនៅតែបែបនេះ"ថាហើយ យ៉ុនហ្គី ក៏បើកឡានចាកចេញទៅបាត់។

ល្ងាចឡើង...
"ចេញទៅផ្ទះហើយសប្បាយចិត្តណាស់"សំឡេងនិយាយគ្នាពីសំណាក់សិស្សដែរចេញមកតំណាលគ្នានឹង មាឌតូចដែរកំពុងដើរស្ពាយកាបូបទាំងទឹកមុខក្រម៉ូវ ព្រោះថ្ងៃនេះអារម្មណ៍មិនមូលលេងវីយូឡុងមិនល្អគ្រូស្តីឲ្យញឹកញាប់ណាស់ កំលោះតូចសំឡឹងជុំវិញមិនបានឃើញឡានរបស់សង្សារមកឈប់ដូចដែរណាត់ទុកក៏កាន់តែក្តៅក្រហល់ក្រហាយឆេះដុំខ្លាំងឡើង។

"ប្រុសចង្រៃ!!!ថាមកយកខ្ញុំតែមិនមកទៅវិញ គិតថាខ្ញុំជាក្មេងឲ្យបងលួងមួយភ្លែតហើយបាត់តើមែនទេ?"ជីមីន រអ៊ូហើយដើរចេញពីហ្វូងមនុស្ស ផ្ទៃមុខក្រហមរកពាក្យថ្លាថ្លែងមិនបានៗត្រឹមដើរតាមផ្លូវរបង
សាលាទាញទូរស័ព្ទមកកាន់ស្រាប់តែ...

បើអូនជារបស់បងWhere stories live. Discover now