ភាគទី ៣១

148 11 0
                                    

ភូស!!
ព្រោះតែពាក្យថាមិនជឿមួយប្រយោគរបស់គេ ជីមីន ខាំមាត់និងសំឡឹងជញ្ចាំងដោយញញឹមសមចិត្តមុននិងបោកក្បាលមួយទំហឹងធ្វើឲ្យឈាមហូរចេញមកក្រៅ ប្រសិនបើអ្នកនៅចំពោះមុខជា
ជុងគុក វិញគេមិនធ្វើឲ្យខ្លួនទ័លច្រកនិងស្អប់នោះទេតែគ្រប់ទង្វើររបស់គេធ្វើឲ្យខ្លួនដឹងថាការសម្រេចចិត្តណាមួយមានតម្លៃបំផុត ទោះបីប្រុសម្នាក់នោះចាប់ឲ្យនៅជាមួយតែក៏មិនដែរប្រើសម្តីធ្ងន់ ប្រើកាយវិការបង្ខិតបង្ខំដែរ រឹតតែមិនគំរាមបែបនេះឡើយ ជីមីន ស្រក់ទឹកភ្នែកទាំងឈឺចាប់មិនស្មានថាខ្លួនឯងពិតជាខុសណាស់ដែរមើលរំលងការស្រលាញ់របស់គេកន្លងមក បេះដូងមួយនេះប្រាប់ថាស្រលាញ់គេហើយ តែបែរមិនមានឱកាសនិយាយប្រាប់គេបានឡើយ ខ្លួនប្រាណមួយនេះក៏ជារបស់គេដែរ ក្រៅពីគេក៏គ្មានអ្នកណាប៉ះពាល់បានដូចគ្នា ទោះបីគេមិនដឹងហើយបើដឹងមិនស្អប់ប្រសិនបើខ្លួនទៅដេកជាមួយអ្នកណាមែនតែរាងតូចទៅវិញទេដែរស្ម័គ្រចិត្តហួងហែងចិត្តកាយនិងបេះដូងសម្រាប់មនុស្សដ៏ល្អម្នាក់នោះ ជម្រើសដែរល្អមានតែ...
ស្លាប់!!!
ផ្លូវមួយនេះហើយដែរជាផ្លូវល្អបំផុតនោះ។
“មីន?”ឆយយ៉ុល គេឈឺចាប់ណាស់តែនិយាយអ្វីមិនបានព្រោះបើរាងតូចស្លាប់គេក៏រស់គ្មានន័យអីដែរ។
“ចេញពីមុខរបស់ខ្ញុំទៅ...”ក្បាលហូរឈាមមែនពិតតែមនុស្សមាឌតូចងាកមកគំរាមអមទឹកមុខស្លេកស្លាំង។
“អត់ទេ...”
ភូស!ភូស
ឆយយ៉ុល បដិសេធទាំងចិត្តសឿងគិតថារាងតូចនិងបញ្ឈប់តែគ្រប់យ៉ាងមិនដូចការគិតឡើយ ជីមីន អុកក្បាលខ្លួនឯងទាល់តែឈាមស្រក់ពេញអាវនិងងងឹតមុខតែមិនឈប់ព្រោះបើឈប់ហើយត្រូវឲ្យ ឆយយ៉ុល ឆ្លងកាត់រាងកាយក្លាយជាបុរសទីពីរនោះរឹតតែទទួលយកមិនបានថែមទៀត។
“បងនិងចេញ បងនិងចេញតែបងសុំកុំធ្វើបែបនេះអី...”
“ទៅហើយ...ទៅឲ្យបាត់...”ជីមីន ពោលដាច់ៗមើលអីលែងឃើញ ស្នាមញញឹមដែរសំឡឹងមើលទៅម្ខាងឃើញបុរសអាវសដែរនិមិ្មតឡើងឈរនៅចំពោះមុខទើបពោលខ្សាវៗ...
“ជុង...ជុងគុក”
ព្រូស!
សំឡេងស្រាលៗហៅឈ្មោះរបស់គេលើកចុងក្រោយមុននឹងអស់ជំហរដួលបកក្រោយមួយទំហឹងបាត់ស្មារតីត្រឹមនោះ ឆយយ៉ុល មានសតិគ្រប់គ្រាន់មុននិងស្ទុះមកត្រកងរាងតូចឲ្យងើបឡើងវិញខណៈទឹកភ្នែករបស់គេស្រក់មកឥតលាក់លក្ខខណ្ឌ។

បីម៉ោងក្រោយមក...
ដុកទ័រជំនាញជាច្រើននាក់កំពុងតែបញ្ចូលឈាមឲ្យរាងតូចគ្រប់គ្រាន់និងលើសបន្តិចបន្តួចប៉ុណ្ណោះជាពិសេសក្បាលមានស្នាមដេប៉ុន្មានថ្នេរដោយសារ ជីមីន ចិត្តសឿងលើសពីការរំពឹងទុកពេកទើប ឆយយ៉ុល សឹងតែឆ្កួតសំឡឹងមើលគ្រូពេទ្យលាងរបួសឲ្យមិនសម្រាកភ្នែកសោះ។
“លោកគ្រូពេទ្យប្រពន្ធខ្ញុំយ៉ាងមិចហើយ?”គ្រាន់តែគ្រូពេទ្យដកដៃភ្លាមគេបោះសម្តីហាក់ដូចជាពេញសិទ្ធិណាស់ជាមួយរាងតូចដែរបាត់ស្មារតីនោះ។
“ប្រពន្ធអ្នកប្រុសមិនអីទេ ព្រោះបានបញ្ចូលឈាមទាន់ពេលវេលាតែអ្នកប្រុសកុំឲ្យអ្នកជំងឺត្រូវរបួសទៀតឲ្យសោះព្រោះអ្នកប្រុសដឹងហើយថាអ្នកជំងឺមានឈាមសស៊ីឈាមក្រហម”
“ដឹងហើយ ទៅបានហើយ”ឆយយ៉ុល ភាំងបន្តិចពេលគ្រូពេទ្យនិយាយដល់ជំងឺរាងតូចពេលប្រមូលអារម្មណ៍មកបានគេងក់ក្បាលនិងបណ្តេញក្រុមគ្រូពេទ្យនោះចេញទៅយ៉ាងលឿន។
“លាហើយ”
“អ្នកប្រុស”គ្រាន់តែដុកទ័រចេញទៅផុត កូនចៅរបស់គេចូលខ្លួនមកក្បែរយ៉ាងលឿន។
“មិចក៏បែបនេះបាន យើងមិចក៏ភ្លេចរឿងនេះ...”ឆយយ៉ុល រង៉ូវរង៉ដើម.កទះក្បាលខ្លួនឯងផាច់ៗសឹងតែសម្លាប់ខ្លួនឯងចោលដែរភ្លេចឲ្យឈឹងថា ជីមីន មិនអាចត្រូវរបួសបានទេនោះឈាមនិងកាន់តែបាត់បង់ខ្លាំងឡើងមិនខាន។
“អ្នកប្រុសកុំបង្ខំអ្នកប្រុស ជីមីន អីយ៉ាងណាក៏អ្នកប្រុសបានគាត់មកនៅក្បែរហើយ មិនយូរមិនឆាប់គាត់និងស្រលាញ់អ្នកប្រុសវិញមិនខាន បើអ្នកប្រុសនៅតែបង្ខំ...នោះលទ្ធិផលមិនសូវជាល្អទេ”
“ហ៊ឹម!យកស្រាទៅចោលឲ្យអស់ ហាមមិនឲ្យសល់ទៀតទេ”ឆយយ៉ុល និយាយស្របពេលសំឡឹងរាងតូចដែរដេកលក់ដោយមានស្មង់រុំក្បាលពីលើមុខរបួសប៉ុន្មានថ្នេរ គេមិនយកទៅដល់មន្ទីរពេទ្យព្រោះខ្លាចមានអ្នកដឹង ដោយសារទីនេះមានអាថ៍កំបាំងច្រើនជាងអ្វីដែរមើលឃើញទើបគេមិនចង់
បង្ហាញខ្លួនឲ្យអ្នកណាដឹងឡើយ។
“បាទ”

បើអូនជារបស់បងWhere stories live. Discover now